ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​ធ្លាក់​មួយ​មេ​ធំ លាយឡំ​ខ្យល់​កន្ត្រាក់​វាយប្រហារ ផ្ទះ​ ​រោងចក្រ និង​​វត្ត​អារាម​ជាង ​៣០០​ខ្នង

1 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ ផ្ទះ​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៣៥០​ខ្នង ក្នុងភូមិ​ចំនួន​៦ ក្នុងស្រុក​សំរោង​ទង ខេត្ដកំពង់ស្ពឺ បាន​រង​ការ​ខូចខាត និង​រោងចក្រ​ចំនួន​៦ ព្រមទាំង​វត្ត​អាម រង​ការ​វាយប្រហារ​មេឃ​ភ្លៀង​ធ្លាក់​មួយ​មេ​ធំ លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់ កាលពី​វេលា​ម៉ោង​០៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២៦​។

សមត្ថកិច្ច​ខេត្តកំពង់ស្ពឺ​បាន​និយាយ​ឱ្យ​ថា កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២៦ កើត​មាន​គ្រោះ​ធម្មជាតិ​ភ្លៀង​ធ្លាក់​មួយ​មេ​ធំ លាយឡំ​ជាមួយនឹង​ខ្យល់​កន្ត្រាក់ ផង​នោះ បណ្តាល​ឱ្យ​ប៉ះពាល់​ចំនួន​៦​ភូមិ ទី​១- ភូមិ​ចំបក់ ទី​២- ភូមិ​តា​គាំ ទី​៣- ភូមិ​ត្រពាំង​ធិ៍
ទី​៤- ភូមិ​ចំការ​រដ្ឋ ទី​៥- ភូមិ​ពងទឹក និង​ទី​៦- ភូមិ​ត្បេះ​ស ក្នុង​ឃុំ​វ​ល្លិ៍​ស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ស្មើនឹង​ចំនួន​៣៥០​ខ្នង​ផ្ទះ និងរោងចក្រ​ចំនួន​៦​ទីតាំង ព្រមទាំង​វត្ត​អារាម​ចំនួន​១​ផង​ដែរ​។

ទី​១/ រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​សេរី ខូ​អិ​ល​ធី​ឌី ស្ថិត​នៅ​ភូមិ​ចំបក់ ឃុំ​វ​ល្លិ៍​ស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ
ទី​២/ រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ w និង J ខេ​ម​បូ​ឌា​ខូ​អិ​ល​ធី​ឌី​ស្ថិត​នៅ​ភូមិ​ចំបក់ ឃុំ​វ​ល្លិ៍​ស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ
ទី​៣/ រោងចក្រ​ផលិត​សសរ​គ្រឹះ​ជី​ង ជុង ខូ​អិ​ល​ធី​ឌី ស្ថិត​នៅ​ភូមិ​ចំការ​រដ្ឋ ឃុំ​វ​ល្លិ៍​ស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ
ទី​៤/ រោងចក្រ​ផលិត​សំលៀក​បំពាក់​ហ៊ី​រ៉ូ​តា​ខូ​អិ​ល​ធី​ឌី ស្ថិត​នៅ​ភូមិ​ចំបក់ ឃុំ​វ​ល្លិ៍​ស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ
និង​រោងចក្រ​កំពង់​សាងសង់​ចំនួន​ពីរ​កន្លែង ពុំ​ទាន់​មានឈ្មោះ ស្ថិត​នៅ​ភូមិ​ពងទឹក ឃុំ​វ​ល្លិ៍​ស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ

ផ្ទះ​រលំ​ទាំងស្រុង ចំនួន​២​ខ្នង
១- ឈ្មោះ ឆាំ មាន អាយុ​៦៥​ឆ្នាំ ផ្ទះ​ទាម ធ្វើ​អំពី​ឈើ ប្រក់​ស័ង្កសី ទំហំ ៥​ម៉ែត្រ គុណ​និង​៦​ម៉ែត្រ​។
២- ឈ្មោះ ផា​ន់ កុង ភេទ​ប្រុស អាយុ ៥៧​ឆ្នាំ ផ្ទះ​ទាម​ធ្វើ​អំពី​ឈើ ប្រក់​ស័ង្កសី​ទំហំ​៥​ម៉ែត្រ គុណ​៦​ម៉ែត្រ ដែល​ស្ថិត​នៅ​ក្នុងភូមិ​ពងទឹក ឃុំ​វ​ល្លិ៍​ស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ និង​របើក​ដំបូល​រោង​មាន់​១​កន្លែង និង​របើក​ដំបូល សាលា​វិទ្យាល័យ​ហ៊ុន​សែន​ចំបក់​២​ខ្នង របើក​ដំបូល​សាលា​បឋម​ចំបក់​២​ខ្នង បាក់​បង្គោល​ភ្លើង​១​ដើមបែក​កញ្ចក់​រថយន្ត​២​គ្រឿង​ដើមឈើ​រលំ​កិន​។ និង​វត្ត​ចំបក់​ពោធិ៍​ពាន់ ស្ថិត​នៅ​ក្នុងភូមិ​ចំបក់ ឃុំ​វ​ល្លិ៍​ស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

សមត្ថកិច្ច​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​ករណី​គ្រោះ​ធម្មជាតិ​ខាងលើ​នេះ ចំពោះ​ការ ថ្នាក់​មនុស្ស​នឹង​សត្វ​ពុំ​ទាន់​ទទួល​បាន​លទ្ធផល​នៅឡើយ​នោះ​ទេ​៕

Screenshot
Screenshot