ខេត្តកំពត ៖ ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ក្រុមគ្រួសារជនរងគ្រោះ នៅវេលាម៉ោង២៣:១១នាទីយប់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ មកការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថខេត្តកំពត ប្តឹងថា មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ នៅចំណុចភូមិបឹងតារោង ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត ក្រោយពីទទួលពាក្យបណ្ដឹងកម្លាំងសមត្ថកិច្ចបានចុះពិនិត្យទីតាំងកើតហេតុជាក់ស្ដែង ទើបធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាជាក្រុមក្មេងទំនើង ។
ដោយអនុវត្តតាមបទបញ្ជាលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពត កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកទឹកឈូ ដឹកនាំដោយលោកវរសេនីយ៍ឯក សេង វិច្ឆិកា មេបញ្ជាការរង ទទួលជំនាញ បានចុះធ្វើការស្រាវជ្រាវជាបន្តបន្ទាប់រហូតដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ទើបធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើងបានចំនួន៩នាក់ ដែលមានការពាក់ព័ន្ធ រួមមាន ៖
១. ឈ្មោះ យ៉ូង ឃី ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិបុស្សញិញ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។
២. ឈ្មោះ ខ្មៅ ធុន ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិត្រពាំងព្រីងខាងជើង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត។
៣. ឈ្មោះ ជុយ ភាន ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិត្រពាំងព្រីងខាងជើង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត។
៤. ឈ្មោះ យ៉ាន សង្ហា ហៅវើន ភេទប្រុស អាយុ១៦ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិបុស្សញិញ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។
៥. ឈ្មោះ ស៊ូ បញ្ញា ភេទប្រុស អាយុ១៤ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិបុស្សញិញ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។
៦. ឈ្មោះ ជ័រ ពេជ្រ ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិត្រពាំងកក់ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។
៧. ឈ្មោះ សៀក ចំរើន ភេទប្រុស អាយុ១៦ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។
៨. ឈ្មោះ ភឿន ឆានុន ភេទប្រុស អាយុ២០ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិកូនសត្វ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។
៩. ឈ្មោះ ឆយ លីថូ ភេទប្រុស អាយុ១៥ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិអង្គ ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត ។
ជនសង្ស័យខាងលើនេះ បានធ្វើសកម្មភាពជិះម៉ូតូយកកាំបិតបុ័ងតោ ដេញកាប់ ដេញវ៉ៃ ជនរងគ្រោះ និងបំផ្លិចបំផ្លាញម៉ូតូរបស់ជនគ្រោះ មានគ្នាចំនួន៣នាក់ ៖
១. ឈ្មោះ ភឹម កូវិន ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិទឹកក្រហម ឃុំកណ្ដោល ស្រុកទឹកឈូ ខេត្តកំពត រងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារយកទៅព្យាបាលនៅមន្ទីរពេទ្យប្រទេសវៀតណាម។
២. ឈ្មោះ អែក ភារ៉ៃ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាងកាត់សក់ មានទីលំនៅភូមិត្រពាំងច្រាប ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត ខូចខាតម៉ូតូទាំងស្រុង ។
៣. ឈ្មោះ ធី ឌីណាល់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមន្ត្រីឥណទាន មានទីលំនៅភូមិទឹកក្រហម ឃុំកណ្ដោល ស្រុកទឹកឈូ ខេត្តកំពត បណ្ដាលអោយម៉ូតូខូចខាតទាំងស្រុង។
ដកហូតវត្ថុតាងរួមមាន៖
-ម៉ូតូ០២ គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ចំនួន២គ្រឿង។
-កាំបិតបុ័ងតោចំនួន០១ដើមប្រវែង៣២ សង់ទីម៉ែត្រ។
បច្ចុប្បន្ន ជនសង្ស័យជាក្រុមក្មេងទំនើង និងវត្ថុតាងខាងលើ ត្រូវបានកម្លាំងការិយាល័យជំនាញអនុវត្តតាមនីតិវិធី ៕




ចែករំលែកព័តមាននេះ