សុំត្រូវរ៉ូវគ្នាវិញមិនបាន! អតីតគូស្នេហ៍គំរា.មនូវពាក្យដ៏សាហា.វទាំងនេះ នាងភ័.យប្ដឹងឱ្យឃាត់ខ្លួន
- ភ្នំពេញ
រាជធានីភ្នំពេញ៖ គូស្នេហ៍១គូបានរស់នៅជាមួយគ្នាក្នុងនាមជាប្ដីប្រពន្ធ មិនទាន់រៀបការច្រើនខែមកហើយ ប៉ុន្តែមានចាស់ទុំដឹងឮទាំងសងខាងហើយក្រោយមកដោយការរស់នៅលែងចុះសម្រុងនិងគ្នា អ្នកទាំង២ក៏បានចែកផ្លូវគ្នាដើររៀងៗខ្លួនទៅវិញ ។ ក្រោយមកខាងប្រុសទំនងជាស្ដាយឆ្នាំចាស់ ក៏បានសុំត្រូវរ៉ូវគ្នាវិញ ប៉ុន្តែខាងស្រីបានតាំងចិត្តដាច់ខាតមិនព្រមត្រូវវិញទេ ដែលជាហេតុធ្វើឲ្យបុរសនោះផ្ទុះកំហឹងក៏វាយតប់ធ្វើបាបនាង ។
មិនតែប៉ុណ្ណោះ ជននោះបានចោទនាងថា ក្បត់ខ្លួនចិត្តខ្លួនទៅមានអ្នកថ្មីច្រើននាក់ទៀត ព្រមទាំងយកប្រុសមកដេកនៅបន្ទប់ជួលទៀតផង រួចក៏គំរាមសម្លាប់នាងចោលទៀត ដោយពោលពាក្យថា«អញមិនបាន អាណាក៏មិនបានដែរ» ។ ជននោះព្រមទាំងចង់វះគ្រឿងក្នុងនាងមើលទៀត ហើយដោយមានការភ័យខ្លាច ទើបនារីជាប្រពន្ធអត់ខាន់ស្លាប្ដឹងឲ្យកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ជួយអន្តរាគមន៍ឃាត់ខ្លួនជននោះតែម្ដង ។
ក្រោយទទួលបានបណ្ដឹងភ្លាម កម្លាំងកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ក៏បានចុញទៅធ្វើការឃាត់ខ្លួនបុរសនោះបន្ទប់ជួលលេខ១០ជាន់ទី៣ ផ្លូវបេតុង ស្ថិតនៅក្នុងភូមិត្រពាំងល្វា២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពវេលាម៉ោង០៤និង៤០នាទីជិតភ្លឺថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ។
បុរសខាងលើនោះឈ្មោះមាន ចន្ទ្រា អាយុ៣៦ឆ្នាំ មុខរបររត់ម៉ូតូឌុប ដោយឡែកនារីរងគ្រោះ អាយុ២៧ឆ្នាំ មុខរបរនៅផ្ទះ អ្នកទាំង២ស្នាក់នៅកន្លែងកើតហេតុខាងលេីនោះ។ ក្រោយពេលចាប់ខ្លួនជននោះ កងរាជអាវុធហត្ថដកហូតម៉ូតូ មួយគ្រឿងម៉ាកHonnda Scoopy ពណ៍ខ្មៅលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ1MN 4588 ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងត្រួសៗថា នារីរងគ្រោះនិងជនសង្ស័យគឺជាគូស្នេហ៍និងគ្នា ប៉ុន្តែដោយសារការរស់នៅជាមួយគ្នាមិនចុះសម្រុងអ្នកទាំង២ក៏បានចែកផ្លូវគ្នា ហើយក្រោយមកបុរសនោះបានព្យាយាមសុំនាងត្រូវរ៉ូវគ្នាវិញ ប៉ុន្តែនាងមិនព្រមឡើយ ។ ពេលនោះក៏ត្រូវបុរសខាងលើវាយធ្វើបាប និងគំរាមសម្លាប់ នាងចោល ដោយបានពោលពាក្យថា«អញមិនបាន អាណាក៏មិនបានដែរ» ព្រមទាំងចង់វះគ្រឿងក្នុងនាងមើលទៀត ។ ដោយមានការភ័យខ្លាច ជននោះសម្លាប់នាងចោលមែន ទើបនាងប្ដឹងឲ្យកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យជួយអន្តរាគមន៍ ឃាត់ខ្លួនជននោះនាំយកទៅចាត់ការតាមច្បាប់ ។
ដោយឡែកបុរសខាងលើនៅពេលកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនរួចបណ្ដើរនាំខ្លួនចេញពីក្នុងបន្ទប់ជួល ក៏បាននិយាយថា ខ្លួនគឺជាប្ដីរបស់នារីរងគ្រោះ ដោយមិនបានរៀបការទេ តែចាស់ទុំទាំងសងខាងបានដឹងឮទាំងអស់ ។ ប៉ុន្តែក្នុងពេលថ្មីនេះបានបែកគ្នា ហើយក្រោយមកខ្លួនក៏សុំត្រូវរ៉ូវវិញ ប៉ុន្តនាងអត់ព្រម នាងបានក្បត់ខ្លួនទៅទាក់ទងជាមួយប្រុសផ្សេងច្រើននាក់ណាស់ ។
បុរសនោះនិយាយបន្តទៀតថា មិនតែប៉ុណ្ណោះ នាងបាននាំប្រុសមកដេកដល់បន្ទប់ជួលទាំងខ្លួនកំពុងស្ថិតនៅទីនោះទៀតផង តើប្រុសណាដែលមិនចេះឈឺចាប់នោះ ? ខ្លួនបានតាមទាន់នាងជាមួយប្រុសផ្សេងរាប់ភ្លេចហើយ តែខ្លួននៅតែផ្ដល់ឱកាសឲ្យនាងទៀត ។ ខ្លួនស្រលាញ់នាងស្មោះ តែមិនមិនគួរណានាងធ្វើបែបនេះដាក់ខ្លួននោះទេ ខ្លួនបានតាំងចិត្តថា រឿងពីមុនឲ្យវាកន្លងហួសទៅចុះ ខ្លួនអត់គិតនោះទេសុខចិត្តបោះចោលទៅ ដើម្បីចាប់ផ្ដើមជាមួយនាងជាថ្មីឡើងវិញ តែនាងអត់ព្រមសោះ ។
បុរសនោះបានបដិសេធន៍ថា ខ្លួនមិនមានបំណងសម្លាប់នារីរងគ្រោះនោះទេ គឺខ្លួនគ្រាន់តែនិយាយប្រាប់នាងដើម្បីឲ្យនាងយល់ព្រមត្រូវរ៉ូវគ្នាវិញតែប៉ុណ្ណោះ ប្រសិនបើខ្លួនមានបំណងចង់សម្លាប់នាងចោលមែននោះ គឺខ្លួនសម្លាប់បាត់ហើយ មិនចាំបាច់និយាយឲ្យដឹងនោះទេ ។
ទាក់ទិនទៅនិងការចោទប្រកាន់ពីសំណាក់បុរសនោះទៅលើប្រពន្ធអត់ឋាន់ស្លាថា នាងបានទាក់ទងប្រុសផ្សេងច្រើននាក់ និងនាំទៅដេកនៅបន្ទប់ជួលថែមទៀតនោះ ពុំដឹងថាជាការពិត ឬ មិនពិតបែបណានោះទេ កោះសន្តិភាពនៅពុំទាន់ទទួលបានការបំភ្លឺពីសំណាក់នារីរងគ្រោះខាងលើនោះនៅឡើយ ។ ចំណែកបុរសនោះត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បញ្ជូនទៅកាន់ការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់ហើយ ៕








ចែករំលែកព័តមាននេះ