ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍ឲ្យដឹងថា កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ មានកុមារ២ នាក់បងប្អូនបង្កើត លង់ទឹកស្លាប់ក្នុងរណ្តៅគ្រឿងចក្រអាអ៊ិចជីក ស្ថិតនៅភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគីរី ខណៈពេលម្តាយទិញនំឲ្យកូនៗនៅតូបអ្នកលក់ រួចហើយបានដេញឲ្យពួកគេឲ្យទៅកន្លែងស្នាក់ ព្រោះម្តាយទៅធ្វើការ ទីបំផុតកូនទាំងពីរស្លាប់ក្នុងរណ្តៅគ្រឿងចក្រអាអ៊ិចជីក ។
កុមាររងគ្រោះម្នាក់.ឈ្មោះអេង ណាវី ភេទស្រី អាយុ៦ ឆ្នាំ (បង) និងម្នាក់.ឈ្មោះ អេង សុខហេង ភេទប្រុស អាយុ៥ ឆ្នាំ (ប្អូន) ស្នាក់នៅក្រុមហ៊ុន វាសនាកសិកម្ម ជាមួយអាណាព្យាល ។
ពាក់ពន្ធករណីស្លាប់កុមារទាំងពីរនាក់បងប្អូនខាងលើនេះ តាមការសួរបំភ្លឺឈ្មោះ រិទ្ធ ស្រីឡន ត្រូវជាម្តាយបង្កើតកុមាររងគ្រោះឲ្យដឹងថា នៅវេលាម៉ោង៨ កន្លះព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០ ២៦ គាត់បានរៀបចំខ្លួនចេញពីកន្លែងស្នាក់នៅរបស់ក្រុមហ៊ុន វាសនាកសិកម្ម ដើម្បីទៅស៊ីឈ្នួលធ្វើការងារឲ្យក្រុមហ៊ុន ពេលនោះកូនប្រុសស្រីទាំងពីរនាកឈ្មោះ អេង ណាវី និង ឈ្មោះ អេង សុខហេង បានដើរតាមពីក្រោយទៅផ្ទះអ្នកលក់ចាប់ហួយនៅក្បែរទីនោះដែរ ឃើញដូច្នោះក្នុងនាមជាម្តាយស្រឡាញ់កូន ក៏បានទិញនុំឲ្យពួកគេទាំងពីរ រួចក៏បានដេញឲ្យទៅរោងកម្មករស្នាក់នៅវិញ ។
ស្ត្រីជាម្តាយបន្តទៀតថា ឆ្លៀតមុនពេលម៉ោងចូលធ្វើការគាត់បានទៅទិញម្ហូបទុកឲ្យហើយដូចសព្វដង លុះពេលទិញម្ហូបរួចគាត់បានដើរមករោងស្នាក់នៅវិញ ម៉ោងប្រហែល៨និង៥០នាទីព្រឹកថ្ងៃដដែល ពេលមកដល់កន្លែងស្នាក់នៅបែជាអត់ឃើញកូនទាំង ២ នាក់នៅទីនោះទេ គាត់ក៏បានដើរសួរអ្នកជិតខាងនិងបងប្អូន កម្មករដូចគ្នា គេក៏អត់ឃើញដែរ ទើបគាត់ដើររកបន្តទៀត ។ លុះដល់ម៉ោងប្រហែលម៉ោង៩កន្លះព្រឹក មានបងឈ្មោះ សីហា ត្រូវជាអ្នកជិតខាងក៏ជួយដើររក តាមរោងកម្មករស្នាក់នៅតែមិន ឃើញ ក៏នាំគ្នាដើររកបន្តទៀត ពេលនោះបងសីហា គាត់បានដើរទៅមើលនៅរណ្តៅគ្រឿងចក្រអាអ៊ិចកាយ នៅជិតតូបលក់ចាប់ហួយ ក៏ឃើញកូនប្រុស អេង សុខហេង អណ្តែតនៅលើទឹកក្នុងរណ្ដៅអាអ៊ិចនោះ ឃើញដូច្នោះគាត់ក៏បាននាំគ្នាចុះស្រង់កូនឡើងលើគោក និងនាំគ្នាចុះរាវក្នុងទឹករណ្តៅបន្ត ទើបរកឃើញកូនស្រីឈ្មោះ អេង ណាវី ម្នាក់ទៀត លង់ទឹកស្លាប់ជាមួយគ្នា ។
ប៉ុន្តែដោយសារការមិនអស់ចិត្តភ្លាមៗ នោះ ក្រុមគ្រួសារជនរង គ្រោះបានបញ្ជូនកុមារទាំងពីរ ទៅសង្គ្រោះនៅ មន្ទីរបង្អែកស្រុកកោះញែក ជាអកុសលកុមារទាំងពីរនាក់បានស្លាប់បាត់បង់ជីវិតមុនទៅដល់មន្ទីរពេទ្យរួចហើយ ទើបអាណាព្យាលបានដឹកសពកុមាររងគ្រោះទាំងពីរ ត្រឡប់យកទៅធ្វើបុណ្យតាមប្រពៃ នៅរោងកម្មករស្នាក់របស់ក្រុមហ៊ុននោះវិញ ដោយក្តីអាណិត ស្រឡាញ់កូន យ៉ាងក្តុកក្តួលបំផុត ៕



ចែករំលែកព័តមាននេះ