រដ្ឋបាលរាជធានី បានស្តារប្រព័ន្ធលូ ប្រឡាយ និងកសាងស្ថានីយមូមទឹកជាបន្តបន្ទាប់ នៅជាយក្រុងបានរួចរាល់ហើយ ដែលជាផែនការត្រៀមរំដោះជំនន់ទឹកភ្លៀង ក្នុងរដូវវស្សានេះ
- ភ្នំពេញ
រាជធានី ភ្នំពេញ ៖ មន្ត្រី រដ្ឋបាល រាជធានី ភ្នំពេញ បាន ឱ្យដឹង ថា ក្រោមការយកចិត្តទុកដាក់ និងណែនាំ ព្រមទាំងឧបត្ថម្ភ គាំទ្រ ពីឯកឧត្ដមឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងផែនការត្រៀមរំដោះជំនន់ទឹកភ្លៀង ដេីម្បី បញ្ចៀសការជន់លិចផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងរដូវវស្សានេះ រដ្ឋបាលរាជធានីភ្នំពេញ បានស្តារប្រព័ន្ធលូ ស្តារប្រឡាយ ជាច្រើន ខ្សែ និងកសាងស្ថានីយ៍មូមទឹកជា បន្តបន្ទាប់ នៅជាយរាជធានីភ្នំពេញបានរួចរាល់ ហើយបានបន្តការងារស្តារប្រព័ន្ធលូ និងសំអាតទរទឹកភ្លៀងជាច្រើនខ្សែទៀត នៅក្នុងមូលដ្ឋានខណ្ឌ៥នៅកណ្តាលរាជធានីភ្នំពេញទៀត។
ជាក់ស្តែងនៅព្រឹកថ្ងៃទី១៥ មិថុនានេះ ក្រុមការងារ ដឹកនាំដោយ លោក ឯក ឃុនដឿន អភិបាលរង តំណាង ឯកឧត្ដម ឃួង ស្រេង អភិបាលរាជនីភ្នំពេញ បានចុះស្តារប្រព័ន្ធលូ និងសំអាតទរទឹកភ្លៀងនៅក្នុងមូលដ្ឋានខណ្ឌដូនពេញ ដោយប្រើប្រាស់រថយន្តចំនួន១២គ្រឿង។
លោក ឯក ឃុនដឿន បានមានប្រសាសន៍លើកឡើងថា៖ តាមកាេណែនាំពីឯកឧត្ដម ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ គឺបានឱ្យអាជ្ញាធរខណ្ឌទាំង៥នៅកណ្តាលរាជធានី សហការជាមួយមន្ទីរសាធារការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើសកម្មភាពបូមស្តារអណ្តូង លូ និងសំអាតដីភក់តាមប្រព័ន្ធលូ ត្រៀមបញ្ចៀសការជន់លិចលង់មុនរដូវភ្លៀងធ្លាក់មកដល់ ដោយចាប់ផ្តើមពីខណ្ឌដញនពេញមុនគេ។
ចំពោះខណ្ឌដូនពេញ រដ្ឋបាល រាជធានីភ្នំពេញ នឹងចាប់ ផ្តើម ស្តារប្រព័ន្ធលូ និងសំអាតទរទឹកភ្លៀងចំនួន១០ខ្សែ ក្នុងនោះរួមមាន៖
១. ផ្លូវលេខ២៤០ សងខាងផ្លូវប្រវែង ១,៧៦០ម៉ែត្រ។
២. ផ្លូវលេខ៤៧ សងខាងផ្លូវ ប្រវែង ២,០៣០ម៉ែត្រ។
៣. ផ្លូវលេខ១៥៤ សងខាងផ្លូ វ ប្រវែង ២,៥៦១ម៉ែត្រ។
៤. ផ្លូវលេខ៩០ សងខាងផ្លូវប្រវែង១,៦៩៦ម៉ែត្រ។
៥. ផ្លូវលេខ៦៣ ប្រវែង៥៦០ម៉ែត្រ។
៦. ផ្លូវលេខ១៧៨ សងខាងផ្លូវប្រវែង១,៣១០ម៉ែត្រ។
៧. ផ្លូវលេខ៨៨ ប្រវែង៦៨៩ម៉ែត្រ។
៨. ផ្លូវលេខ១៤៨ សងខាងផ្លូវប្រវែង៦០០ម៉ែត្រ។
៩. ផ្លូវលេខ១៤៤ សងខាងផ្លូវប្រវែង៦០០ម៉ែត្រ។
និង ទី១០. ទរទឹកភ្លៀងនៅជ្រុងខាងជើងនិងខាងលិចផ្សារ កណ្តាល ប្រវែង៣០២ម៉ែត្រ។
ក្រោយបញ្ជប់ការងារនៅខណ្ឌដូនពេញហើយ យើងនឹងបន្តទៅខណ្ឌ៤ទៀត។
ក្នុងឱកាសនោះដែរ អភិបាលរង ក៏បាន អំពាវនាវឱ្យបងប្អូនប្រជាពលររដ្ឋ ត្រូវវេចខ្ចប់ ទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ ដើម្បីរក្សាបាន អនាម័យ និង បរិស្ថានស្អាត ព្រមទាំង អាច បញ្ចៀសការលិចលង់ និងជួយលើកកម្ពស់សោភណ្ឌភាពរាជធានីភ្នំពេញយើងផងដែរ៕











ចែករំលែកព័តមាននេះ