ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន៧​នាក់​ ក្រោយ​កា.ប់​ប្រហារ​លើ​យុវជន​១​ក្រុម​ទៀត

50 វិនាទី មុន

ខេត្តកណ្ដាល​៖ កម្លាំង​នគរបាល​ស្រុក​អង្គស្នួល បាន​ធ្វើការ​ឃាត់ខ្លួន​ក្មេង​ទំនើង​១​ក្រុម​ចំនួន​៧​នាក់ ដែល​មាន​រហស្សនាម​ថា​«​ក្រុម​ផ្ទះ​ណេ​ត ឬ​ក្រុម​ប្លុក​តាន់​» បន្ទាប់​ពី​ក្រុម​នេះ​បាន​ប្រើ​កាំបិត​និង​ដំបង​ដេញ​តាម​កាប់​និង​វាយប្រហារ​ទៅ​លើ​យុវជន​១​ក្រុម​ទៀត បណ្ដាល​ឲ្យ​រង​របួស និង​កាប់​បំផ្លាញ​ម៉ូតូ​ជន​រង​គ្រោះ បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ថែម​ទៀត​ផង ។

ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០១ និង​៤០​នាទី​យប់​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២៦ នៅ​តាម​ផ្លូវ​ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​សុ​ក្រុំ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្ដកណ្ដាល ។

នគរបាល​បាន​ប្រាប់​ថា ក្រុម​ក្មេង​ទំនើង​ខាងលើ​នោះ​រួម​មាន​១-​ឈ្មោះ ភឺន រ៉ា​នុ​ត ហៅ​នុ​ត អាយុ​១៦​ឆ្នាំ ជា​សិស្ស មាន​ទីលំនៅ​ភូមិ​ព្រៃ​សំរោង ឃុំ​បែក​ចាន ស្រុក​អង្គស្នួល​(​គឺជា​មេ​ក្លោ​ង អ្នក​កាន់​កាំបិត​ធ្វើ​សកម្មភាព​កាប់​ជន​រង​គ្រោះ ) ។ ២-​ឈ្មោះ ខៀវ ហន​ច​ន​នី ហៅ​ច​ន អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ខ្នារ ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល (​អ្នក​បើក​ម៉ូតូ​) ។ ៣-​ឈ្មោះ ស្រី​ុ ម៉េ​ង​ស្រៀ អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​វាល សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ (​អ្នក​បើក​ម៉ូតូ​) ។ ៤-​ឈ្មោះ រ៉ុ​ន ណា​រី​ន ហៅ​រ៉ុ​ក អាយុ​២១​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​ព្រៃ​ត្បែងមានជ័យ សង្កាត់​ឪឡោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ (​អ្នក​បើក​ម៉ូតូ ) ។ ៥-​ឈ្មោះ នី លី​ហៀ​ង អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​ព្រៃ​ត្បែងមានជ័យ សង្កាត់​ឪឡោក ខណ្ឌ​កំ​បូល​(​អ្នក​បើក​ម៉ូតូ​)​។ ៦-​ឈ្មោះ ប៉ុក ចៅ​ឡុ​ង ហៅ​ឡុ​ង អាយុ​២០​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​ព្រៃ​ត្បែងមានជ័យ សង្កាត់​ឪឡោក ខណ្ឌ​កំ​បូល​(​អ្នក​ជិះ​ក្រោយ កាន់ដំបង​ឬ​ស្សី​)​។ ៧-​ឈ្មោះ ចេក មួយ​ហាក់ អាយុ​២១​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​កណ្តាល ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល​(​អ្នក​ជិះ​ពីក្រោយ​កាន់​ដែក​ដង​ឆ័​ត្រ​)​។

នគរបាល​បាន​ប្រាប់​ទៀត​ថា ដោយឡែក​យុវជន​រង​គ្រោះ​មាន​ចំនួន​០៦​នាក់​រួម​មាន ១-​ឈ្មោះ ថៃ ប៉ាវ អាយុ​១៩​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ មាន​ទីលំនៅ​បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​ត្នោត​ម្តើ​ម ឃុំ​បែក​ចាន ស្រុក​អង្គស្នួល រង​របួស​មុខ​ផ្នែក​ខាងឆ្វេង និង​ក្បាល​ខាងក្រោយ ព្រមទាំង​ខូចខាត​ម៉ូតូ​ស្ទើរ​ទាំងស្រុង ។ ២-​ឈ្មោះ ផល សុខ​លី​ន អាយុ​១៩​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​ចុង​បង្គោល ឃុំ​បែក​ចាន ស្រុក​អង្គស្នួល រង​របួស​ឆ្អឹងជំនីរ​ខាងស្តាំ ដោយ​ជនសង្ស័យ​វាយ​១​ដង​ឆ័​ត្រ ។ ៣-​ឈ្មោះ សុ​ឹ​ម សីហា អាយុ​២១​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​ចុង​បង្គោល ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខូចខាត​ម៉ូតូ​បែក​កំបាំង​ខាងស្ដាំ និង​បែក​ស្តុ​ប​ក្រោយ ។ ៤-​ឈ្មោះ ចាន់ សុ​ធន់ អាយុ​២៣​ឆ្នាំ មុខរបរ​និស្សិត មាន​ទីលំនៅ​ភូមិ​ពោធិ៍​ញាណ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ខូចខាត​ម៉ូតូ បែក​ក្បាំង​ខាងឆ្វេង និង​បែក​ច​ង្គៀ​ង​មុខ ។ ៥-​ឈ្មោះ អឿ សេត​សៅ​រ៉ា អាយុ​២០​ឆ្នាំ មុខរបរ​និស្សិត មាន​ទីលំនៅ​ភូមិ​ពោធិ៍​ញាណ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ខូចខាត​ម៉ូតូ​បែក​ក្បាំង​ខាង​មុខ​និង​បែក​ស្តុ​ប​សុ​ី​ញ៉ូ​ខាងស្តាំ ។ ៦-​ឈ្មោះ សៀន ថៃ អាយុ​២២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​ទួល​ស្វាយ សង្កាត់​បឹង​ធំ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ខូចខាត​ម៉ូតូ បែក​ក្បាំង​ខាង​មុខ និង​បែក​ស្តុ​ប​ក្រោយ​។

នគរបាល​បាន​ប្រាប់​បន្ត​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ ខណៈ​ដែល​ក្រុម​យុវជន​រង​គ្រោះ​កំពុង​ជិះ​ម៉ូតូ​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ក៏​ត្រូវ​ក្រុម​ក្មេង​ទំនើង​រហស្សនាម​ថា​«​ក្រុម​ផ្ទះ​ណេ​ត ឬ​ក្រុម​ប្លុក​តាន់​»​នោះ ជិះ​ម៉ូតូ​ដេញ​តាម​ស្ទាក់​កាប់​និង​វាយ បណ្ដាល​ឲ្យ​រង​របួស ។ ពេល​នោះ​ជន​រង​គ្រោះ​បាន​រត់គេច​យករួចខ្លួន​ចោល​ម៉ូតូ ក៏​ត្រូវ​ក្រុម​នេះ​កាប់​និង​វាយ​បំផ្លាញ​ម៉ូតូ បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ទៀត ទើប​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​អស់ បន្ទាប់​មក​ជន​រង​គ្រោះ​បាន​នាំ​គ្នា​អូស​ម៉ូតូ​តាម​ផ្លូវ ហើយ​បាន​ជួប​កម្លាំង​នគរបាល​ស្រុក​អង្គស្នួល​កំពុង​ល្បាត ។

នគរបាល​បាន​បញ្ជាក់​ប្រាប់​ទៀត​ថា ខណៈនោះ​ដោយ​ឃើញ​ម៉ូតូ​ជន​រង​គ្រោះ​មាន​សភាព​បែកបាក់​យ៉ាងដំណំ ហើយ​ពួក​គេ​ក៏​មាន​របួស​ទៀត​នោះ​នគរបាល​ក៏​បាន​សួរនាំ​ទើ​ដឹង​ថា មាន​ក្មើ​ង​ទំនើង​១​ក្រុម​មាន​គ្នា​ជា​ច្រើន​នាក់ និង​ជិះ​ម៉ូតូ​ប្រហែល​២០​គ្រឿង បាន​ធ្វើ​សកម្មភាព​ដេញ​កាប់​ក្រុម​ខ្លួន ។ បន្ទាប់​មក​នគរបាល​ស្រុក​អង្គស្នួល​ក៏​បាន​ស្រា​ជ្រាវ​តាម​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់​ទាំង​យប់ រួច​នាំ​យក​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល​ដើម្បី​សួរនាំ ។

នគរបាល​បាន​ប្រាប់​បន្ថែម​ថា លុះដល់​វេលា​ម៉ោង ០៩​និង​១០​នាទី​ព្រឹក​ថ្ងៃ​ដដែល ក៏​បាន​ចុះ​ទៅ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឪឡោក នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។ ខណៈនោះ​បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ និង​បក្ខពួក​រួម​ទាំង​វត្ថុ​តាង​មួយ​ចំនួន​ជា​បន្តបន្ទាប់​ទៀត រួច​នាំ​យក​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល ដើម្បី​សួរនាំ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ ៕