ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ ដក​ថៃ​ ចេញពី​បញ្ជី​នាំ​ចូល​សាំង​និង​ម៉ា​ស៊ូ​ត ហើយ​ងាក​ទៅ​សិង្ហ​បុរី​វិញ

4 ម៉ោង មុន

កាលពី​ត្រីមាស​ទី​១​នៃ​ឆ្នាំ​២០២៥​កម្ពុជា​ធ្លាប់​នាំ​ចូល​ម៉ា​ស៊ូ​ត​ពី​ថៃ​តម្លៃ​ដល់​ទៅ​ជិត​១០៣​លាន​ដុល្លារ សាំង​ជាង​៦៧​លាន​ដុល្លារ នៅ​ត្រីមាស​ទី​១​នៃ​ឆ្នាំ​២០២៦​គឺ​មិន​មាននៅ​ក្នុង​បញ្ជី​នាំ​ចូល​ទៀត​ឡើយ ។ ប្រភព​មួយ​បាន​បង្ហើប​ថា សម្រាប់​ម៉ា​ស៊ូ​ត​នៅ​ក្នុង​អំឡុង​ត្រីមាស​ទី​១​ឆ្នាំ​នេះ កម្ពុជា​នាំ​ចូល​សរុប​ដល់​ទៅ​ជិត​៣៦៦​លាន​ដុល្លារ នៅ​ក្នុង​នោះ​កម្ពុជា​នាំ​ចូល​ពី​សិង្ហ​បុរី​ដល់​ទៅ​ជាង ២៥៣,៥ លា​ដុល្លារ…

កាលពី​ត្រីមាស​ទី​១​នៃ​ឆ្នាំ​២០២៥​កម្ពុជា​ធ្លាប់​នាំ​ចូល​ម៉ា​ស៊ូ​ត​ពី​ថៃ​តម្លៃ​ដល់​ទៅ​ជិត​១០៣​លាន​ដុល្លារ សាំង​ជាង​៦៧​លាន​ដុល្លារ នៅ​ត្រីមាស​ទី​១​នៃ​ឆ្នាំ​២០២៦​គឺ​មិន​មាននៅ​ក្នុង​បញ្ជី​នាំ​ចូល​ទៀត​ឡើយ ។

ប្រភព​មួយ​បាន​បង្ហើប​ថា សម្រាប់​ម៉ា​ស៊ូ​ត​នៅ​ក្នុង​អំឡុង​ត្រីមាស​ទី​១​ឆ្នាំ​នេះ កម្ពុជា​នាំ​ចូល​សរុប​ដល់​ទៅ​ជិត​៣៦៦​លាន​ដុល្លារ នៅ​ក្នុង​នោះ​កម្ពុជា​នាំ​ចូល​ពី​សិង្ហ​បុរី​ដល់​ទៅ​ជាង ២៥៣,៥ លា​ដុល្លារ ក្រៅពី​នោះ​មាន​ពី​ម៉ា​ឡេ​ស៊ី​ជាង​៣៩,៨​លាន​ដុល្លារ ។

ប្រភព​ដដែល​បាន​បន្ត​ថា ដើម្បី​ធានា​ការ​ផ្គត់ផ្គង់​នៅ​ក្នុងស្រុក​នៅ​ត្រីមាស​នេះ​កម្ពុជា​បាន​នាំ​ចូល​ម៉ា​ស៊ូ​តតាំង​ពី​ចិន ៣៩,៦​លាន​ដុល្លារ កូរ៉េ​ខាងត្បូង​ជិត​១៤​លាន​ដុល្លារ ជប៉ុន​ជិត​១០​លាន​ដុល្លារ និង​ប្រុយ​ណេ​ជាង​៩​លាន​ដុល្លារ ។

សម្រាប់​ប្រេងសាំង​វិញ​នៅ​ត្រីមាស​នេះ​កម្ពុជា​នាំ​ចូល​សរុប​ជិត​២៥៨​លាន​ដុល្លារ ដោយ​នាំ​ចូល​ពី​សិង្ហ​បុរី​ដល់​ទៅ ជាង ២១៨ លាន​ដុល្លារ ម៉ា​ឡេ​ស៊ី​២៦,៦ លាន​ដុល្លារ អា​រ៉ា​ប៊ី​សា​អូឌីត​ជាង​៩​លាន​ដុល្លារ និង​ពី​វៀតណាម​ជិត​៤​លាន​ដុល្លារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ