ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្នៃប្រឌិតខុសរឿង! យកគ្រា.ប់មិនទាន់ផ្ទុះដាក់តាំង និងធ្វើតុកាហ្វេ លោកហេង រតនា អំពាវនាវកុំធ្វើតាមដាច់ខាត

2 ម៉ោង មុន

លោក​ហេង រតនា បាន​សម្តែង​ការ​ព្រួយបារម្ភ និង​ព្រមាន​ចំពោះ​សកម្មភាព​ច្នៃប្រឌិត​បែប​ប្រថុយប្រថាន​មួយ ដែល​បាន​យក​សំណល់​ស៊ី​វិល​ពី​សង្គ្រាម និង​គ្រាប់​មិន​ទាន់​ផ្ទុះ មក​ធ្វើ​ជា​សម្ភារ​តុបតែង និង​យក​កេស​គ្រាប់​ធ្វើ​ជា​តុ​កាហ្វេ ដើម្បី​ទាក់ទាញ​អតិថិជន ។…

លោក​ហេង រតនា បាន​សម្តែង​ការ​ព្រួយបារម្ភ និង​ព្រមាន​ចំពោះ​សកម្មភាព​ច្នៃប្រឌិត​បែប​ប្រថុយប្រថាន​មួយ ដែល​បាន​យក​សំណល់​ស៊ី​វិល​ពី​សង្គ្រាម និង​គ្រាប់​មិន​ទាន់​ផ្ទុះ មក​ធ្វើ​ជា​សម្ភារ​តុបតែង និង​យក​កេស​គ្រាប់​ធ្វើ​ជា​តុ​កាហ្វេ ដើម្បី​ទាក់ទាញ​អតិថិជន ។

ជាក់ស្តែង​លោក ហេង​រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​(​ស៊ី​ម៉ាក់​) បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែឧសភា​នេះ​ថា ៖ មានគំនិត​ឆ្នៃ​ប្រឌិត​បង្កើន​ភាព​ទាក់ទាញ និង​ការ​ចង​ចាំ​អំពី​សំណល់​សង្គ្រាម សម្រាប់​ធ្វើ​ពាណិជ្ជកម្ម ហាង​កាហ្វេ ដោយ​យក​គ្រា​.​ប់​មិន​ទាន់​ផ្ទុះ​សំណល់​សង្គ្រាម​ដាក់​តាំង និង​យក​កេស​គ្រាប់​ធ្វើ​ជា​តុ​កាហ្វេ​ហ្មង ។

អគ្គនាយក​ស៊ី​ម៉ាក់​បាន​បន្ត​ថា សូម​អរគុណ​ឯ​.​ឧ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ឯ​.​ឧ​ស្នងការ​នគរបាល​ខេត្តឧត្តរមានជ័យ ដែល​បាន​ចាត់វិធានការ​ទាន់​ពេលវេលា ។

ជា​ចុង​ក្រោយ លោក ហេង រតនា សូម​អំពាវនាវ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ គ​ម្បី​ប្រុង​ប្រ​យ​ត្ន័ ចំពោះ​គ្រាប់​យុទ្ធភណ្ឌ​សំណល់​សង្គ្រាម​ដោយ​កុំ​ប៉ះពាល់ លើកដាក់ និង​ជា​ពិសេស​កុំ​ប្រព្រឹត្តិ​នូវ​ទ​ង្វើ​ប្រកបដោយ​គ្រោះថ្នាក់ និង​ខុសច្បាប់​បែប​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ