ទំនាក់ទំនងពាណិជ្ជកម្មកម្ពុជានិងវៀតណាមមានអតិរេកដល់ជាង៥៤៣លានដុល្លារ
- ភ្នំពេញ
នៅក្នុងរយៈពេល៥ខែដើមឆ្នាំ កម្ពុជានិងវៀតណាមធ្វើពាណិជ្ជកម្មនឹងគ្នាមានទំហំដល់ទៅ៤,១ពាន់លានដុល្លារ មានកំណើនកើនឡើងប្រមាណជា៦,៨ភាគរយ នៅក្នុងនោះកម្ពុជាមានអតិរេកពាណិជ្ជកម្មដល់ជាង៥៤៣លានដុល្លារ ។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានអះអាងថា ពីខែមករា ដល់ខែឧសភា កម្ពុជានាំចេញទៅវៀតណាមសរុបជាង២,៣២ ពាន់លានដុល្លារ មានកំណើនកើនឡើង១៣,៧ភាគរយ ហើយនាំចូលមកវិញ គឺមានតម្លៃ១,៧៨ពាន់លានដុល្លារ ថយចុះប្រមាណជា១,១ភាគរយ ។

មកដល់បច្ចុប្បន្ននេះ កម្ពុជាអាចនាំចេញច្រើនទៅវៀតណាម ប៉ុន្តែទំនិញភាគច្រើន គឺជាផលិតផលកសិកម្មមិនទាន់កែច្នៃ ដែលមាន ដូចជាស្រូវ គ្រាប់ស្វាយចន្ទី ដំឡូងមី កៅស៊ូ ជាដើម ហើយកម្ពុជានាំចូលមកវិញជារបស់ប្រើប្រាស់ ឧបករណ៍អេឡិចត្រូនិក គ្រឿងឧបភាគបរិភោគជាដើម ។

ចែករំលែកព័តមាននេះ