ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ប៉ុស្តិ៍​ច្បារ​អំពៅ​ទី​២ ចាប់ខ្លួន​ជនសង្ស័យ​០៣​នាក់ ពាក់ព័ន្ធ​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន

3 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​ច្បារ​អំពៅ​ទី​២ បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​០៣​នាក់ ក្នុង​បន្ទប់​ជួល ពាក់ព័ន្ធ​បទល្មើស ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន ។

ការ​ឃាត់ខ្លួន​នេះ​ដែរ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១០​និង ៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២៦ នៅ​ចំណុច​បន្ទប់​ជួល​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​ដើម​ចាន់​១ សង្កា​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ទាំង​០៣​នាក់ រួម​មាន ៖
ទី​១.​ឈ្មោះ អ៊ុ​ក វណ្ណ​រ៉ូ ភេទ​ប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ
ទី​២.​ឈ្មោះ សុភាព ម៉ា​និ​ត ភេទ​ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ
និង​ទី​៣.​ឈ្មោះ សេង ស្រី​នាង​ភេទ​ស្រី អាយុ ២៣ ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ។

តាម​ការ​បញ្ជាក់​ពី​នគរបាល​បានអោយ​ដឹង​ថា ដោយ​អនុវត្ត​តាម​បទបញ្ជា​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក​វរសេនីយ៍ឯក ម៉ៅ សឿ​ត អធិការ​នគរបាល​ខណ្ឌ​ច្បារ​អំពៅ បញ្ជា​អោយ​លោក​វរសេនីយ៍ត្រី អ៊ុ រតនា នាយ​ប៉ុស្តិ៍​នគរបាល​ច្បារ​អំពៅ​ទី​២ ចុះ​ដឹកនាំ​មន្ត្រី​ប៉ុស្តិ៍ ដើម្បី​បោសសម្អាត​រាល់​បទល្មើស​គ្រឿងញៀន​ក្នុង​មូលដ្ឋាន ដើម្បី​ការពារ​សុខ​សុវត្ថិភាព​ជូន​ពលរដ្ឋ ។

នគរបាល​បន្ត​ថា ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​០៣​នាក់ (​ស្រី​០១​នាក់​)​ខាងលើ​នេះ​ផង​ដែរ​ថា បន្ទាប់​ពី​ទទួល​បានការ​រាយការណ៍ ពី​ប្រជាពលរដ្ឋ នៅ​តំបន់​ភូមិ​ដើម​ចាន់​ខាងលើ មាន​ក្រុម​ជនសង្ស័យ​មួយ​ក្រុម​ប្រមូលផ្តុំ​គ្នា ប្រើប្រាស់​គ្រឿង និង​ថែម​ទាំង​មានការ​ជួញដូរ​ក្នុង​បន្ទប់​ជួល​។ ភ្លាម​ៗ កម្លាំង​នគរបាល​បាន​ចុះ​ទៅ​កាន់​ទីតាំង​ខាងលើ ធ្វើការ​ឡោម​ព័ទ្ធ បង្ក្រាប​បាន​ជាក់ស្តែង និង​ឃាត់​ជនសង្ស័យ​ទាំង​០៣​នាក់ ទៅ​កាន់​ប៉ុស្តិ៍​ច្បារ​អំពៅ​ទី​២ តែ​ម្តង ។

ក្នុង​នោះ​សមត្ថកិច្ច ដកហូត​វត្ថុ​តាង​រួម​មាន ក្រាម​ពណ៌​ស​ថ្លា (​សង្ស័យ​ជា​សារធាតុ​ញៀន​) ចំនួន ០១​កញ្ចប់​ថង់​ធំ​ល្មម​, ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន និង​ថង់​សម្រាប់​វិច​ខ្ចប់​គ្រឿងញៀន​មួយ​ចំនួន​។

បច្ចុប្បន្ន សមត្ថកិច្ច​ប៉ុស្តិ៍ បាន​បញ្ជូន​ជនសង្ស័យ​ខាងលើ និង​វត្ថុ​តាង ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ ដើម្បី​អនុវត្តន៍​តាម​នីតិវិធី​ច្បាប់ ៕