ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមរភូមិឡើងកម្ដៅខ្លាំង៖ ក្រុងគៀវរងការរង្គើរពេញមួយយប់ដោយសារមីស៊ីល និងដ្រូនរុស្ស៊ី ផ្អើលប្រកាសអាសន្នទូទាំងប្រទេស

3 ម៉ោង មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ បន្ទាប់​ពី​ការ​វាយប្រហារ​ដ៏​បង្ហូរឈាម​របស់​អ៊ុយ​ក្រែ​ន លើ​តំបន់​រុ​ស្ស៊ីកាន់កាប់ ប្រធានាធិបតី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន​គំរាម​តប​វិញ ដោយ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក​វ៉ូ​ឡូ​ឌី​មៀរ​ហ្សេ​ឡាន​ស្គី​ និង​សម​ភាគី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​ បាន​ព្រមាន​ពី​ការ​វាយប្រហារ​ខ្លាំងក្លា​បំផុត​របស់​រុ​ស្ស៊ី​ក្នុង​ពេល​ភ្លាម​ៗ​។ មែនហើយ​…

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ បន្ទាប់​ពី​ការ​វាយប្រហារ​ដ៏​បង្ហូរឈាម​របស់​អ៊ុយ​ក្រែ​ន លើ​តំបន់​រុ​ស្ស៊ីកាន់កាប់ ប្រធានាធិបតី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន​គំរាម​តប​វិញ ដោយ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក​វ៉ូ​ឡូ​ឌី​មៀរ​ហ្សេ​ឡាន​ស្គី​ និង​សម​ភាគី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​ បាន​ព្រមាន​ពី​ការ​វាយប្រហារ​ខ្លាំងក្លា​បំផុត​របស់​រុ​ស្ស៊ី​ក្នុង​ពេល​ភ្លាម​ៗ​។

មែនហើយ​ នា​ថ្ងៃ​ទី​២៤​ ឧសភា​ កងទ័ព​រុ​ស្ស៊ី​​វាយប្រហារ​ខ្លាំងក្លា​លើ​ក្រុង​គៀវ​បណ្ដាល​ឲ្យ​មនុស្ស​៤​នាក់​ស្លាប់​ ។ ការ​វាយប្រហារ​នោះ​ កើត​មាន​បន្ទាប់​ពី​អ៊ុយ​ក្រែ​ន​វាយប្រហារ​សាលា​វិទ្យាល័យ​មួយ​ក្នុង​តំបន់​រុ​ស្ស៊ី​​កាន់កាប់ បណ្ដាល​ឲ្យ​មនុស្ស​ច្រើន​នាក់​ស្លាប់ ហើយ​លោកពូ​ទី​ន​សន្យា​ពី​ការ​តបត
​វិញ​។

ការ​វាយប្រហារ​នា​ពេល​យប់​របស់​រុ​ស្ស៊ី​​លើ​ក្រុង​គៀវ ដោយ​មី​ស៊ីល​ និង​ដ្រូ​ន​បណ្ដាល​ឲ្យ​មនុស្ស​៤​នាក់​ស្លាប់​ និង​របួស​ជាង​៦០​នាក់​។ មាន​ស្នូរ​ផ្ទុះ​ជា​ច្រើន​នៅ​ក្រុង​គៀវ​បណ្ដាល​ឲ្យ​រង្គើរ​ដល់​អគារ​ខ្ពស់​ៗ​។ តាម​អភិបាលក្រុង​គៀវ​ថា​សាលារៀន​មួយ​រង​ការ​ប៉ះពាល់​ដោយ​ការ​វាយប្រហារ​នោះ​។ ការ​ប្រកាស​អាសន្ន​ក៏​បាន​ធ្វើ​ក្នុង​ទូ​ទាំង​អ៊ុយ​ក្រែ​ន ។ ការ​វាយប្រហារ​លើ​ក្រុង​គៀវ​ធ្វើ​ឡើង​ដោយ​
មី​ស៊ី​ល​ប្រភេទ​ផ្សេង​ៗ ក្នុង​នោះ​មាន​មី​ស៊ីល​លឿន​ជាង​សំឡេង​មួយ​គ្រាប់​ និង​ដោយ​ដ្រូ​ន​។

តាម​តុល្យការ​ថ្មី​មួយ​របស់​អាជ្ញាធរ​រុ​ស្ស៊ី​​ការ​វាយប្រហារ​ដោយ​ដ្រូ​ន​អ៊ុយ​ក្រែ​ន លើ​អន្តេវាសិកដ្ឋាន​មួយ​និង​វិទ្យាល័យ​វិជ្ជាជីវៈ​មួយ នៅ​ទីក្រុង​ស្តា​រ៉ូ​ប៊ី​ល​ស្ក៍​តំបន់​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​កាន់កាប់​ដោយ​រុ​ស្ស៊ី​ កាលពី​យប់​ថ្ងៃ​ទី​២១​ មក​ ២២ ​ឧសភា ចំនួន​អ្នក​ស្លាប់មាន​ដល់​១៨​នាក់​ និង​ជាង​៤០​នាក់​រង​របួស ហើយ​មនុស្ស​៣​នាក់​បាត់​ខ្លួន​។ លោកពូ​ទី​ន​ចាត់​ទុក​ការ​វាយប្រហារ​នោះ​ថា​ជា​អំពើ​ភេរវកម្ម ហើយ​លោក​សន្យា​ពី​ការ​តបត​វិញ​ខាង​យោធា​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ