រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ បានប្រកាសព័ត៌មានស្តីពីការចោទប្រកាន់ជនសង្ស័យជាឈ្មួញនាំចូលប្រហិតសាច់បង្កកពីប្រទេសថៃ ដោយពុំមានការអនុញ្ញាត ដែលកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងសមត្តកិចម្រុះបានសហាករជាមួយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះធ្វើការត្រួតពិនិត្យជាក់ស្តែង នៅទីតាំងផ្ទះគ្មានលេខ លើផ្លូវ៥៩៨ ភូមិស្វាយប៉ាក សង្កាត់សុវាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

ក្នុងរង្វង់ប្រតិបត្តិការសមត្តកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ ឈ្មោះ អ៊ុក សុក្របញ្ញារិទ្ធ ភេទប្រុស អាយុ៤៣ ឆ្នាំ ដកហូតបានវត្ថុតាងប្រហិតសាច់បង្កកមួយចំនួន ដែលបាននាំចូលពីប្រទេសថៃ ដោយពុំមានច្បាប់អនុញ្ញាត និងការបង់ពន្ធត្រឹមត្រូវនោះទេ ។ បន្ទាប់ពីបញ្ចប់ប្រតិបត្តិការនេះ សមត្ថកិច្ចបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យខាងលើមកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ។ ចំណែកឯបក្ខពួក ដែលពាក់ពន្ធនឹងករណីខាងលើនេះ សមត្ថកិច្ចបាននឹងកំពុងស្រាវជ្រាវបន្ត ។

ក្រោយពីបានទទួល និងពិនិត្យសំណុំរឿងនេះ តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនសង្ស័យខាងលើ និងបក្ខពួកពីបទការធ្វើពាណិជ្ជកម្មនូវផលិតផលម្ហូបអាហារ ដែលមានសភាពន្រែប្រួសខូចគុណភាពមានជាតិពុល ឬផលិតផលមិនស្របនឹងលក្ខណៈវិនិច្ច័យគុណភាពផ្នែកគតិសុខមជីវិសាស្ត្រ ឬអនាម័យ បទការប្រព្រឹត្តអំពើក្លែងបន្លំដើមកំណើតទំនិញ និងបទការនាំចូលទំនិញដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅចំណុចទីតាំងផ្ទះគ្មានលេខ ផ្លូវ៥៩៨ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ តាមបញ្ញត្តិមាត្រា១៨ និងមាត្រា ៦៣ នៃច្បាប់ស្តីពីការគ្រប់គ្រងគុណភាពសុវត្តិភាពលើផលិតផល ទំនិញនិងសេវា មាត្រា ៣១ នៃច្បាប់ស្តីពីវិធានដើមកំណើតទំនិញ និងមាត្រា៧៥ នៃច្បាប់ស្តីពីពីន័យ ។
ក្រោយបញ្ចប់ការបើកការស៊ើបសួរ សំណុំរឿងខាងលើនេះត្រូវបានចាត់បញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីសម្រេចឃុំខ្លួនឈ្មួញដែលនាំចូលប្រហិតសាច់បង្កកដោយពុំមានការអនុញ្ញាត ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ៕
ចែករំលែកព័តមាននេះ