ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ធិ​បតី ៖ រាជរដ្ឋាភិបាល​គ្មាន​គម្រោង​កាត់​បន្ថយ​ចំណាយ ឬ​គម្រោង​ថវិកា​ទៅ​ឱ្យវិស័យ​អប់រំ និង​សុខាភិបាល​នោះ​ទេ មាន​តែ​គ្រោង​បង្កើន

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ កម្ពុជា​បាន​បញ្ជាក់​ជា​ថ្មី​ម្តងទៀត​ថា រាជរដ្ឋាភិបាល​គ្មាន​គម្រោង​នៅ​ក្នុង​ការ​កាត់​បន្ថយ​ចំណាយ ឬ​គម្រោង​ថវិកា​ទៅ​ឱ្យ​វិស័យ​អប់រំ និង​សុខាភិបាល​នោះ​ទេ គឺ​មាន​តែ​គ្រោង​បង្កើន ទោះបីជា​យើង​ត្រូវ​ពង្រឹង​វិស័យ​ការពារ​ជាតិ​ក៏​ដោយ ដូច្នេះ សូមកុំ​ឱ្យ​មានការ​យល់​ច្រឡំ ។

ការ​បញ្ជាក់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​នៅ​ក្នុង​ទិវា​ជាតិ​អប់រំ បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​លើក​ទី​៩ ឆ្នាំ​២០២៦ ក្រោម​ប្រធានបទ «TVET ផ្តល់​ជំនាញ ការងារ និង​ប្រាក់​ចំណូល​» ដើម្បី​លើកកម្ពស់​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ និង​ធ្វើការ​ផ្សព្វផ្សាយ​ទៅ​ដល់​សិស្សានុសិស្ស យុវជន មាតាបិតា អាណាព្យាបាល និង​ផ្នែ ក​ឯកជន​ឱ្យ​បាន​យល់​ដឹង​អំពី​សារសំខាន់ នៃ​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេ នា​ព្រឹក​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២៦ ។

សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា មានការ​យល់​ច្រឡំ​ថា​រាជរដ្ឋាភិបាល​គ្រោង​កាត់​ឆ្នាំ​២០២៧ ចំនួន​១៧០​លាន​ដុល្លារ​អាម៉េរិក​ពី​ថវិកា​អប់រំ និង​សុខាភិបាល តែ​អត់​ទេ គឺ​មាន​តែ​បង្កើន​ទៅ​ទៀត ព្រោះ​ធនធានមនុស្ស​គឺជា​អ្វី​ដែល​ជួយ​យើង​ឱ្យ​មាន​ភាព​ធន់ ។ ជាមួយ​គ្នា​នោះ​ដែរ សម្តេច​បាន​បន្ថែម​ថា ធនធានមនុស្ស​រឹង​មាំ សេដ្ឋកិច្ច​រឹង​មាំ សេដ្ឋកិច្ច​រឹង​មាំ ការពារ​ជាតិ​រឹង​មាំ​យូរអង្វែង នេះ​គឺជា​គោលដៅ​របស់​រាជរដ្ឋាភិបាល ហើយ​រាជរ​ដ្ឋា​ភិបាល ក៏​មិនមែន​អត់​មាន​ធនធានមនុស្ស ដែល​ចេះ​គិតគូរ​អំពី​អ្វី​ដែល​ជា​វិស័យ​អាទិភាព អ្វី​ដែល​ជា​វិស័យ​មិន​អាទិភាព​នោះ​ទេ​។

អី​ញ្ចឹ​ង​ សូមកុំ​ឱ្យ​មានការ​យល់​ច្រឡំ ព្រោះ​អប់រំ​សុខាភិបាល និង​ធនធានមនុស្ស​គឺជា​រឿង​អាទិភាព​ទី​មួយ​របស់​រាជរដ្ឋាភិបាល​ជា​ច្រើន​អាណត្តិ​កន្លង​មក និង​នៅ​តែ​ជា​អាទិភាព​ទី​មួយ​សម្រាប់​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​៕