ឃើញរថយន្តមួយគ្រឿងគេយកទៅផ្លុងចោល មិនទាន់ដឹងមូលហេតុ
- កំពត
ខេត្តកំពត ៖ រថយន្តពរណ៍សមួយគ្រឿង ត្រូវបានគេប្រទះឃើញនៅលើផ្លូវលំមួយកន្លែង ស្ថិតក្នុងភូមិបឹងធំខាងកើត ឃុំអង្គសុរភី ស្រុកកំពង់ត្រាច បង្កការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី25 ខែឧសភា ឆ្នាំ2026 ។
នៅព្រឹកថ្ងៃដដែលនេះដែរ ខាងនគរបាលស្រុកចុះមកពិនិត្យមើលរថយន្តដែលគេយកមកផ្លុងចោលនៅលើផ្លូវលំនោះ ហើយនគរបាលក៍បានហៅជាងសោររថយន្តមកចាក់សោ ដើម្បីយករថយន្តដែលគេប្លុងចោលនោះទៅកាន់អធិការនគរបាលស្រុកកំពង់ត្រាច។
គ្មានអ្នកណាម្នាក់ហ៊ាននិយាយរឿងរថយន្តពណ៌ស ដែលគេយកផ្លុងចោលនោះទេ តែនៅព្រឹកថ្ងៃដដែលនេះ លោកឧត្តមសេនីទោម៉ៅ ចន្ទ័មធុរឹទ្ធ ស្នងការនគរបាលខេត្តកំពត រួមទាំងលោកឧត្តមសេនីត្រីលក ញ៉ាវ ស្នងការរងទទួលផែនព្រហ្មទណ័ខេត្ត ចុះមកដល់អធិការដ្ឋាននគរបាលស្រុក ក្នុងនោះគេបានឃើញមន្ត្រីនគរបាល10រូបដោះអាវនគរបាលចេញនៅតែអាវយឺតត្រូវបាននគរបាលអន្តរាគមន៍ឈុតខ្មៅអមអោយចូលទៅក្នុងរថយន្តស៊ីរ៉ែនទាំងអស់ដឹកទៅកាន់ស្នងការខេត្តភ្លាមៗគេមិនទាន់ដឹងថាមានរឿងជាប់ពាក់ពន្ទ័រឿងអីនោះទេ បានខាងមន្ត្រីនគរបាល10ដោះអាវចេញហើយឡើងជិះរថយន្តស៊ីរ៉ែនស្នងការនគរបាលខេត្តដោយទាន់ហន់បែបនេះ ៕



<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ