សង្គ្រាមអ៉ីស្រាអែល និងហាម៉ាស់ ៖ ក្រសួងសុខាភិបាលជ្រោយហ្គាហ្សាថ្លែង កាលពីថ្ងៃ១៤ មិថុនា ថា ចំនួនជនប៉ាឡេស្ទីនស្លាប់ចាប់តាំងពីអ៉ីស្រាអែលលុកលុយចូលជ្រោយហ្គាហ្សាមកបានកើនដល់លើសពី៧៣.០០០នាក់ហើយ។

ប្រតិបត្តិការយោធារបស់អ៉ីស្រាអែលនៅបន្ត ទោះបីមានបទឈប់បាញ់គ្នា ដ៏ផុយស្រួយនិងជាប់គាំងចាប់តាំងពីខែតុលាមកក្ដី។ អ៉ីស្រាអែលអះអាងថា ខ្លួនវាយប្រហារសំដៅពួកហាម៉ាស់ និងពួកយុទ្ធជនដទៃៗទៀត ដែលជាការគំរាមកំហែងមួយ។អ៉ីស្រា
អែលអះអាងថា ខ្លួនតបត ចំពោះការវាយប្រហារជាប់រដឹកលើកងទាហានខ្លួន។ តាមក្រសួងសុខាភិបាលជ្រោយហ្គាហ្សាថា មនុស្សជិត១០០០នាក់ ត្រូវសម្លាប់នៅជ្រោយហ្គាហ្សា តាំងពីមានបទឈប់បាញ់គ្នាមក។ ចំណែកទាហានអ៉ីស្រាអែល៥នាក់ ក៏ត្រូវស្លាប់ដែរ តាំងពីមានបទឈប់បាញ់គ្នាមក ។

យោងតាមតួលេខរបស់ក្រសួងសុខាភិបាលជ្រោយហ្គាហ្សាថា តាំងពីចាប់ផ្ដើមសង្គ្រាមមក ជនប៉ាឡេស្ទីនដែលស្លាប់មានដល់៧៣.០០១នាក់ ចំណែកមនុស្សជាង១៧៣.២០០នាក់រងរបួស តាំងពីមានសង្គ្រាមពីថ្ងៃទី៧តុលាឆ្នាំ២០២៣ ក្រោយពីក្រុម
ហាម៉ាស់វាយលុកលើអ៉ីស្រាអែល បណ្ដាលឲ្យមនុស្សស្លាប់១២០០នាក់ មិនទាន់រាប់ការចាប់ចំណាប់ខ្មាំង២៥១នាក់ផងទេ ៕

ចែករំលែកព័តមាននេះ