ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកបើកឡានដឹកទឹកកក សារភាពប្រាប់មូលហេតុ ក្រោយបើក​បំ​បុ.ក​បា​រ៉ា​ស់​កម្លាំងសមត្ថកិច្ច​​តាម​ផ្លូវ

2 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​រថយន្ត​ដឹក​ទឹកកក​សេះ​ហោះ​១​គ្រឿង ​បើក​បំ​បុក​បា​រ៉ា​ស់ ត្រូវ​បាន​កម្លាំងយោធា​ការពារ​ព្រំដែន​ឃាត់​ប្រគល់​ជូន​កម្លាំង​នគ​របាល​​ល​កាលពី​យប់​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២៦​ នៅ​ភូមិ​បឹង​ស្នោរ ឃុំ​ស្លរ​ក្រាម ស្រុក​ស្វាយចេក​។

លោក​វរៈសេនីយ៍ទោ អ៊ុ​ន កា​ថន អធិការ​នគរបាល​ស្រុក​ស្វាយចេក​បាន​ឱ្យដឹងថា ​​កាលពី​វេលា​ម៉ោងជាង​៧​យប់​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២៦​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៨​ក្នុងភូមិ​សា​ស្គ្រ​ភូមិ​បឹង​ស្នោរ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ដោយ​ម៉ូតូ​២​គ្រឿង​ប៉ៈ​គ្នា​ដួល​នៅ​ពេល​រថយន្ត​ដឹក​ទឹកកក​យីហោ​សេះ​ហោះ​ទៅ​ដល់​មានការ​ភ័​ណ​ច្រឡំ​រថយន្ត​ប៉ះ ​បណ្តាលឱ្យ​​ដួល​ហើយ​កាក់​អោយ​រថយន្ត​ ឈប់​មិន​ព្រម​ឈប់​បើក​បំ​បុក​បា​រ៉ា​ស់​កម្លាំង​ដែល​កំពុង​ការពារ​តាម​បន្ទាត់​ព្រំដែន​។

លោក​បាន​បញ្ជាក់​ថា​៖​ក្រោយ​រថយន្ត​ដឹក​ទឹកកក​បើក​បំ​បុក​បា​រ៉ា​ស់​កម្លាំង​តាម​ផ្លូវជាតិ​លេខ​៥៨​កម្លាំងយោធា​ដែល​កំពុង​ឈ​រជើងការ​ពារ​តាម​បន្ទាត់​ព្រំ​ដែល​បាន​ឃាត់​រថយន្ត​និង​អ្នកបើកបរ​ប្រគល់​ជូន​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយចេក ដើម្បី​សាកសួរ​អ្នកបើកបរ​ឡាន​ដឹក​ទឹកកក​សេះ​ហោះ​បាន​សារភាព​ថា​ខ្លួន​មិន​បាន​បុក​ម៉ូតូ​ទេ​នៅ​ពេល​ដែល​បើករថយន្ត​ចូល​ដាក់​ទឹកកក​មូលហេតុ​បើក​លឿន​ព្រោះ​​ថៅកែ​ទឹកកក​ហៅ​អោយទៅ​អោយ​លឿន​ទើប​បុក​បា​រ៉ា​ស់​លើ​ផ្លូវ​។

លោក​វរៈសេនីយ៍ទោ អ៊ុ​ន កា​ថន បាន​បញ្ជាក់​ថា​៖​ក្រោយ​សាកសួរ​និង​ស្រាវជ្រាវ​រថយន្ត​ដឹក​ទឹក​មិន​បាន​បង្ក​គ្រោះថ្នាក់​ដល់​ម៉ូតូ​គឺ​ម៉ូតូ​២​គ្រឿង​បុក​គ្នា​នៅ​ពេល​រថយន្ត​ទៅ​ដល់​ហើយ​ម៉ូតូ​២​គ្រឿង​ត្រូវ​បាន​សម្រួល​គ្នា​បញ្ចប់រឿង​ដោយឡែក​អ្នកបើកបរ​រថយន្ត​ដឹក​ទឹកកក​សេះ​ហោះ​ដែល​បើក​លឿន​បុក​រៈបា​រ៉ា​ស់​ដាក់​ការពារ​តាម​ដងផ្លូវ​តាម​បន្ទាត់​ព្រំដែន​ដោយ​ម្តាយ​និង​តំណាង​ក្រុមហ៊ុន​ទឹកកក​សេះ​ហោះ​បាន​សំ​ទោស​កំហុស​ណែនាំ​ហើយ​អោយ​ត្រឡប់​ទៅ​ផ្ទៈ​វិញ​៕