សម្តេចសង្ឃល្បីល្បាញមួយអង្គថា កុំចាក់ឆ្នោត វាមិនចម្រើនទេ
ល្បែងមិនដែលនាំឱ្យចម្រើនទេ ! សម្តេចសង្ឃ គូ សុភាព ព្រះភិក្ខុអ្នកអប់រំចិត្ត អំពាវនាវពលរដ្ឋឱ្យលះបង់ការចាក់ឆ្នោតផ្សងសំណាង ។ សម្តេចព្រះឧត្តមវង្សា បណ្ឌិត…
ល្បែងមិនដែលនាំឱ្យចម្រើនទេ ! សម្តេចសង្ឃ គូ សុភាព ព្រះភិក្ខុអ្នកអប់រំចិត្ត អំពាវនាវពលរដ្ឋឱ្យលះបង់ការចាក់ឆ្នោតផ្សងសំណាង ។ សម្តេចព្រះឧត្តមវង្សា បណ្ឌិត…
ល្បែងមិនដែលនាំឱ្យចម្រើនទេ ! សម្តេចសង្ឃ គូ សុភាព ព្រះភិក្ខុអ្នកអប់រំចិត្ត អំពាវនាវពលរដ្ឋឱ្យលះបង់ការចាក់ឆ្នោតផ្សងសំណាង ។

សម្តេចព្រះឧត្តមវង្សា បណ្ឌិត គូ សុភាព ព្រះសមាជិក និងជាអគ្គលេខាធិការរងថេរសភាព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា បានចែករំលែក នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ តាមបណ្តាញសង្គម ឲ្យពុទ្ធបរិស័ទ និងប្រជាជនកម្ពុជាកុំចាក់ឆ្នោត ដោយព្រះអង្គមានថេរដីកាថា វាមិនចម្រើនឡើយ ។

សម្តេចព្រះឧត្តមវង្សា បានមានថេរដីកាសង្កត់ធ្ងន់ថា«ចាក់ឆ្នោត ក៏ជាល្បែងដែរ ញោម ។ ល្បែងមិនដែលនាំឱ្យចម្រើនទេ ។ កុំលេង ទុកលុយចិញ្ចឹមគ្រួសារវិញ» ។

ក្រោយការផ្សព្វផ្សាយបែបនេះ ក៏មានការចែករំលែកជាច្រើន ហើយក៏មានអ្នកដែលចូលមកបញ្ចញយោបល់ព្រោងព្រាធ រហូតដល់អ្នកខ្លះចែករំលែកថា វាជារបរគេ ចាក់យូរហើយ អ្នកខ្លះទៀតលើកឡើងថា បានហាមអ្នកផ្ទះច្រើនដងហើយ ប៉ុន្តែនៅតែលួចទៅចាក់ចង់ផ្សងសំណាង …។ល។
ចែករំលែកព័តមាននេះ