ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្រិតកំហឹងលោកពូទីន៖ រុស្ស៊ីបា.ញ់មីស៊ីលសមត្ថភាពនុយក្លេអ៊ែរ «Orechnik» ធ្លាក់ចំតំបន់ខាងត្បូងក្រុងគៀវ ដើម្បីសងសឹក​

4 ម៉ោង មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ បន្ទាប់​ពី​ការ​វាយប្រហារ​ដ៏​បង្ហូរឈាម​របស់​អ៊ុយ​ក្រែ​ន លើ​តំបន់​រុ​ស្ស៊ី​កាន់កាប់​បណ្ដាល​ឲ្យ​មនុស្ស​ច្រើន​នាក់​ស្លាប់ រុ​ស្ស៊ី​កាលពី​យប់​ថ្ងៃ​ទី​២៣ ​មក ​២៤ ​ឧសភា បាន​វាយប្រហារ​ខ្លាំងក្លា​បំផុត​​លើ​រដ្ឋធានី​អ៊ុយ​ក្រែ​ន ដែល​តាម​អាជ្ញាធរ​មូលដ្ឋាន​ថា…

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ បន្ទាប់​ពី​ការ​វាយប្រហារ​ដ៏​បង្ហូរឈាម​របស់​អ៊ុយ​ក្រែ​ន លើ​តំបន់​រុ​ស្ស៊ី​កាន់កាប់​បណ្ដាល​ឲ្យ​មនុស្ស​ច្រើន​នាក់​ស្លាប់ រុ​ស្ស៊ី​កាលពី​យប់​ថ្ងៃ​ទី​២៣ ​មក ​២៤ ​ឧសភា បាន​វាយប្រហារ​ខ្លាំងក្លា​បំផុត​​លើ​រដ្ឋធានី​អ៊ុយ​ក្រែ​ន ដែល​តាម​អាជ្ញាធរ​មូលដ្ឋាន​ថា បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាង​តិច​៤​នាក់​។ ចំណែក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក​វ៉ូ​ឡូ​ឌី​មៀរ​ហ្សេ​ឡាន​ស្គី​ រៀបរាប់​ពី​មនុស្ស​៨៣​នាក់​រង​របួស​ ។

ការ​វាយប្រហារ​នោះ​ កើត​មាន​បន្ទាប់​ពី​អ៊ុយ​ក្រែ​ន​វាយប្រហារ​សាលា​វិទ្យាល័យ​មួយ​ក្នុង​តំបន់​រុ​ស្ស៊ី​កាន់​កាប់ បណ្ដាល​ឲ្យ​មនុស្ស​១៨​នាក់​ស្លាប់ ហើយ​លោកពូ​ទី​ន​សន្យា​ពី​ការ​តបត​វិញ​។ ការ​វាយ​ប្រហារ​តបត​ខ្លាំងក្លា​បំផុត​នោះ​ពុំ​ធ្លាប់​មាន​លើ​រដ្ឋធានី​អ៊ុយ​ក្រែ​ន ធ្វើ​ឲ្យ​រង្គើរ​ដល់​បណ្ដា​អគារ​ក្នុង​សង្កាត់​នានា​កណ្ដាល​រដ្ឋធានី រហូត​ដល់​បណ្ដា​តំបន់​ជុំវិញ​។ ការ​វាយ​ប​ប្រហារ​បន្ត​រហូត​ដល់​ពេល​ព្រឹក​ខណៈ​មី​ស៊ីល ​និង​ដ្រូ​ន​ថ្មី​ៗ​នៅ​តែ​ហោះ​សំដៅ​ក្រុង​គៀវ​ ។ ការ​ខូចខាត​កត់សម្គាល់​ឃើញ​យ៉ាងតិច​ក្នុង​ខណ្ឌ​៩​នៃ​រដ្ឋធានី​ប៉ះពាល់​ ជា​ពិសេស ​បណ្ដា​អគារ​ស្នាក់​នៅ​ ។

អភិបាលក្រុង​គៀវ​លោក​វី​តា​លី​គ្លី​ត​ស្កូ​គូសបញ្ជាក់​ថា ​នៅ​ខណ្ឌ​ឆេវ​ឆេ​ន​កូ ការ​វាយប្រហារ​បណ្ដាល​ឲ្យ​អគារ​មួយ​រង​ការ​ខូចខាត ដែល​នៅ​ខណ្ឌ​នោះ​មនុស្ស​ជា​ច្រើន​បាន​ភៀសខ្លួន​ចេញ​។ អាជ្ញាធរ​ក៏​រៀបរាប់​ដែរ ​ពី​ការ​ខូចខាត​ប៉ះពាល់ ដល់​បណ្ដា​ផ្សារ​ទំនើប ​និង​បណ្ដា​ឃ្លាំង​ស្តុក​ក្នុង​តំបន់​ផ្សេង​ៗ​នៃ​រដ្ឋធានី​។

កងទ័ព​អ៊ុយ​ក្រែ​ន​រាយការណ៍​ថា កងទ័ព​រុ​ស្ស៊ី​បាន​ប្រើ​ដ្រូ​ន​ប្រភេទ​ផ្សេង​ៗ៦០០​គ្រឿង ​និង​មីស៊ីល​៩០​គ្រាប់ ក្នុង​នោះ​មាន​មីស៊ីល​បាលី​ស្ទិ​ក​រយៈ​មធ្យម​មួយ​គ្រាប់​ដោយ​បន្ត​ថា មី​ស៊ី​ល​៥៥​គ្រាប់​ និង​ដ្រូ​ន​៥៤៩​គ្រឿង​ ត្រូវ​ស្ទាក់​កម្ទេច​។ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​អះអាង​ នា​ថ្ងៃ​ទី​២៤ ​ឧសភា​ថា រុ​ស្ស៊ី​​បាន​ប្រើ​មី​ស៊ី​ល​លឿន​ជាង​សំឡេង​ORECHNIK មាន​សមត្ថភាព​នុយក្លេអ៊ែរ​ប្រឆាំង​អ៊ុយ​ក្រែ​ន ក្នុង​ការ​វាយប្រហារ​នា​ពេល​យប់​ដ៏​ខ្លាំងក្លា​ និ​ង​ដ៏​បង្ហូរឈាម​ ។ តាម​តេ​ឡេ​ក្រាម​លោក​ថ្លែង​ថា មីស៊ីល
​រុ​ស្ស៊ី​​៣​គ្រាប់​វាយប្រហារ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្គត់ផ្គង់​ទឹក​មួយ ផ្សារ​មួយ​ត្រូវ​ភ្លើង​ឆេះ និង​អគារ​ស្នាក់​នៅ​ច្រើន​សិប​រង​ការ​ខូចខាត​ក៏​ដូច​ជា​សាលារៀន​ជា​ច្រើន​។

TOPSHOT – In this handout picture taken and released by the State Emergency Service of Ukraine on March 14, 2022, firemen work to extinguish a fire in an apartment building hit by shelling in the Obolon district of Kyiv. – A Russian air strike on a residential building in Kyiv killed one and wounded several others, Ukrainian emergency services said on March 14. (Photo by State Emergency Service of Ukraine / AFP) / RESTRICTED TO EDITORIAL USE – MANDATORY CREDIT “AFP PHOTO / State Emergency Service of Ukraine / handout” – NO MARKETING NO ADVERTISING CAMPAIGNS – DISTRIBUTED AS A SERVICE TO CLIENTS

ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​​អះអាង​ពី​ការ​វាយប្រហារ​ដោយ​មី​ស៊ី​​ល​ORECHNIK​ថា ​ជា​ការ​តប
ត​ចំពោះ​ការ​វាយប្រហារ​របស់​អ៊ុយ​ក្រែ​ន​ប្រឆាំង​បណ្ដា​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ី​​វិល​ក្នុង​ដែនដី​រុ​ស្ស៊ី ​។
មីស៊ី​​ល​នោះ​ ត្រូវ​បាន​វាយប្រហារ​លើ​ទីក្រុង​BILA TSERKVA​ចម្ងាយ​៨០​គីឡូ​ម់ែ​ត្រ​ខាងត្បូង​ក្រុង​គៀវ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ