ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយទទួលមរណភាពក្នុងថ្ងៃបើកឆាកស.ង្គ្រា.ម៖ អ៉ីរ៉ង់គ្រោង​រៀបចំពិធីបុណ្យស.ពជាតិរយៈពេល៦ថ្ងៃជូនអតីតមេ​ដឹក​នាំកំពូល

2 ម៉ោង មុន

សង្គ្រាម​អ៉ី​រ៉​ង់ ៖ ពិធី​បុណ្យសព​ជាតិ​ និង​ការ​បញ្ចុះសព លោក​អា​យ៉ា​តុលា​អា​លី​ខា​មេ​នី អតីត​មេដឹកនាំ​កំពូល​អ៉ី​រ៉​ង់ នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​៤​ ដល់ទី​៩​ កក្កដា​ ។ លោក​អា​លី​ខា​មេ​នី​ បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​ទី​២៨​ កុម្ភៈ​ គឺ​ថ្ងៃ​ដំបូង​នៃ​ការ​វាយប្រហារ​របស់​អា​មេ​រិ​ក ​និងអ៉ី​ស្រា​អែ​ល​លើ​អ៉ី​រ៉​ង់​ដំណាលគ្នា​ និង​ការ​ស្លាប់​របស់​អ្នក​ទទួលខុសត្រូវ​ជាន់​ខ្ពស់ ​និង​មេបញ្ជាការ​យោធា​ជា​ច្រើន​រូប​ទៀត​។

យោង​តាម​ការ​ប្រកាស​មួយ​របស់​គណៈកម្មាធិការ​ទទួល​បន្ទុក​ធ្វើ​បុណ្យសព​មេដឹកនាំ​កំពូល​អ៉ី​​រ៉​ង់​ថា សព​របស់​លោក​អា​លី​ខា​មេ​នី​នឹង​តម្កល់​នៅ​ព្រះ​វិហារ​ម៉ូ​សាល់​ឡា ក្រុង​តេ​ហេ​រ៉​ង់​ពី​ថ្ងៃ​ទី​៤​ ដល់ទី​៥ ​កក្កដា​ ។ គណៈកម្មាធិការ​នោះ​ ក៏​លើក​ឡើង​ដែរ​ពី​ពិធី​ហែសព​មេដឹកនាំ​រូប​នោះ នៅ​ក្រុង​តេ​ហេ​រ៉​ង់​នា​ថ្ងៃ​ទី​៦ ​កក្កដា​ ។ រួច​ពិធី​មួយទៀត ​គ្រោង​ធ្វើ​ក្នុង​ទីក្រុង​សក្ការៈ​កូ​មនា​ថ្ងៃ​ទី​៧​ កក្កដា​។ ទីបំផុត ​សព​អតីត​មេដឹកនាំ​កំពូល​អ៉ី​រ៉​ង់​រូប​នោះ ត្រូវ​បញ្ចុះ​នា​ថ្ងៃ​ទី​៩​ កក្កដា នៅ​ទីតាំង​តម្កល់សព​អ៉ីម៉ា​មស៊ី​អ៊ីតទី​៨ ​នៅ​MAC​HHAD៕