ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់​ រលំ​ដើមឈើ​ច្រើន​ដើម​សង្ក.ត់លើកុដិ និងសាលាឆាន់ ខូចខាត៣ខ្នង ក្នុង​វត្ត​ចំបក់​ពោធិ៍​ពាន់

40 នាទី មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ កុដិ និង​សាលាឆាន់​ប្រមាណ​៣​ខ្នង រង​ការ​ខូចខាត ដោយសារ​​ដួល​រលំ​ដើមឈើ​តូច ធំ​ច្រើន​ដើមសង្កត់លើ​ ខណៈ​ដែល​មេឃ​ភ្លៀង​ធ្លាក់​លាយឡំ​ជាមួយនឹង​ខ្យល់​កន្ត្រាក់​ ។

ករណី​មេឃ​ភ្លៀង​លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២៦ ស្ថិត​នៅ​ក្នុង​អារាម វត្ត​ចំបក់​ពោធិ៍​ពាន់ ឃុំ​វ​ល្លិ៍​ស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

បើ​យោង​តាម​ការ​បង្ហោះ​របស់​ព្រះ​ចៅអធិការ​វត្ត​ចំបក់​ពោធិ៍​ពាន់ មាន​ករណី​មេឃ​ភ្លៀង​លាយឡំ​ជាមួយនឹង​ខ្យល់​កន្ត្រាក់​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​និង ប៉ះពាល់​ដំបូល​សាលាឆាន់​ ៖
-​កុដិ​លោក​សឹង​ចំនួន​១​ខ្នង
-​កុដិ​យាយជី​ចំនួន​២​ខ្នង
-​ព្រះ​ពុទ្ធរូប​ថ្ម​១​អង្គ
-​ដើម​អំពិល​ធំ​១​ដើម

-​ដើម​ពោធិ៍​ជ្រៃ​ធំ​១ នឹង​ពោធិ៍​តូច​ៗ២​ដើម
-​ដើម​ព្រីង​១​ដើម
-​ដើម​ពុទ្រា​១​ដើម
-​ដើម​ធ្នុង​១​ដើម
-​ដើម​ត្នោត​១​ដើម
-​រនាំង​លម្អរ​១២​រនាំង​។ ចំពោះ​ព្រះសង្ឃ នឹង​យាយជី មាន​សុវត្ថិភាព​ធម្មតា​៕​