ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ ជជែកជាមួយមេដឹកនាំតំបន់ជុំវិញកិច្ច​ព្រមព្រៀងអ៉ីរ៉ង់ ខណៈសម្ព័ន្ធមិត្តអ៊ីស្រាអែល​​ចង់បន្តវាយប្រហារ

2 ម៉ោង មុន

សង្គ្រាម​អ៉ី​រ៉​ង់ ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ អះអាង​កាលពី​ថ្ងៃ​ទី​២៣​ ឧសភា​ ថា កិច្ចព្រមព្រៀង​មួយ​រវាង​អា​មេ​រិ​ក​ និង​អ៉ី​រ៉​ង់​ដើម្បី​បញ្ចប់សង្គ្រាម កំពុង​ត្រូវ​បាន​ចរចា​ដោយ​ទូលំទូលាយ​និង​កំពុង​ឈាន​ទៅ​បង្ហើយ​រវាង​ប្រទេស​ទាំង​២​និង​ប្រទេស​ដទៃ​ៗ​ទៀត​ក្នុង​តំបន់​។ មុន​នេះ​លោក​ត្រាំ​បាន​គំរាម​ជា​ថ្មី​វាយប្រហារ​អ៉ី​រ៉​ង់…

សង្គ្រាម​អ៉ី​រ៉​ង់ ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ អះអាង​កាលពី​ថ្ងៃ​ទី​២៣​ ឧសភា​ ថា កិច្ចព្រមព្រៀង​មួយ​រវាង​អា​មេ​រិ​ក​ និង​អ៉ី​រ៉​ង់​ដើម្បី​បញ្ចប់សង្គ្រាម កំពុង​ត្រូវ​បាន​ចរចា​ដោយ​ទូលំទូលាយ​និង​កំពុង​ឈាន​ទៅ​បង្ហើយ​រវាង​ប្រទេស​ទាំង​២​និង​ប្រទេស​ដទៃ​ៗ​ទៀត​ក្នុង​តំបន់​។ មុន​នេះ​លោក​ត្រាំ​បាន​គំរាម​ជា​ថ្មី​វាយប្រហារ​អ៉ី​រ៉​ង់ ប្រសិនបើ​កិច្ចព្រមព្រៀង​មួយ​មិន​អាច​សម្រេច​បានជា​មួយ​ប្រទេស​នេះ​ទេ​នោះ​។

តាម​បណ្ដាញ​សង្គម​TRUTH SOCIAL លោក​ត្រាំ​ថ្លែង​ថា គម្រោង​នៃ​កិច្ចព្រមព្រៀង​នោះ​ក៏​រួម​បញ្ចូល​ការ​បើក​ច្រក​សមុទ្រ​ហ័​រ​មូស​ឡើង​វិញ​ដែរ​ផង​ដែរ​។ លោក​បញ្ជាក់​ថា លោក​បាន​ទាក់ទង​គ្នា​តាម​ទូរស័ព្ទ​ជាមួយ​មេដឹកនាំ​នៃ​ប្រទេស​ជា​ច្រើន​នៅ​តំបន់​ឈូង​សមុទ្រ​ពែ​រ្ស៍ ព្រមទាំង​ជាមួយ​តួ​ក​គី អេ​ហ្ស៊ីប​ហ្ស៊​ក​ដា​នី ​និង​ប៉ា​គី​ស្ថាន​។ លោក​ត្រាំ​ក៏​អះអាង​ដែរ​ថា លោក​ក៏​បាន​ពិភាក្សា​ជាមួយ​នាយក​រដ្ឋមន្ត្រី​អ៉ី​ស្រា​អែ​ល​លោក​បេន​ចា​មីន​នេ​តាន់​យ៉ា​ហ៊ូ ក្នុង​ការ​ទាក់ទង​គ្នា​តាម​ទូរស័ព្ទ​ដាច់​ដោយឡែក​មួយ​ដែរ​។ ការ​ពិភាក្សា​គ្នា​នោះ​ប្រព្រឹត្ត​ទៅ​ដ៏​ល្អ​ប្រសើរ​ ។

បណ្ដា​សារព័ត៌មាន​អា​មេ​រិ​ក រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ លើក​ឡើង​ពី​យុទ្ធសាស្ត្រ​ដែល​មិន​ស្របគ្នា រវាង​លោក​ត្រាំ​និង​សម្ព័ន្ធមិត្ត​អ៉ី​ស្រា​អែ​ល ដោយ​អា​មេ​រិ​ក​ជម្រុញ​ឲ្យ​មាន​ដំណោះស្រាយ​ការទូត​មួយ ចំណែក​អ៉ី​ស្រា​អែ​ល​វិញ​ចង់​បន្ត​ការ​ប្រយុទ្ធ​គ្នា​ឡើង​វិញ​។

មុន​នេះ​ នា​ថ្ងៃ​ទី​២៣ ​ឧសភា ​លោក​ត្រាំ​វាយ​ត​មៃ្ល​ថា ភ័ព្វវាសនា​នៃ​ការ​សម្រេច​បាន​កិច្ច​ព្រៀង​មួយ ឬ​បន្ត​ការ​ប្រយុទ្ធ​គ្នា​មាន​៥០-៥០​ដូច​គ្នា ។ អ្នកនាំពាក្យ​ក្រសួងការបរទេស​អ៉ីរ៉​ង់ ក៏​អះអាង​ដែរ​ថា មាន​និន្នាការ​ទៅ​រក​ការ​ខិតចូល​ជិត​គ្នា​ជាមួយ​បណ្ដា​ជំហរ​អា​មេ​រិ​ក​ ។ ប៉ុន្តែ​មិន​មាន​ន័យ​ថា​ចាំបាច់​ឲ្យ​យើង​ និង​អា​មេ​រិ​ក​ឈាន​ដល់​កិច្ចព្រមព្រៀង​លើ​បញ្ហា​សំខាន់​ៗ​ឡើយ​ ។ អ្នកនាំពាក្យ​រូប​នោះ​លោក​អេ​ស្មាអ៉ី​លបាក់​ហៃ​អ៉ីបញ្ជាក់​ថា សណុំ​រឿង​នុយ​ក្លេ​អ៊ែរ​​​ក្នុង​ដំណាក់កាល​នេះ​ មិន​ស្ថិត​ក្នុង​កិច្ចព្រម​ព្រៀង​ដែល​កំពុង​ពិភាក្សា​គ្នា​ឡើយ ផ្ទុយ​ពី​បញ្ហា​លុប​បំបាត់​ការ​បិទ​ខ្ទប់​ច្រក​សមុទ្រ​ហ័​រ​មូស ។

នា​ថ្ងៃ​ទី​២៣​ឧសភា​នោះ​អ្នក​ចរចា​សំខាន់​របស់​អ៉ី​រ៉​ង់ លោក​ម៉ូ​ហា​ម៉ា​ដ​បាក់​ហ័​រ​ហ្គា​លី​បា​ហ្វ​បាន​សន្យា​ពី​ការ​តបត​វិញ​ខ្លាំងក្លា ប្រសិនបើ​អា​មេ​រិ​ក​បន្ត​សង្គ្រាម​ឡើង​វិញ​ប្រឆាំង​អ៉ី​រ៉​ង់ ។ លោក​ថា​ប្រសិនបើ​សត្រូវ​ប្រព្រឹត្ត​អំពើ​ឆ្កួត​ៗ​ហើយ​ធ្លាក់​ជា​ថ្មី​ក្នុង​អន្ទាក់​របស់​អ៉ី​ស្រា​អែ​ល រួច​ធ្វើការ​ឈ្លានពាន​ជា​ថ្មី​ប្រឆាំង​អ៉ី​រ៉​ង់ នោះ​យើង​នឹង​បើក​រណសិរ្ស​ថ្មី​ៗ​ប្រឆាំង​តប​វិញ​។

នា​ព្រឹក​ថ្ងៃ​ទី​១៨ ​ឧសភា​ ក្រសួងការបរទេស​អ៉ី​​រ៉​ង់​ថ្លែង​ថា បាន​ឆ្លើយ​តប​សំណើ​ថ្មី​របស់​អា​មេ​រិ​ក​ដើម្បី​ចាក​ចេញពី​ភាព​ទ័លច្រក ។ អ៉ី​​រ៉​ង់​បាន​លើក​ជា​ថ្មី​ពី​ការ​ទាមទារ​របស់​ខ្លួន ពិសេស​បំផុត​ប្រគល់​ឲ្យ​វិញ​បណ្ដា​ទ្រព្យសម្បត្តិ​អ៉ីរ៉​ង់​ដែល​បង្កក​ទុក​នៅ​បរទេស និង​លុប​ចោល​ទណ្ឌកម្ម​អន្តរជាតិ ដែល​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ខ្លួន​ត្រូវ​ស្ទះ​ ។

នា​ថ្ងៃ​ទី​១៩​ឧសភា​លោក​ត្រាំ​អះអាង​នៅ​មុខ​សារព័ត៌មាន​ថា មាន​វាសនា​ល្អ​បំផុត​ក្នុង​ការ​ព្រមព្រៀង​គ្នា​ជាមួយ​អ៉ី​រ៉​ង់ ដោយ​លោក​ថា ពិនិត្យ​ឃើញ​កា​រវិ​វ​ឌ្ឍ​ដែល​វិជ្ជមាន​បំផុត តែ​លោក​មិន​ផ្ដល់​ភាព​លម្អិត​ឡើយ​។ អា​មេ​រិ​ក​ទាមទារ​ឲ្យ​អ៉ី​​រ៉​ង់​រក្សា​ទុក​តែ​ទីតាំង​នុយក្លេអ៊ែរ​មួយ​ដែល​កំពុង​មាន​សកម្មភាព ហើយ​ផ្ទេរ​អ៊ុយ​រ៉ា​នី​ញ៉ូ​ម​ចម្រាញ់​ខ្ពស់​ដែល​ស្តុក​ទុក​ទាំងអស់​ទៅ​កាន់​អា​មេ​រិ​ក​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ