អ្នកមានរុញអ្នកក្រឱ្យកា.ប់ព្រៃ យកដីលក់ឱ្យខ្លួនចាំទិញ ដីព្រៃរបស់រដ្ឋរាប់ពាន់ហិកតានៅស្រុកកូនមុំ កំពុងរងការកា.ប់ទន្ទ្រានរំលោ.ភយក
- រតនគិរី
ខេត្តរតនគិរី ៖ ដីព្រៃរបស់រដ្ឋរាប់ពាន់ហិកតាក្នុងស្រុកកូនមុំកំពុងត្រូវបានគេកាប់ឈូសឆាយដុតយ៉ាងរង្គំរង្គាលក្លាយជាវាលរហោស្ថាន ដើម្បីដាំដំណាំរូបភាពជាចំការវឹលជុំធ្វើជាកម្មសិទ្ធនិងបន្តធ្លាក់ដល់ដៃអ្នកមានលុយនិងមានអំណាចដោយពុំមានការអន្តរាគមន៍បង្ក្រាបទប់ស្កាត់ពីមន្រី្តជំនាញនិងអាជ្ញាធរឡើយ។
ដីព្រៃរបស់រដ្ឋដែលប្រទះឃើញកាប់ដុតបំផ្លាញរុករានយកធ្វើជាកម្មសិទ្ធនោះស្ថិតនៅក្នុងភូមិកាំបាក់ ឃុំតឹន ស្រុកកូនមុំខេត្តរតនគិរីដែលកំពុងធ្វើការកាប់ដុតនិងមួយចំនួនបានដាំកៅស៊ូរួចខ្លះមួយឆ្នាំខ្លះពីរឆ្នាំនិងដីមួយចំនួនទៀតឃើញកម្មករកំពុងរៀបចំដាំដំឡូងមី។
តាមប្រភពព័ត៌មានបានខ្សឹបបង្ហើបថាដីដែលកាប់ទន្ទ្រានបានខ្លះដាំកៅស៊ូខ្លះដាំស្វាយចន្ទីនិងដំឡូងមីនោះ ជារបស់ លោក គឹម រស្មី ជាថៅកែមានលុយមានអំណាចនៅពីក្រោយខ្នងចាំផ្គត់ផ្គង់ទំនុកបម្រុងមិនឱ្យខ្វះខាតឡើយនូវសម្ភារមធ្យោបាយដោយប្រើរូបភាពធ្វើជាជួលប្រជាពលរដ្ឋក្រីក្រធ្វើរោងប្រក់តង់ចាំចំការដាំដំឡូងមីដាំកៅស៊ូដាំស្វាយចាន្ទីធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនដោយខុសច្បាប់ គឺរុញឱ្យអ្នកស្រុកកាប់ ហើយខ្លួនឯងចាំទិញ ។
ប្រភពបង្ហើបបន្តថាដីនៅតំបន់នោះគឺប្រើរូបភាពធ្វើជាជួលកសិករក្រីក្រកាប់ទន្ទ្រានប្រមូលដុតដាំដំណាំតិចតួចលក់បន្តនិងកាប់ពង្រីកបន្ថែមរហូត និងលក់បន្តឱ្យថៅកែធំចាំប្រមូលទិញបង្វែរពីដីព្រៃរបស់រដ្ឋមកជាដីឯកជនចំការអាស្រ័យផល់រាល់ឆ្នាំធ្វើជាកម្មសិទ្ធិយ៉ាងរលូន។
មានដីព្រៃខ្លះកាប់ប្រមូលសំអាតធ្វើការដាំដំណាំដូចជាកៅស៊ូ.ដាំស្វាយចន្ទីនិងដំឡូងមីក្នុងឆ្នាំនេះនិងឆ្នាំក្រោយធ្វើការលក់បន្តពុំដែលឃើញមានសមត្ថកិច្ចមន្ត្រីជំនាញនិងអាជ្ញាធរចុះត្រួតពីនិត្យនិងទប់ស្កាត់នោះឡើយ។
លោកមេឃុំ តឹន បានបំភ្លឺតាមទូរស័ព្ទនៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦នេះថា ចំពោះដីព្រៃដែលបានកាប់រានដាំដំណាំនៅលើដីព្រៃរបស់រដ្ឋនោះគឺធ្លាប់មានកម្លាំងសហការភូមិឃុំស្រុកចុះបង្ក្រាប់ដែរ តែមិនដែលរកឃើញអ្នកកាប់រានទន្ទ្រានរំលោភដីព្រៃរបស់រដ្ឋនោះទេទៅដល់ឃើញតែមានផល់ដំណាំដាំហើយស្រាប់។
លោកបន្តថាចំពោះដីដែលមានការដាំដុះដំណាំរួចរាល់ទាំងអស់លោកមិនមានសិទ្ធសម្រេចផ្តល់ឬចេញប័ណ្ឌកាន់កាប់នោះទេ សម្រេចលើក្រសួងដែនដីឬថ្នាក់លើកាឆ្វៀលយ៉ាងណាលោកមិនដឹងទេ ។
ឯអាជ្ញាធរស្រុកកូនមុំនិងជំនាញរដ្ឋបាលព្រៃឈើមិនអាចទំនាក់ទំនងសុំការបំភ្លឺបានទេ សង្ស័យសម្ងំចែកផលប្រយោជន៍ជាមួយអ្នកមានប្រាក់ដែលប្រមូលទិញ ។
ព័ត៌មានបន្តនឹងមានផ្សាយនៅលើកាសែតកោះសន្តិភាព ៕









ចែករំលែកព័តមាននេះ