ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣​ថ្ងៃក្រោយ​ចុះ​ពិនិត្យ​៣១​កន្លែង​ក្នុង​ខណ្ឌ​ចំនួន​៨ នៅ​ភ្នំពេញ​៖ មន្ត្រី​ជំនាញ​រក​ឃើញ​ទំនិញ​ថៃ ១១២​មុខ ទម្ងន់​ជាង​២៣​តោន

3 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ រយៈពេល ០៣​ថ្ងៃ គិត​ចាប់ពី​នៅ​ថ្ងៃ​សុក្រ សៅរ៍ អាទិត្យ ទី​១២.១៣.១៤ ខែមិថុនា ឆ្នាំ​២០២៦ សាខា ក​.​ប​.​ប​. រាជធានី​ភ្នំពេញ បាន​សហការ ជាមួយ​សមត្ថកិច្ច​ចម្រុះ ស្ថាប័ន​ពាក់ព័ន្ធ និង​មន្ត្រី​នៃ​អាជ្ញាធរ​ខណ្ឌ​ទាំង​៨ ចុះ​ត្រួតពិនិត្យ​ទីតាំង​ស្ដុក និង​ចែកចាយ​សាច់​បង្កក និង​ផលិតផល​ផ្សេង​ទៀត​ចំនួន​៣១ ស្ថិត​នៅ​ក្នុង​មូលដ្ឋាន ខណ្ឌទួលគោក ខណ្ឌមានជ័យ ខណ្ឌ​សែន​សុខ ខណ្ឌ​ពោធិ​សែន​ជ័យ ខណ្ឌ​ច្បារ​អំពៅ ខណ្ឌ​ព្រែក​ព្នៅ ខណ្ឌដង្កោ ខណ្ឌ​កំ​បូល​។

អគ្គនាយកដ្ឋាន​កិច្ច​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ​(​ក​.​ប​.​ប​.) បាន​ឲ្យ​ដឹង​ថា ការ​ត្រួតពិនិត្យ​ផ្ដោត​សំខាន់​លើ​ការ​ស្វែងរក​សារធាតុ​គីមី​ហាមឃាត់ និង​អនុលោម​ភាព​លើ​ផលិតផល​ទំនិញ ។

ជា​លទ្ធផល​ឆ្លងកាត់​ការ​ត្រួតពិនិត្យ មន្ត្រី​ជំនាញ​បាន​រក​ឃើញ​ទំនិញ​មាន​ប្រភព​ដើម​ពី​ប្រទេស​ថៃ ចំនួន​១១២​មុខ ស្មើនឹង ២៣,២៤៥.០៥ គីឡូក្រាម និង​ផ្លែ​ឈើ​ខូចគុណភាព ២០៤​កេស ស្មើនឹង ៣,២៦៤​គីឡូក្រាម និង​ឃាត់​ទុក​បណ្តោះអាសន្ន​ផលិតផល​ទំនិញ​មួយ​ចំនួន ដើម្បី​អនុវត្ត​នីតិវិធី​បន្ត ។

អគ្គនាយកដ្ឋាន ក​.​ប​.​ប​. ត្រៀមលក្ខណៈ​រួច​ស្រេច​ទទួល​កិច្ចសហការ​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ រួម​ទាំង​សាធារណជន ក្នុង​ការ​ផ្តល់​ព័ត៌មាន ឬ​ធ្វើ​បណ្តឹង គ្រប់ពេលវេលា រួម​ទាំង​ថ្ងៃ​ចុង​ស​ប្តា​ហ៍ និង​ថ្ងៃ​ឈប់​សម្រាក​ផ្សេង​ៗ​។​សូម​ធ្វើការ​ទំនាក់ទំនង​តាម​រយៈ CCF Complaint App, លេខ​ទូរ​សព្ទ ១២៦៦ ៕