ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកស្តាយ! អុជ​ធូប​ទុក​ចោល​ រួច​យក​បាយ​ម្ហូប​ឱ្យ​កូន​លក់ដូរ​នៅ​ផ្សារ លុះត្រឡប់​មក​វិញ ឆេះ​ផ្ទះ​អស់

1 នាទី មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ អុជ​ធូប​ទុក​ចោល​យក​បាយ​ម្ហូប ឱ្យ កូន​លក់ដូរ​នៅ​ផ្សារ​ចាស់ ត្រឡប់​មក​វិញ ឆេះ​ផ្ទះល្វែង អស់ បង្ក​ការ​ភ្ញាក់ផ្អើល ដល់​សមត្ថកិច្ច សំណាងល្អ អត់​រាលដាល ដល់​ផ្ទះ​អ្នក​ជិតខាង​។​ហេតុការណ៍ ករណី ឆេះ​ឥ្ទះ​កើត ហេតុ ៖ នៅ​ម៉ោង​១១​និង​១៥ នាទី ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ ២០២៦ នៅ​ចំនុច​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ ២១ ក្នុងភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប ។

បើ​តាម​ប្រភព​ពី​មន្ត្រី នគរបាល​ជំនាញ​បាន​ប្រាប់​ភ្នាក់ងារ កោះសន្តិភាព នៅ​រសៀល ថ្ងៃ​ទី ១៤ ខែ មិថុនា ឆ្នាំ ២០២៦ នេះ​ថា មាន​ករណី​ភ្លើង​ឆេះ​ក្នុងផ្ទះ​ល្វែង ០១ ល្វែង​ជាន់ ផ្ទាល់​ដី​ដំបូល​ប្រក់​ស័ង្កសី ទំហំ ០៥ ម៉ែត្រ គុណ ១០​ម៉ែត្រ ដែល​មាន​ម្ចាស់​ទីតាំង ឈ្មោះ ពៅ ប៊ុ​ន រ៉េ​ន ភេទ ប្រុស​  អាយុ​៦៥​ឆ្នាំ រស់នៅ​ក្នុងភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប​។

ប្រភព​បាន​បន្ថែម​ថា ការ​ពន្លត់ នេះ​បាន​ប្រតិបត្តិការ​ពន្លត់​អណ្តាតភ្លើង​រលត់​អស់​ទៅ​វិញ​នៅ​ម៉ោង ១២ និង ០០​នាទី​ថ្ងៃត្រង់ ។

ប្រភព​បាន​បញ្ជាក់​ថា ករណី​ភ្លើង​ឆេះ​ផ្ទះ ល្វែង នេះ បាន​ប្រើប្រាស់​ឡានទឹក ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ចំនួន​០២​គ្រឿង ឡាន​ធំ ( ប្រើ​ទឹក​អស់ ២ ឡាន​) ។

ឡាន​របស់​-​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ចំនួន​០១​គ្រឿង ឡាន​ធំ ( ប្រើ​ទឹក​អស់ ១ ឡាន )​។

​ករណី​នេះ​មិន​មាន​ប៉ះពាល់​ដល់ អាយុជីវិត រឺ បង្ក​ឱ្យ​មាន​ស្នាម​របួស ដល់​បងប្អូន​ប្រជាពលរដ្ឋ​ណា​ម្នាក់​នោះ​ទេ គឺ​ឆេះ​តែ​ខោអាវ​មួយ​ចំនួន កង្ហារ​ភ្ជាប់​ជញ្ជាំង ០១ គ្រឿង សា​ឡុ​ង​ពូក​ខ្លី ចំនួន ០១ គ្រែ ចំនួន ០១ ពូក​ទទឹង ១៨០ ស​.​ម បណ្តា​យ ២​ម៉ែត្រ កុងម៉ា ចំនួន ០២  ហើយ សម្រាប់​អាគារ​គឺ​មិន​មាន​បាក់​រលំ រឺ ប្រេះ​ផុយ​អ្វី​នោះ​ទេ​។​-​មូលហេតុ​គឺ​បណ្តាល មក​ពី អុជ​ធូ​ក​ចោល ហើយ ជិះ​ម៉ូតូ​យក​ម្ហូប​ឱ្យ​កូន​នៅ​ផ្សារ​ចាស់ ទើប​បណ្តាល​​ឱ្យ​ឆេះ​ផ្ទះ​តែ​ម្តង ។ បច្ចុប្បន្ន ករណី ឆេះ​ផ្ទះ​១ ល្វែង នេះ បើ​គិត ជា​ទឹកប្រាក់ អស់​ប្រមាណ ជិត ១ ម៉ឺន​ដុល្លារ​៕