រាជធានីភ្នំពេញ ៖ លោក ជិន ប៊ុនធឿន បានដឹកនាំកម្លាំងចម្រុះ ចុះបើកឃ្លុំឃ្លាំងទំនិញធំៗចំនួន ២ទីតាំង ស្ថិតនៅតាមបណ្តោយផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ ។ នេះបើយោងតាមការបង្ហោះរបស់លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានប្រកាសនារសៀលថ្ងៃទី១៥ ខែមិថុនានេះ ។

លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ បានចូលរួមសហការជាមួយសមត្ថកិច្ចចម្រុះ មន្ដ្រីជំនាញពាក់ព័ន្ធទាំងអស់ ព្រមទាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះបើកឃ្លុំឃ្លាំងទំនិញធំៗចំនួន២ទីតាំង ឋិតផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលត្រូវបានឃ្លុំបិទ កាលពីយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦កន្លងទៅ បន្ទាប់ពីកម្លាំងចំរុះរកឃើញនឹងសង្ស័យថា ឃ្លាំងទំនិញទាំង២នេះ មាននាំចូលស្តុកទុក ចរាចរ និងចែកចាយ ទំនិញពីប្រទេសថៃ ដោយគ្មានច្បាប់អនុញ្ញាត ក្រោមកិច្ចសម្របសម្រួលដោយលោកស្រី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។

ចំពោះលទ្ធផលនៃការត្រួតពិនិត្យឃ្លាំងទំនិញខាងលើ គឺឋិតនៅលើសមត្ថកិច្ចជំនាញពាក់ព័ន្ធទាំងអស់ ដោយរួមមាន ៖ មន្ដ្រីគយ និងមន្ដ្រីក.ប.ប ៘














ចែករំលែកព័តមាននេះ