ហាមណាស់ កាន់តែហ៊ា.ន! ដាក់លក់យ៉ាងអនាធិបតេយ្យ
- កំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ សត្វព្រៃ និងសត្វស្រុកដែលបន្លំថាជាសត្វព្រៃ នៅតែប្រទះឃើញលក់ជារៀងរាល់ថ្ងៃយ៉ាងអាណាធិបតេយ្យ លើផ្លូវជាតិលេខ ៥ ចន្លោះគីឡូម៉ែត្រលេខ ៧២ និងលេខ ៧៣ ស្ថិតនៅក្នុងភូមិអូរសណ្ដាន់ ឃុំទឹកហូតស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បើទោះមានការចុះណែនាំពីមន្ត្រីជំនាញយ៉ាងណាក្តី ក៏ភាពដាក់លក់សត្វព្រៃយ៉ាងណាធិបតេយ្យ ថយចុះមួយភ្លែតស្មើ មួយចំអិនកំពឹសហើយក៏កើតមានឡើងវិញជាដដែល។
ជាក់ស្ដែង មន្ត្រីជំនាញបានចុះណែនាំដល់អ្នកលក់សត្វព្រៃទាំងនោះ កាលពីថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២៦ ស្រាប់តែថ្ងៃទី ៩ គឺក្រោយមួយថ្ងៃនៃការណែនាំ ឈ្មួញបានបន្តលក់សាច់សត្វព្រៃជាបន្តទៀត។
ការដាក់តាំងលក់សាច់សត្វព្រៃក្នុងតូបតាមដងផ្លូវយ៉ាងអនាធិបតេយ្យ គេឃើញមានជាច្រើនតូប មានដាក់លក់សាច់សត្វព្រៃដូចជា សត្វស្លាប មាន កុក ក្រួច លលក មាន់ទឹក សត្វអាអូត និង មាន់ទឹក ចំណែកសត្វល្មូន មាន សត្វពស់ស្នាអន្សោង ខ្លះហៅពស់សង់សឿ ពេលខ្លះមានដល់សត្វពស់វែកទៀតផង។ សត្វចតុបាទ មានដូចជាសត្វខ្លាត្រី (ខ្លាព្រៃពិតប្រាកដ) សត្វត្រកួត អន្សង ជាដើម ។ក្រៅពីនោះនៅមានសត្វឆ្មាស្រុក ដែលអ្នកលក់បក ស្បែកចេញអស់ដាក់តាំងបន្លំលក់ បោកប្រាស់អ្នកទិញថាជាសត្វខ្លាត្រី ផងដែរ។
ប្រជាពលរដ្ឋដែលបានឃើញការដាក់តាំងលក់យ៉ាងអនាធិបតេយ្យ ធ្វើឱ្យប៉ះពាល់ដល់ភ្ញៀវទេសចរណ៍អន្តរជាតិពិសេស អ្នកស្រឡាញ់សត្វព្រៃ បាទសំណូមពរដល់មន្ត្រីជំនាញនិងសមត្ថកិច្ចទាំងអស់សូមមេត្តាចុះអនុវត្តរឹត បន្តឹង ការដាក់តាំងលក់សាច់សត្វព្រៃបែប អនាធិបតេយ្យរបៀបនេះឲ្យមានប្រសិទ្ធភាព ខ្ពស់ ឬអាចកសាងសំណុំរឿងតែម្ដង ព្រោះធ្លាប់អប់រំច្រើនលើកច្រើនសារណាស់មកហើយ ។
ព័ត៌មានបន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕




ចែករំលែកព័តមាននេះ