ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយក្រុម​ធ្លាប់​ដើរ​លួ.ច​បាន​សម្រេច​ច្រើន​ដង ញ៉ាម​មក​លួ.ច​កា.ត់​ខ្សែភ្លើង​ក្នុង​វត្ត​ ត្រូវ​អស់លក្ខណ៍

14 វិនាទី មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ ជនសង្ស័យ​ចំនួន​៤​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​សំរោង​ទង នៃ​ខេត្តកំពង់ស្ពឺ បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​អង្គស្នួល​នៃ​ខេត្តកណ្ដាល​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ក្រោយ​ពី​ធ្វើ​សកម្មភាព​លួច​កាត់​ខ្សែភ្លើង​ក្នុង​វត្ត​អង្គ​ពោធិ៍​ ​ហើយ​គណៈកម្មការ​វត្ត​ឃាត់ខ្លួន​។

នគរបាល​ស្រុក​សំរោង​ទង​បាន​និយាយ​ដឹង​ថា​មុន​ពេល​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ខាងលើ​នៅ​វេលា​ម៉ោង​៧​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​១៤ ខែមិថុនា​ឆ្នាំ​២០២៦ គណៈកម្មការ​វត្ត​អង្គ​ពោធិ៍​  ដែល​មា​នទី​តាំងនៅ​ក្នុងភូមិ​ក្រាំងក្រូច ឃុំ​ស្គុះ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បាន​ឃាត់ខ្លួន ឈ្មោះ យឿ​ន សូ​រិ​យា ហៅ​(​រុយ​) ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ក្នុងភូមិ​ត្រពាំង​កកោះ ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​ ​ប្រគល់​ជូន​សមត្ថកិច្ច​។ គណៈកម្មការ​វត្ត​អង្គ​ពោធិ៍​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា នៅ​វេលា​ម៉ោង ៧ និង​១០​នាទី ឈ្មោះ ខាងលើ​បាន​ជិះ​ម៉ូតូ​ម៉ាក អ៉ី​ស៉ី​ទ័​រ ពណ៌​ខៀវ គ្មាន​ផ្លា​ក​លេខ ឌុ​ប​ឈ្មោះ វ៉ា​ត់ ភេទ​ប្រុស អាយុ ២២​ឆ្នាំ រស់នៅ​ភូមិ​ត្រោក​វែង ឃុំ​សែន​ដី ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ចូល​ក្នុង​វត្ត រួច​ដើរ​ចូល​ក្នុង​ព្រះ​វិហារ បម្រុង​កាត់​យក​ខ្សែភ្លើង ពេល​នោះ​គណៈកម្មការ​វត្ត​បានឃើញ​ក៏​ឃាត់​ឈ្មោះ តឿន សូ​រិ​យា ហៅ​(​រុយ​) ខាងលើ ចំណែក​ឈ្មោះ វ៉ា​ត់ ជិះ​ម៉ូតូ​គេចខ្លួន​។

នគរបាល​ស្រុក​សំរោង​ទង​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា បើ​យោង​តាម​ចម្លើយ​សារភាព​របស់​ឈ្មោះ យឿ​ន សូ​រិ​យា ហៅ​រុយ រូប​ខ្លួន​ពិតជា​ប៉ុនប៉ង​លួច​យក​ខ្សែភ្លើង​ពិតប្រាកដ​មែន​។ កន្លង​ទៅ​ខ្លួន ធ្លាប់​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​ជន​រង​គ្រោះ​ចំនួន ៤​លើក ( ក្នុងស្រុក​សំរោង​ទង​ចំនួន​១​លើក ស្រុក​គងពិសី ចំនួន​២​លើក ស្រុក​អង្គស្នួល​ចំនួន​១​លើក និង ធ្លាប់​លួច​កាត់​យក​ខ្សែភ្លើង​ចំនួន​៤​លើក​។

នគរបាល​ស្រុក​សំរោង​ទង​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​យោង​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ខាងលើ រហូត​ដល់​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២៦ កម្លាំង​ព្រហ្មទណ្ឌ​ស្រុក​សំរោង​ទង បាន សហការ​ជាមួយ​កម្លាំង​នគរបាល ស្រុក​គងពិសី និង ស្រុក​អង្គស្នួល នៃ​ខេត្តកណ្តាល បាន​បន្ដ​ឃាត់ខ្លួន​បក្ខពួក​ជនសង្ស័យ​ចំនួន​៣​នាក់​ទៀត​÷ ទី​១- ឈ្មោះ វ៉ា​ន់ ឌី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​តា​រោង ឃុំ​រកា​កោះ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។ ធ្លាប់​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ចំនួន​១​លើក លួច​ទូរស័ព្ទ​ចំនួន​១​លើក និង លួច​កាត់​ខ្សែភ្លើង​ចំនួន​៧​លើក ទី​២- ឈ្មោះ អំ ហេង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ក្នុងភូមិ​តា​រោង ឃុំ​រកា​កោះ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ធ្លាប់​លួច​ខ្សែភ្លើង បាន​ចំនួន​៣​លើក និង​ទី​៣- ឈ្មោះ សុខ សុ​ផានិត ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ក្នុងភូមិ​ជៃ​តា​គួ​ន ឃុំ​រកា​កោះ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​  ធ្លាប់​ឆបោក​ម៉ូតូ​ជន​រង​គ្រោះ​ចំនួន​២​លើក នៅ​ក្នុងស្រុក​គងពិសី​។ សរុប​សមត្ថកិច្ច ធ្វើការ​ឃាត់​ជនសង្ស័យ​ជា​មុខសញ្ញា​ចំនួន​៤​នាក់ និង​ដកហូត​វត្ថុ​តាង ម៉ូតូ ១​គ្រឿង​  កន្ត្រៃ​ចំនួន​៥ ដង្កាប់​ចំនួន​២ កាំបិត​ចុច​ចំនួន​២ និង​ស៊ី​ម​ទូរស័ព្ទ​ចំនួន​១៤ ផង​ដែរ​។

នគរបាល​ស្រុក​សំរោង​ទង​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​ក្រោយ​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​រួម​ជាមួយនឹង​វត្ថុ​តាង នគរបាល​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​៕​