សត្វតុកកែ ដែលយើងបានឃើញនៅតាមកន្លៀតកន្លោះរបងផ្ទះ ជញ្ជាំងលំនៅស្ថាន ដើមឈើរ អគារនានាមិនថា នៅក្នុងទីក្រុង ឬកន្លែងព្រៃភ្នំទេ សូមកុំប៉ះពាល់ពួកវា ពីព្រោះពួកវា គឺជាសត្វមានប្រយោជន៍បំផុតចំពោះលំនឹងធម្មជាតិ ។
មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB)បានអះអាងថា ពួកវាជាអ្នកជំនាញខាងកំចាត់ និងគ្រប់គ្រងលំនឹងចំនួនសត្វល្អិតចង្រៃដ៏ប៉ិនប្រសប់ ហើយជួយកាត់បន្ថយចំនួនសត្វល្អិតដូចជាកន្លាតជាដើម ។
ប្រភពដដែលបានអះអាងថា ជាមួយនឹងពណ៌ភ្លឺស្រស់ស្អាត និងសំឡេងស្រែកយំដ៏ពិសេសប្លែករបស់ពួកវា ធ្វើឱ្យពួកវាក្លាយជាផ្នែកមួយដែលត្រូវបានគេស្គាល់ដោយទូទៅនៃប្រព័ន្ធអេកូឡូស៊ីរបស់ប្រទេសកម្ពុជា ។
ចំណីរបស់តុកែត្រូវបានគេដឹងថាមាន មូស រុយ កន្លាត ចង្រិត មេអំបៅ ពីងពាង ដង្កូវ និងសត្វតូចៗ សូម្បីកូនកណ្តុរតូចៗ ។
ចែករំលែកព័តមាននេះ