ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួសជុល​ចង្ក្រានហ្គាស រួច​កាច់​បញ្ឆេះ​ ស្រាប់តែ​ផ្ទុះ​ធុង​ហ្គា​ស​ឆាបឆេះ​របួសធ្ង.ន់​ស្រាលទាំងគ្រួសារ និងសន្តិសុខយាមបុរី សរុប៦នាក់​

2 ម៉ោង មុន
  • ភ្នំពេញ

ខេត្តកណ្ដាល​៖ បុរស​ម្នាក់​បាន​រង​របួស​រលាក​រលួយ​ខ្លួនប្រាណ​ដៃជើង​ធ្ងន់ធ្ងរ​និង​មនុស្ស​ប្រុស​ស្រី​ចំនួន​៥​នាក់​ទៀត​ដែល​រួម​មាន​ប្រពន្ធ ក្មួយ និង​ចៅ​របស់​គាត់ ព្រមទាំង​សន្តិសុខ​យាម​បុរី​ពិភព​ថ្មី​ម្នាក់​ផង បាន​រង​របួស​មធ្យម​និង​ស្រាល​ ដោយ​ការ​រលាក​ផ្ទៃមុខ​និង​ដៃជើង នៅ​ក្នុង​ឧបទ្ទវហេតុ​ផ្ទុះ​ធុង​ហ្គា​ស​ធំ​មួយ នៅ​ក្នុង​ផ្ទះបាយ​របស់​គាត់ ។…

ខេត្តកណ្ដាល​៖ បុរស​ម្នាក់​បាន​រង​របួស​រលាក​រលួយ​ខ្លួនប្រាណ​ដៃជើង​ធ្ងន់ធ្ងរ​និង​មនុស្ស​ប្រុស​ស្រី​ចំនួន​៥​នាក់​ទៀត​ដែល​រួម​មាន​ប្រពន្ធ ក្មួយ និង​ចៅ​របស់​គាត់ ព្រមទាំង​សន្តិសុខ​យាម​បុរី​ពិភព​ថ្មី​ម្នាក់​ផង បាន​រង​របួស​មធ្យម​និង​ស្រាល​ ដោយ​ការ​រលាក​ផ្ទៃមុខ​និង​ដៃជើង នៅ​ក្នុង​ឧបទ្ទវហេតុ​ផ្ទុះ​ធុង​ហ្គា​ស​ធំ​មួយ នៅ​ក្នុង​ផ្ទះបាយ​របស់​គាត់ ។

ហេតុការណ៍​ខាងលើ​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២៦ នៅ​ចំណុច​ផ្ទះ​លេខ​១០៤ ផ្លូវ​លេខ​០៩A ស្ថិត​នៅ​ក្នុង​បូ​រី​ពិភព​ថ្មី​កំ​បូល​៣ ភូមិ​ត្រពាំង​សុ​ក្រំ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល ។

ជន​រង​គ្រោះ​ទាំង​៦​នាក់​មាន​ប្រុស​ចំនួន​៤​នាក់​និង​ស្រី​ចំនួន​២​នាក់​ក្នុង​នោះ​រួម​មាន​៖១-​ឈ្មោះ​ច​ន្ធី ភេទ​ប្រុស អាយុ​ប្រហែល​៥៥​ឆ្នាំ មុខរបរ​រត់​ម៉ូតូ​កង់​បី​រង​របួសធ្ងន់ ហើយ​គាត់​គឺជា ម្ចាស់ផ្ទះ​កើតហេតុ​ខា​លើ​នោះ ។ ២-​ឈ្មោះ​សុខា ភេទ​ស្រី អាយុ​ប្រហែល​៥៣​ឆ្នាំ ត្រូវជា​ប្រពន្ធ​របស់​គាត់ មុខរបរ​មេផ្ទះ ៣-​ឈ្មោះ​ព្រលិត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ត្រូវជា​ក្មួយ ៤-​ឈ្មោះ​នី​សា ភេទ​ស្រី អាយុ​៨​ឆ្នាំ ត្រូវជា​ចៅ​។ ៥-​ឈ្មោះ​ជី​ង ចាំង ភេទ​ប្រុស អាយុ​៤​ឆ្នាំ ត្រូវជា​ចៅ​និង​៦-​ឈ្មោះ​សិទ្ធ លាង ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មុខរបរ​ជា​សន្តិសុខ​បុរី ពិភព​ថ្មី​កំ​បូល​២ ស្នាក់​នៅ​ក្នុង​បុរី​នោះ ជន​រង​គ្រោះ​ទាំង​៥​នាក់​ខាងក្រោម​នេះ បាន​រង​របួស​មធ្យម​និង​ស្រាល ។

ការ​ផ្ទុះ​ធុង​ហ្គា​ស់​នោះ​ក៏​បណ្ដាល​ឲ្យ​មានការ​ឆាបឆេះ​១​វឹប​ផង​ដែរ​ដែល​បាន​ធ្វើ​ឲ្យ​ផ្ទះ​ខាងលើ​ទំហំ​4m x 12m សង់​ពី​ថ្ម ប្លង់​សេ​១​សន្លឹក​ឆេះ​ខូចខាត​ខ្លះ​ៗ ចំណែក​សម្ភារៈ​ប្រើប្រាស់ និង​ខោអាវ​មួយ​ចំនួន ព្រមទាំង​កញ្ចក់​ទ្វារ ក៏​បាន​រង​ការ​ខូចខាត​ផង​ដែរ ។

បុរស​ជា​សន្តិសុខ​បុរី​ពិភព​ថ្មី​ម្នាក់ ឈ្មោះ​កឹ​ម ប៉ង់ អាយុ​២៨​ឆ្នាំ ស្នាក់​នៅ​ក្នុង​ផ្សារ​បូ​រី​ពិភព​ថ្មី​កំ​បូល​២ បាន​បំភ្លឺ​ជូន​នគរបាល​ដូច្នេះ​ថា នៅ​មុន​ពេល​កើតហេតុ ស្ត្រី​ឈ្មោះ​សុខា ដែល​ជា​ប្រពន្ធ​ម្ចាស់ផ្ទះ​បាន​ទៅ​ហៅ​សន្តិសុខ ម្នាក់​ឈ្មោះ​សិទ្ធ លាង ឲ្យ​ទៅ​ជួយ​ជួសជុល​ចង្ក្រានហ្គាស ដែល​លេច​ធ្លាយ​ហ្គា​ស់ ។ ខណៈនោះ​សន្តិសុខ​ឈ្មោះ​សិទ្ធ លាង ក៏​បាន​ទៅ​ជួសជុល​ឲ្យ លុះ​ក្រោយ​ពេល​ជួសជុល​រួចរាល់​ហេ​ី​យ​នោះ បុរស​ឈ្មោះ​ច​ន្ធី ដែល​ជា​ម្ចាស់ផ្ទះ​ក៏​បាន​មួល​បេ​ី​ក​ហ្គា​ស និង​កាច់​កុងតាក់​ចង្ក្រាន​បញ្ឆេះ​សាកមើល ស្រាប់តែ​ផ្ទុះ​បង្ក​ការ​ឆាបឆេះ​តែ​ម្ដង ។

នគរបាល​បាន​ប្រាប់​ថា ខណៈនោះ​ភ្លើង​ឆាបឆេះ​១​វឹប​សន្ធោសន្ធៅ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង​ជួយ​ពន្លត់​រលត់​ទៅ​វិញ បណ្ដាល​ឲ្យ​បុរស​ជា​ម្ចាស់ផ្ទះ​ខាងលើ​ត្រូវ​ភ្លើង​ឆាបឆេះ​រលាក​រលួយ​ខ្លួនប្រាណ ដៃ ជើង​ធ្ងន់ធ្ងរ​ជាងគេ ។ ដោយឡែក​ស្ត្រី​ជា​ប្រពន្ធ​របស់​គាត់ និង​សន្តិសុខ​ឈ្មោះ​សិទ្ធ លាង ដែល​បាន​ទៅ​ជួយ​ជួសជុល​ចង្ក្រាន​ឲ្យ ព្រមទាំង​ក្មួយ និង​ចៅ​ៗ​របស់​គាត់​សរុប​ទាំងអស់​៥​នាក់​ទៀត​រង​របួស​មធ្យម​និង​ស្រាល ។

បើ​តាម​ប្រភព​មួយ​ផ្សេង​ទៀត​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ពេល​ជួសជុល​ចង្ក្រានហ្គាស​រួច នៅ​ទីនោះ​បាន​ធំក្លិន​ហ្គា​ស់​យ៉ាង​ខ្លាំង​ណាស់ ដោយសារ​តែ​ហ្គា​ស់​ដែល​ធ្លាយ​កំពុង​ហោះហើរ​វិលវល់​ពេញ​ក្នុង​ផ្ទះបាយ​នោះ​មិន​ទាន់​ចេញ​ក្រៅ​អស់​នៅឡើយ ។ ប៉ុន្តែ​ខណៈនោះ​ទំនងជា​ជន​រង​គ្រោះ និង​អ្នក​នៅ​ទីនោះ​ទាំងអស់ មិន​បាន​គិតដល់​ក៏​បាន​កាច់​កុងតាក់​ចង្ក្រាន​បញ្ឆេះ ទើប​បណ្ដាល​ឲ្យ​ឆាបឆេះ​ផ្ទុះ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​បែប​នេះ​តែ​ម្ដង ទៅ ។

ក្រោយ​ពេល​កើត​ហេតុ ជន​រង​គ្រោះ​ទាំង​អស់នោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​និង​អ្នក​ជិតខាង ដឹក​តាម​រថយន្ត​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពហុ​ព្យាបាល​និង​សម្ភព​មួយ​កន្លែង ស្ថិត​នៅ​ក្នុង​សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

​តាម​ព័ត៌មាន​ចុង​ក្រោយ សន្តិសុខ​កំពុង​សម្រាក​ព្យា​ល​នៅ​មន្ទីរ​ពហុ​ព្យា​ល​និង​សម្ភព​សុខា សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល ចំណែក​បុរស​ជា​ម្ចាស់ផ្ទះ និង​ប្រពន្ធ​ព្រមទាំង​ចៅ​ៗ និង​ក្មួយ​ប្រុស ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​កាន់​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ