ប្រទេសឥណ្ឌា ៖ យន្តហោះដឹកជញ្ជូនយោធាមួយគ្រឿងរបស់កងទ័ពអាកាសឥណ្ឌា បានធ្លាក់កាលពីថ្ងៃទី១៣ មិថុនា ពេលចុះនៅមូលដ្ឋានអាកាសចរណ៍ JORHAT ភាគឦសានប្រទេស បណ្ដាលឲ្យមនុស្សយ៉ាងតិច៥នាក់ស្លាប់ ។ ការស៊ើបអង្កេតមួយត្រូវបើកធ្វើដើម្បីកំណត់ពីមូលហេតុនៃការធ្លាក់យន្តហោះនេះ ។

កងទ៏ពឥណ្ឌាប្រកាសថា យន្តហោះដឹកជញ្ជូនយោធាធុន ANTONOV AN-32 បានធ្លាក់ពេលចុះនៅមូលដ្ឋានអាកាសចរណ៍JORHAT តែមិនបញ្ជាក់ពីចំនួនមនុស្សជិះក្នុងយន្តហោះនេះឡើយ។ ក្នុងសេចក្ដីប្រកាសមួយកងទ័ពអាកាសឥណ្ដាគូសបញ្ជាក់ថា យន្តហោះ ANTONOV AN-32 នេះ ជួបគ្រោះថ្នាក់ធ្លាក់ពេលចុះនៅមូលដ្ឋានអាកាសចរណ៍JORHAT។
សារព័ត៌មានឥណ្ឌាជាច្រើនបានផ្សាយរូបភាព បង្ហាញផ្សែងខ្មៅយ៉ាងក្រាស់ហុយឡើងពីលើមូលស្ឋានយោធានោះ បន្ទាប់មករូបភាពនៃបំណែកយន្តហោះផលិតនៅរុស្ស៊ីនោះ អមជាមួយការចោមរោមរបស់កងទាហាននៃមូលដ្ឋាននេះ ។ កាលពីឆ្នាំ២០១៩ យន្តហោះដឹកជញ្ជូនយោធាធុនANTONOV AN-32 នេះដែរ បានធ្លាក់នៅរដ្ឋអារុណណាឆាល់ប្រាដេស ជិតព្រំដែនចិនបណ្ដាលឲ្យអ្នកដំណើរ១៣នាក់និងបណ្ដាសមាជិកក្រុមយានិកស្លាប់។ កងទ័ពអាកាសឥណ្ឌាមានយន្តហោះម៉ាស៊ីន២ធុននោះ ផលិតនៅរុស្ស៊ីដែលចាស់ៗប្រមាណជា១០០គ្រឿង ដែលបំពេញបេសកកម្មដឹកជញ្ជូនជាច្រើន៕

ចែករំលែកព័តមាននេះ