ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយការចុះផ្សាយរបស់កោះសន្តិភាព កន្លែងលក់សត្វព្រៃត្រូវបានមន្ត្រីបរិស្ថានចុះបង្ក្រា.ប

1 នាទី មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ក្រោយ​សារព័ត៌មាន កោះសន្តិភាព​បាន​ចុះ​ផ្សាយ​អំពី​ការ​ដាក់​តាំង​លក់ សាច់សត្វ​ព្រៃ និង​សត្វស្រុក​បន្លំ​ជា​សត្វព្រៃ នៅ​តាម​ដងផ្លូវ​ជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​លេខ​៧២-៧៣ ស្ថិត​ក្នុងភូមិ​អូរ​សណ្ដាន់ ឃុំ​ទឹក​រហូត ស្រុក​រលាប្អៀរ ពេល​នេះ​ត្រូវ​បាន​មន្ត្រី​ជំនាញ ស្ទុះស្ទា​ចុះ​បង្ក្រាប​ហើយ ។ គួររំលឹកថា ហាម​ណាស់ កាន់តែ​ហ៊ា​.​ន​! ដាក់​លក់​យ៉ាង​អនាធិបតេយ្យ

យោង​តាម​សេចក្តីរាយការណ៍​របស់​លោក ឈឺ​ន វុ​ធ ប្រធាន​មន្ទីរ​បរិស្ថាន​ស្ដីទី​ខេត្តកំពង់ឆ្នាំង បាន​រាយការណ៍​ឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២៦ រូប​លោក​បាន​ដឹកនាំ មន្ត្រី​ការិយាល័យ​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង និង​មន្ត្រី​ការិយាល័យ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ដោយ​មានការ​ចូលរួម​ពី​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្តកំពង់ឆ្នាំង បាន​ចុះ​ត្រួតពិនិត្យ​និង​បង្ក្រាប​ការ​ជួញដូរ​សត្វព្រៃ​តាម​ដងផ្លូវ​ជាតិ​លេខ​៥ នៅ​ចំណុច​ដូច​បាន​រៀបរាប់​ខាងលើ ដោយ​បានឃើញ​តូប​ចំនួន​៥ នៅ​សងខាង​ផ្លូវជាតិ មាន​ចង​ភ្ជួរ​ដាក់​តាំង​លក់​សត្វព្រៃ និង​សត្វស្រុក​បន្លំ​ជា​សត្វព្រៃ​មួយ​ចំនួន ។

ក្រោយ​ការ​ពិនិត្យ មន្ត្រី​ជំនាញ​បាន​ដកហូត​សត្វ​ពស់​ចាន់​តាម​ម​២​ក្បាល សត្វ​ពស់​សាំង​សឿ ចំនួន​៥​ក្បាល សត្វ​ពស់ព្រៃ​១​ក្បាល សត្វ​ព្រាប​ងាប់​ចំនួន​១៥​ក្បាល សត្វ​ខ្វែក​ងាប់​ចំនួន​១​ក្បាល សត្វ​ត្រកួត​រស់​១​ក្បាល សត្វ​ឆ្មា​ងាប់​បន្លំ​ជា​សត្វ​ខ្លាត្រី ចំនួន​២​ក្បាល សត្វ​ននាល​ខ្យង​ងាប់​១​ក្បាល សត្វ​ថ្លុំ​រស់​ចំនួន​៣​ក្បាល សត្វ​ថ្លុំ​ងាប់​១​ក្បាល និង​សត្វ​ជៀស​ចំនួន​៤១​ក្បាល ។

របាយការណ៍​ដដែល​បាន​បញ្ជាក់​ថា ក្រោយ​ការ​ដកហូត​ក្រុមការងារ​បាន​សម្រេច​យក​សត្វ​ដែល​ងាប់​យក​ទៅ​ដុត​ចោល​នៅ​ស្នាក់​ការ​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​នៅ​ភ្នំ​នាង​ក​ង្រី​ភ្នំ​ទូក​មាស និង​សត្វ​ដែល​នៅ​រស់​យក​ទៅ​លែង នៅ​តំបន់​ដែល​ទទួល​បានការ​សហការ​គ្រប់គ្រង​និង​អភិរក្ស​ធនធានធម្មជាតិ របស់​សមាគម​ទូក​មាសក​ង្រី នៃ​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​ភ្នំ​នាង​កង​រី​ភ្នំ​ទូក​មាស ស្ថិត​ក្នុងភូមិ​ដំណាក់​កកោះ ឃុំ​ពោធិ៍ ស្រុក​កំពង់លែង ។ ការងារ​នេះ ដោយ​មានការ​ចូលរួម​ពី​អាជ្ញាធរ និង​សមាជិកសមាគម​ទូក​មាសក​ង្រី ព្រមទាំង​មានការ​និមន្ត​ចូលរួម​ពី​ព្រះសង្ឃ​ផង​ដែរ ។ មន្ទីរ​បរិស្ថាន​សន្យា​និង​បន្ត​ចុះ​បង្ក្រាប​ករណី​នេះ​ជា​បន្តបន្ទាប់​ទៀត ៕