ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់កន្ត្រាក់! ដើម​ក្ងោក​យ៉ាង​ធំ​មួយ​ដើម រលំកា.ត់​ទទឹង​ផ្លូវ

16 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខ្យល់​កន្ត្រាក់ បោកបក់ បណ្តាល​ឱ្យ​ដើម​ក្ងោក​យ៉ាង​ធំ​មួយ​ដើម រលំកាត់​ទទឹង​ផ្លូវ ប៉ុន្តែ​មិន​មាន​បង្ក​អោយ​មនុស្ស​របួស ឬ​ខូចខាត​យានយន្ត​ឆ្លងកាត់​នោះ​ឡើយ ។

ករណី​បាក់​ដើមឈើ​នេះ​ដែរ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ០៣ និង​២០​នាទី​រសៀល​ថ្ងៃ​ទី ១៤ ខែមិថុនា ឆ្នាំ​២០២៦ នៅ​ចំណុច​ផ្សារ​ឌុ​យ​មិច តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម ក្នុង​សង្កាត់​មិត្តភាព ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័​ត៍​មាន​ពី​ប្រជាពលរដ្ឋ​បានអោយ​ដឹង​ថា មុន​កើតហេតុ មាន​ខ្យល់​កន្ត្រាក់ យ៉ាង​ខ្លាំង លាយ​លំ​ជាមួយ​ទឹកភ្លៀង​រលឹម​ប្រហែល ៣-៤​នាទី ។ លុះ​បាន​បន្តិច ក៏​ស្រាប់តែ​ដើម​ក្ងោក​ដែល​នៅ​លើ​ចិញ្ចើម​ផ្លូវ ដួល​រលំ​បន្តិច​ម្តង​ៗ ទៅ​កាត់​ទទឹង​ផ្លូវ​តែ​ម្តង សំណាងល្អ​កំឡុង​ពេល​ដួល​រលំ មិន​មាន​អ្នកដំណើរ​ឆ្លងកាត់ ។ ភ្លាម​ៗ ប្រជាពលរដ្ឋ​រាយការណ៍​ជូន អាជ្ញាធរ​ជំនាញ​ពាក់ព័ន្ធ ដើម្បី​អន្តរាគមន៍ ។

ក្នុង​នោះ​គេ​បានឃើញ​វត្តមាន លោក ថេ​ង សុ​ថុ​ល អភិបាល​ខណ្ឌ​៧​មក​រា រួម​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ចុះ​មក​ត្រួតពិនិត្យ​នៅ​ជុំវិញ​ទីតាំង​ផង​ដែរ ។

ក្រោយ​កើតហេតុ អាជ្ញាធរ​ជំនាញ រួម​មន្ត្រី​នៃ មន្ទីរ​សាធារណៈការ រាជធានី​ភ្នំពេញ បាន​ចុះ​កាត់​ចុះ​យក​ដើម​ក្ងោក​ចេញ​ពីលើ​ផ្លូវ ដើម្បី​ចរាចរណ៍​ជូន​ពលរដ្ឋ​ឡើង​វិញ ៕