ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងការពារជាតិ ច្រាន​ចោលការ​ចោទប្រកាន់ និង​ទាមទារ​ឱ្យ​ភាគី​ថៃ​ ស្រាវជ្រាវ​ករណី​បាញ់កាំភ្លើង ៨​គ្រាប់ នៅ​ព្រំដែន​ខេត្តព្រះវិហារ

3 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ក្រុមការងារ​ទំនាក់ទំនង​របស់​យោធភូមិ​ភាគ​ទី​៤ នៃ​កង​យោធពលខេមរភូមិន្ទ នៅ​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២៦ នេះ បាន​ធ្វើការ​ទំនាក់ទំនង​ទៅ​កាន់​កងទ័ព​ភូមិភាគ​ទី​២ របស់​ថៃ…

រាជធានី​ភ្នំពេញ ៖ ក្រុមការងារ​ទំនាក់ទំនង​របស់​យោធភូមិ​ភាគ​ទី​៤ នៃ​កង​យោធពលខេមរភូមិន្ទ នៅ​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២៦ នេះ បាន​ធ្វើការ​ទំនាក់ទំនង​ទៅ​កាន់​កងទ័ព​ភូមិភាគ​ទី​២ របស់​ថៃ សួរនាំ និង​បញ្ជាក់​ចំពោះ​ករណី​ឮ​សំឡេង​បាញ់កាំភ្លើង​ឡើង​លើ​សរុប​ចំនួន ៨​គ្រាប់ កាលពី​យប់​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០២៦ ដែល​សង្ស័យ​បង្ក​ឡើង​ពី​ខាង​ភាគី​ថៃ ដោយ​ក្នុង​នោះ​នៅ​វេលា​ម៉ោង ១៩:៥៧​នាទី បាញ់​ចំនួន ៥​គ្រាប់ ក្នុងភូមិ​សាស្ត្រ​ភ្នំ​ទ្រព្យ និង​នៅ​វេលា​ម៉ោង ២០:០៨​នាទី បាញ់​ចំនួន ៣​គ្រាប់ ក្នុងភូមិ​សាស្ត្រ​ភ្នំ​សំបុក​ឃ្មុំ ខេត្តព្រះវិហារ ដើម្បី​ឱ្យ​ភាគី​ថៃ ធ្វើការ​ផ្ទៀងផ្ទាត់ និង​រឹត​បន្តឹង​វិធានការ​គ្រប់គ្រង​វិន័យ​កងទ័ព​របស់​ខ្លួន​ឱ្យ​បាន​តឹង​រឹង និង​គោរព​ឱ្យ​បាន​ហ្មត់ចត់​ពេញលេញ នូវ​សេចក្តី​ប្រកាស​រួម​របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) នៅ​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ។

ជាមួយ​គ្នា​នេះ ក្រសួងការពារជាតិ ក៏​សូម​បដិសេធ ចំពោះ​ការ​មួលបង្កាច់​ដោយ​គ្មាន​ភស្តុ​តាង​ថា ទាហាន​កម្ពុជា បង្ក​ការ​រំខាន​កាលពី​ក្បាល​ព្រលប់​ម្សិលមិញ ដោយ​បាញ់​រះ ២​លើក​នៅ​តំបន់​ភ្នំ​ទ្រព្យ ដោយ​ចាត់​ទុក​ថា ជា​ព័ត៌មាន​មិន​ពិត ហើយ​កងទ័ព​កម្ពុជា​បាន​ប្រកាន់ខ្ជាប់​នូវ​វិន័យ​របស់​ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ