ភ្លៀងលាយឡំខ្យល់កន្ត្រាក់ រលំបា.ក់បង្គោលភ្លើង និងដើមឈើសង្ក.ត់លើរថយន្ត៣គ្រឿង នៅទីតាំងផ្សេងគ្នា ក្នុងខណ្ឌបឹងកេងកង
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ មេឃភ្លៀងមួយមេលាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឲ្យបង្គោលភ្លើងនិងដើមឈើរលំសង្កត់ទៅលើរថយន្តសេរីទំនើបចំនួន៣គ្រឿងនៅ៣ទីតាំងផ្សេងគ្នាក្នុងមូលដ្ឋានខណ្ឌបឹងកេងកង រងការខូចខាត កាលពីវេលាម៉ោង៦យប់ថ្ងៃទី២៤ខែឧសភាឆ្នាំ២០២៦ ចំណុចផ្លូវ៥១ សង្កាត់បឹងកេងកងទី១ ខូចខាតរថយន្ត១គ្រឿង គោលដៅទី២ ផ្លូវ៦៣កែងផ្លូវ៤០០សង្កាត់បឹងកេងកងទី១ ខូចខាតរថយន្ត១គ្រឿង និងបាក់បង្គោលភ្លើងបេតុងចំនួន៣ដើម និងគោលដៅទី៣ មុខអតីតសណ្ឋាគារ ផ្លូវម៉ៅសេទុង សង្កាត់ទួលស្វាយព្រៃទី២ ខូចខាតរថយន្តមួយគ្រឿង តែក្នុងហេតុការណ៍នេះមិនគ្រោះថ្នាក់ដល់មនុស្សណានោះទេ ។
បន្ទាប់ពីកើតហេតុភ្លាមៗ ត្រូវបានអាជ្ញាធរពាក់ព័ន្ធសហការគ្នាកាត់យកមែននិងដើមឈើចេញពីផ្លូវ ដើម្បីបញ្ជៀសចរាចរណ៍កកស្ទះ នៅអោយម្ចាស់រថយន្តដែលរងការខូចខាត ចាត់ចែងគិតគូរដោយខ្លួនឯងផងដែរ ។
គួរបញ្ជាក់ផងដែរថា ករណីនេះមិនមែនតែខណៈបឹងកេងកងតែមួយនោះទេ គឺមានតាមបណ្ដាខណ្ឌផ្សេងៗទៀត ក៍មានការបាក់រំលំដើមក៍ដូចជាមែកឈើ ជាច្រើនតែមិនប៉ះពាល់ដល់សម្បត្តិរបស់ប្រជាពលរដ្ឋ ៕





















ចែករំលែកព័តមាននេះ