ទីក្រុងបាងកក៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Xinhua នៅថ្ងៃទី១៥ ខែមិថុនានេះ កងទ័ពនាវីភូមិន្ទថៃបានបើកប្រតិបត្តិការបង្ក្រាប និងរឹបអូសថ្នាំញៀនប្រភេទមេតំហ្វេតាមីនបានជាង ៦ លានគ្រាប់ ដែលត្រូវបានក្រុមឧក្រិដ្ឋជនលួចលាក់ដឹកជញ្ជូនឆ្លងកាត់ព្រំដែនភាគខាងជើងតាមដងទន្លេមេគង្គ។
ការបង្ក្រាបនេះធ្វើឡើងបន្ទាប់ពីកម្លាំងល្បាតទទួលបានសេចក្ដីរាយការណ៍សម្ងាត់ ហើយបានដាក់ពង្រាយកម្លាំងឃ្លាំមើល រហូតប្រទះឃើញទូកមួយគ្រឿងមកពីប្រទេសជិតខាងចូលចត រួចក្រុមចោរបានបោះការុងថ្នាំញៀនចំនួន ១៧ ការុងឡើងលើគោក មុននឹងបើកទូកគេចខ្លួនត្រឡប់ទៅវិញយ៉ាងលឿន។
ទោះបីជាក្រុមជួញដូររត់រួចខ្លួន ប៉ុន្តែសមត្ថកិច្ចបានដកហូតវត្ថុតាងទាំងអស់ និងប្រមូលស្នាមមេដៃភស្តុតាង ដើម្បីបញ្ជូនទៅឱ្យប៉ូលិសចាត់ការបន្តតាមផ្លូវច្បាប់៕
ចែករំលែកព័តមាននេះ