អគ្គនាយករដ្ឋគយ និងរដ្ឋាករកម្ពុជា បានអះអាងថា ទំហំទឹកប្រាក់ដែលកម្ពុជា នាំចូលប្រេងឥន្ធនៈនៅក្នុងរយៈពេល៥ខែដើម ឆ្នាំ២០២៦ មានតម្លៃប្រមាណជាជាង២ពាន់លានដុល្លារ ដោយមានកំណើនឡើងប្រមាណជាជាង២៧ភាគរយ ។

អ្នកវិភាគបានអះអាងថា កំណើននេះ វា គឺជាផលប៉ះពាល់ដែលបណ្តាលមកពីសង្គ្រាមនៅមជ្ឈឹមបូព៌ា ក្រោយពេលដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ តាំងតែពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ។
ដោយសារតែបញ្ហានៃវិបត្តិថាមពល កម្ពុជាត្រូវបានធនាគារពិភពលោកទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ច មកត្រឹម៣,៩ ភាគរយនៅឆ្នាំ២០២៦នេះ ប៉ុន្តែវារំពឹងថា នឹងងើបឡើងវិញ៤,៩ ភាគរយនៅឆ្នាំ២០២៧ ។
នៅពេលនេះ តម្លៃប្រេងសាំងធម្មតាមួយលីត្រ ៤.៧០០រៀល ម៉ាស៊ូត៥.០៥០រៀល ហើយស៊ុបពែរ គឺ៥.៨៥០ រៀលនៅក្នុងមួយលីត្រ ។ ប្រភពប្រេងឥន្ធនៈដែលកម្ពុជានាំចូល ត្រូវបានគេដឹងថា គឺសិង្ហបុរី ម៉ាឡេស៊ី និងវៀតណាម ៕
ចែករំលែកព័តមាននេះ