ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង់គ្លេសគ្រោងដើរតាមគន្លងអូស្ត្រាលី ក្នុងការហាមឃាត់ការប្រើបណ្ដាញសង្គមលើក្មេងអាយុក្រោម១៩ឆ្នាំ

1 ម៉ោង មុន

លោកនាយក​រដ្ឋមន្ត្រី Keir Starmer បាន​ប្រកាស​ថា ការ​ហាមឃាត់​ទាំងស្រុង​លើ​ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​សម្រាប់​កីឡាករ ឬ​យុវជន​ដែល​មាន​អាយុ​ក្រោម១៩​ឆ្នាំ គឺជា​ជម្រើស​ដ៏​ត្រឹមត្រូវ​បំផុត ដើម្បី​ធានា​សុវត្ថិភាព និង​សុភមង្គល​របស់​កុមារ ​។ ​រដ្ឋាភិបាល​សង្ឃឹមថា នឹង​អាច​អនុម័ត​បទ​ប្បញ្ញត្តិ​នេះ​ឱ្យ​បាន​មុន​បុណ្យ​ណូអែល​ខាង​មុខ ​។

​តាមបណ្ដាញ​សង្គម​ល្បី​ៗ​ដូច​ជា TikTok, Snapchat និង Instagram ស្ថិត​ក្នុង​ចំណោម​កម្មវិធី​ដែល​ត្រូវ​រង​ការ​រឹត​បន្តឹង ក្នុង​គោលបំណង​ការពារ​យុវជន​ពី​គ្រោះថ្នាក់​តាម​អ៊ីនធើរណេត និង​បញ្ឈប់​ទម្លាប់​អូស​មើល​ទូរស័ព្ទ​យប់​ជ្រៅ​ដែល​ប៉ះពាល់​ដល់​សុខភាព​។

តាម​រយៈ​ការពិគ្រោះ​យោបល់​ដែល​មាន​អ្នកចូលរួម​ជាង១១៦,០០០នាក់បាន​បង្ហាញ​ថា ឪពុក​​ម្ដាយ​ដល់​ទៅ៨៥%យល់​ឃើញ​ថា ​ហានិភ័យ​នៃ​បណ្ដាញ​សង្គម​មាន​ច្រើន​ជាង​អត្ថប្រយោជន៍ ​។

ការ​សម្រេចចិត្ត​នេះ ​ធ្វើ​ឡើង​បន្ទាប់​ពី​ប្រទេស​អូស្ត្រាលី បាន​ក្លាយជា​ប្រទេស​ដំបូង​គេ​ដែល​បាន​ដាក់​ចេញ​នូវ​ការ​ហាមឃាត់​ស្រ​ដៀង​គ្នា​នេះ កាលពី​ខែធ្នូ ឆ្នាំ​២០២៥ កន្លង​ទៅ​ ។

ប្រភព​ព័ត៌មាន​៖ ដកស្រង់​ចេញពី​ការ​ចុះ​ផ្សាយ​របស់ BBC News ​។