ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក កឹម សុខា ត្រូវបានអនុញ្ញាតទៅជួបម្តាយជាលើកទី២

1 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ លោក​កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​សំណុំរឿង​កំពុង​ស្ថិត​ក្នុង​ដៃ​តុលាការ ហាមឃាត់​មិន​អនុញ្ញាត​ឱ្យ​ចេញពីផ្ទះ ពេល​នេះ​លោក​ត្រូវ​បាន​តុលាការ​អនុញ្ញាត​ឱ្យទៅ​ជួប​ម្តាយ​ចាស់ជរា​ជា​លើក​ទី​២ ។ នេះ​បើ​តាម​មេធាវី​របស់​លោក…

រាជធានី​ភ្នំពេញ ៖ លោក​កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​សំណុំរឿង​កំពុង​ស្ថិត​ក្នុង​ដៃ​តុលាការ ហាមឃាត់​មិន​អនុញ្ញាត​ឱ្យ​ចេញពីផ្ទះ ពេល​នេះ​លោក​ត្រូវ​បាន​តុលាការ​អនុញ្ញាត​ឱ្យទៅ​ជួប​ម្តាយ​ចាស់ជរា​ជា​លើក​ទី​២ ។ នេះ​បើ​តាម​មេធាវី​របស់​លោក កឹ​ម សុខា ។

លោក ផែង ហេង មេធាវី​ការពារ​ក្តី​ឱ្យ​កឹ​ម សុខា បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២៦​ថា ៖«​ព្រឹក​នេះ (25/05/2026) ឯ​ឧ កឹ​ម សុខា និង​លោក​ជំទាវ តែ ច័ន្ទ​មនោ បាន​មក​ជួប​ម្តាយ​ជាទី​គោរព ស្រឡាញ់ ។ នេះ​ជា​លើក​ទី​២ ដែល​ឯ​ឧ កឹ​ម សុខា បាន​មក​ជួប​លោកយាយ សៅ ង៉ែត ព្រះ​ជន្ម​១០១​ឆ្នាំ​។

បើ​តាម​លោក​មេធាវី​បាន​លើក​ឡើង​ថា ពិតជា​ឆុត​ជាង​ឱសថ ក្រោយ​មានការ​លើកទឹកចិត្ត​ពី​កូន​សំណព្វចិត្ត ដែល​គាត់​ទន្ទឹងរង់ចាំ ឥឡូវ​សភាព​សុខភាព លោកយាយ​ដូច​ជា មានកា​រវិ​វ​ឌ្ឍ​ធូរស្រាល អាច​បើកភ្នែក​មើល​កូន​ៗ និង​មាន​ទឹកមុខ​ស្រស់ស្រាយ​ខុស​ពី​ថ្ងៃមុន​ឆ្ងាយ នឹង​ស្មាន​មិន​ដល់ ពិតជា​អច្ឆរិយៈ​មែន​កម្លាំងចិត្ត​ចង់​ជួប​កូន ។

គួរ​រម្លឹក​ថា នៅ​ថ្ងៃ​ទី​២០ ខែឧសភា កន្លង​ទៅ​លោក កឹ​ម សុខា ត្រូវ​ព្រះរាជអាជ្ញា​សាលាដំបូង​រាជធានី​ភ្នំពេញ​អនុញ្ញាត​ឲ្យ​លោក​បាន​ទៅ​ជួប​ម្តាយ​លោក ត្រឹម​រយៈពេល​ជាង​១​ម៉ោង ។ ការ​អនុញ្ញាត​នេះ​កើតឡើង​បន្ទាប់​ពី​លោក កឹ​ម សុខា បាន​សរសេរ​លិខិតស្នើ​ទៅ​តុលាការ សុំ​ជួប​សួរសុខទុក្ខ​ម្តាយ​លោក ដែល​កំពុង​មាន​វ័យ​កាន់តែ​ជរា ។

លោក កឹ​ម សុខា លែង​ប្រាថ្នា​ចង់បាន​មុខ​តំណែង​អ្វី​ឡើយ តែ​ផ្ទុយ​ទៅ​វិញ គឺ​លោក​ចង់​បួស និង​នៅ​កំដរ​ម្តាយ​របស់​លោក នាគ្រា​ចុង​ក្រោយ​នេះ ។ នេះ​បើ​តាម​លោក​មេធាវី ផែង ហេង ។ ទាក់ទង​ទៅ​នឹង​ការ​ប្តឹង​សារទុក្ខ ទៅ​តុលាការ​ជាន់ខ្ពស់​សហ​មេធាវី​លោក កឹ​ម សុខា រូប​នេះ​បាន​បញ្ជាក់​ថា បច្ចុប្បន្ន លោក កឹ​ម សុខា មិន​ទាន់​បាន​ពិភាក្សា​ជាមួយ​ក្រុម​មេធាវី​អំពី​ការ​ប្តឹង​សារទុក្ខ​ជំទាស់​នឹង​ការ​សម្រេច​របស់​សាលាឧទ្ធរណ៍ ដែល​តម្កល់​ការ​កាត់ទោស​លោក កឹ​ម សុខា តាម​សាលក្រម​សាលាដំបូង​ឲ្យ​ជាប់​ឃុំ ក្នុងផ្ទះ​ចំនួន​២៧​ឆ្នាំ និង​បន្ថែម​ទោស​ហាមប្រាម​មិន​ឲ្យ​លោក កឹ​ម សុខា ចេញ​ក្រៅប្រទេស​រយៈពេល​៥​ឆ្នាំ ។

មក​ដល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​លោក កឹ​ម សុខា នឹង​ប្តឹង​ជំទាស់​ទៅ​នឹង​ការ​សម្រេច​របស់​សាលាឧទ្ធរណ៍​ភ្នំពេញ ឬ​យ៉ាងណា​ទេ ខណៈ​ដែល​ថេរវេលា​នៃ​ការ​ប្តឹង​សារទុក្ខ​មាន​រយៈពេល​៣០​ថ្ងៃ ក្រោយ​ការ​ប្រកាស​សាលដីកា​សាលាឧទ្ធរណ៍ ។

យ៉ាងណាមិញ លោក​មេធាវី ផែង ហេង នៅ​តែ​អះអាង​ថា សំណុំរឿង​លោក កឹ​ម សុខា គឺជា​សំណុំរឿង​នយោបាយ ដែល​ទាមទារ​ឲ្យ​មានការ​ចរចា​តាម​ផ្លូវ​នយោបាយ ទើប​អាច​ដោះស្រាយ​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ