ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំលេងសើចនឹងច្បាប់! អ្នកនាំពាក្យក្រសួងសាធារណការ បញ្ជាឱ្យដោះផ្លាកលេខកែច្នៃ និងក្លែងក្លាយចេញជាប្រញាប់

50 វិនាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ផ​ន រឹម បាន​ប្រកាស​ឱ្យ​ដឹង​ថា សូម​ឱ្យ​ម្ចាស់​យានយន្ត​ដោះ​ផ្លា​ក​លេខ​ខុស​ទម្រង់​ចេញ​ជា​បន្ទាន់ បើ​មិន​ចង់​ប្រឈម​មុខ​នឹង​ច្បាប់ ។

ជាក់ស្តែង​នា​ព្រឹក​ថ្ងៃ​ទី​១៥ ខែមិថុនា​នេះ លោក ផ​ន រឹម អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ចេញ​ប្រកាស និង​អំពាវនាវ​យ៉ាង​ម៉ឺងម៉ាត់ ដល់​ម្ចាស់​យានយន្ត​ទាំងអស់ ដែល​កំពុង​ប្រើប្រាស់​ផ្លា​ក​លេខ​សម្គាល់​យានយន្ត ដែល​មាន​ទម្រង់​មិន​ត្រឹមត្រូវ ឬ​ផ្ទុយ​ពី​ស្មារតី​នៃ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល ត្រូវធ្វើ​ការ​ដោះ​ចេញ​ជា​បន្ទាន់ និង​ប្រញាប់ប្រញាល់​ទៅ​ចុះបញ្ជី​ដើម្បី​បំពាក់​ផ្លា​ក​លេខ​ស្របច្បាប់​ឡើង​វិញ​ឱ្យ​បាន​ត្រឹមត្រូវ​។

សូម​បញ្ជាក់​ថា ការ​ចេញ​សារ​បញ្ជាក់​ជា​ថ្មី​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​សង្កេត​ឃើញ​ថា មាន​ម្ចាស់​រថយន្ត​មួយ​ចំនួន បាន និង​កំពុង​ប្រើប្រាស់​ផ្លា​ក​លេខ​ដែល​កែ​ច្នៃ​ខុស​ទម្រង់​បច្ចេកទេស ផ្លា​ក​លេខ​ក្លែងក្លាយ ឬ​ផ្លា​ក​លេខ ដែល​មិន​បាន​ឆ្លងកាត់​ការ​ចុះបញ្ជី​ត្រឹមត្រូវ​ពី​ក្រសួង​ជំនាញ ដែល​ទ​ង្វើ​នេះ បាន​រំ​លោ​.​ភ​បំពាន​យ៉ាងធ្ងន់ធ្ងរ​ទៅ​លើ​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក ក៏​ដូច​ជា បទដ្ឋាន​គតិយុត្តិ​នានា​ជា​ធរមាន ៕