អាសូរ! កម្មករម្នាក់ ដោះយកអំពូលភ្លើង ដាក់បំភ្លឺកន្លែងបូកស៊ីម៉ងត៍ក្នុងបន្ទប់ទឹក ឆ្លងចរន្តអគ្គិសនីឆ.ក់ យ៉ាងរន្ធ.ត់
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈដែល ដោះយកអំពូលភ្លើង ដើម្បីដាក់បំភ្លឺកន្លែងបូកស៊ីម៉ងត៍ក្នុងបន្ទប់ទឹក ពេលដោះអំពូលនោះបានឆ្លងចរន្តអគ្គិសនីឆក់បណ្តាលឲ្យស្លាប់តែម្តង។
ហេតុការណ៍ឆក់ខ្សែភ្លើងបណ្តាលឱ្យស្លាប់ បានកើតឡើងកាលពីវេលាម៉ោង០៤និង១០នាទីរសៀល ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតនៅក្នុងភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកសំរោងទងបាននិយាយឱ្យដឹងថា មានករណីខ្សែភ្លើងឆក់បណ្តាលឲ្យស្លាប់ សពជនរងគ្រោះឈ្មោះ ឡយ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មករសំណង់ (មិនស្គាល់ទីលំនៅច្បាស់លាស់នោះទេ) ស្នាក់នៅកន្លែងកើតហេតុ ។
បើតាមការបំភ្លឺពីសាក្សី នៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះបានមកស្នាក់នៅនិងធ្វើកម្មករសំណង់ នៅកន្លែងកើតហេតុបានរយៈពេល២ថ្ងៃ។ មុនពេលកើតហេតុ ជនរងគ្រោះបានដោះយកអំពូលភ្លើង នៅមុខផ្ទះឈ្មោះ សឿង អេងឡាយ ភេទស្រី អាយុ៥៨ឆ្នាំ (នៅភូមិត្រពាំងអំពិល) ដើម្បីដាក់បំភ្លឺកន្លែងបូកស៊ីម៉ងត៍ក្នុងបន្ទប់ទឹក ពេលដោះអំពូលបានឆ្លងចរន្តអគ្គិសនីឆក់បណ្តាលឲ្យស្លាប់តែម្តង។
នគរបាលស្រុកសំរោងទងបានបញ្ជាក់ឲ្យដឹងថា បច្ចុប្បន្ន សពបានតម្កល់ទុក នៅវត្តក្តីល្វា ឃុំត្រពាំងគង រងចាំក្រុមគ្រួសារសពមកទទួល ប្រសិនបើបងប្អូនប្រជាពលរដ្ឋ បានស្គាល់ភិនភាគសពខាងលើនេះ សូមទំនាក់ទំនងមកផ្នែកជំនាញ អធិការដ្ឋាននគរបាលស្រុកសំរោងទង នៃខេត្តកំពង់ស្ពឺ រាល់ម៉ោងធ្វើការ ៕


ចែករំលែកព័តមាននេះ