ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វី​លី​ពី​ន​ ប្តេជ្ញា​ចិត្ត​ក្នុង​ការ​តាមដាន​ពិនិត្យ​ស្ថានការណ៍​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ

11 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​ប្រទេស​ហ្វី​លី​ពី​ន​បាន​បញ្ជាក់​ជា​ថ្មី អំពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ចំពោះ​តួនាទី​ជា​អ្នកដឹកនាំ​ការ​សម្របសម្រួល​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) ក្នុង​ការ​តាមដាន​ពិនិត្យ​ស្ថាន ការណ៍​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ​។ នេះ​បើ​តាម​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​។ ឯកឧត្តម ប៉ែន…

រាជធានី​ភ្នំពេញ​ ៖​ ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​ប្រទេស​ហ្វី​លី​ពី​ន​បាន​បញ្ជាក់​ជា​ថ្មី អំពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ចំពោះ​តួនាទី​ជា​អ្នកដឹកនាំ​ការ​សម្របសម្រួល​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) ក្នុង​ការ​តាមដាន​ពិនិត្យ​ស្ថាន ការណ៍​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ​។ នេះ​បើ​តាម​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​។

ឯកឧត្តម ប៉ែន បូ​ណា​បាន​លក​ឡើង​ក្នុង ស​ន្នី​សី​ទ​សារព័ត៌មាន​នា​ព្រឹក​ថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ​២០២៦​ទន្ទឹម​នឹង​នោះ ហ្វី​លី​ពី​ន​ក៏​បាន​អះអាង​អំពី​ការ​ផ្តល់​កិច្ច​សម្របសម្រួល​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន ដើម្បី​ផ្តល់​ជា​វេទិកា​ស្ថាបនា​សម្រាប់​ប្រទេស​សមាជិក​អាស៊ាន​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​មួយ​យូរអង្វែង និង​ប្រកបដោយ​សន្តិវិធី​សម្រាប់​បញ្ហា​ដែល​កំពុង​កើត​មាន​ឡើង​។

អ្នកនាំពាក្យ​បាន​លើក​ឡើង​ថា​ការ​គូសបញ្ជាក់​បែប​នេះ​បាន​ធ្វើ​ឡើង នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០២៦ នៅ​ក្នុង​កិច្ច​សន្ទនា​តាម​ទូរស័ព្ទ​រវាង​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ការ​បរទេស និង​សហ ប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ជាមួយ​លោក​ជំទាវ Maria Theresa P. Lazaro រដ្ឋមន្ត្រី​ការ​បរទេស​នៃ​សាធារណរដ្ឋ​ហ្វី​លី​ពី​ន​។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​តួនាទី​របស់​ប្រទេស​ហ្វី​លី​ពី​ន ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​បច្ចុប្បន្ន ក្នុង​ការ​សម្របសម្រួល​ដល់​ការ​សន្ទនា​ក្នុង​ចំណោម​ប្រទេស​សមាជិក​អាស៊ាន​ដើម្បី​ស្វែងរក​ដំណោះស្រាយ និង​សន្តិភាព​យូរអង្វែង​ក្នុង​បញ្ហា​ព្រំដែន​រវាង​កម្ពុជា​និង​ថៃ​។

រដ្ឋមន្ត្រី​ទាំង​ពីរ​បាន​ផ្លាស់​ប្តូរ​ទស្សនៈ​លើ​ការ​ពង្រឹង​ឯកភាព ម​ជ្ឈ​ភាព​របស់​អាស៊ាន និង​ការ​ចូលរួម​ចំណែក​ដល់​សន្តិភាព និង​ស្ថិរភាព​នៅ​ក្នុង​តំបន់ និង​បាន​បញ្ជាក់​ជា​ថ្មី​នូវ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ដ៏​ជិត​ស្និទ្ធ និង​ស្មារតី​សាមគ្គីភាព​ដ៏​រឹង​មាំ​របស់​ប្រទេស​ទាំង​ពីរ ក្នុង​នាម​ជា​សមាជិកគ្រួសារ​អាស៊ាន និង​ការ​ប្តេជ្ញា​ចិត្ត​រួម​គ្នា​ក្នុង​ការ​បន្ត​ចូលរួម​គាំទ្រ​ដល់​បុព្វហេតុ​សន្តិភាព និង​សន្តិសុខ​ក្នុង​តំបន់​។

អ្នកនាំពាក្យ​បាន​លើក​ឡើង​ទៀត​ថា កម្ពុជា​បញ្ជាក់​ប្រាប់​ភាគី​ថៃ​ថា បន្ទាប់​ពី​មាន​បទ​ឈប់​បាញ់​កាលពី​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ យោធា​ថៃ​នៅ​តែ​បន្តកាន់កាប់​ដោយ​ខុសច្បាប់​នូវ​តំបន់​មួយ​ចំនួន​ក្នុង​ទឹកដី​កម្ពុជា ដោយ​កន្លែង​ខ្លះ​បិទ​ខ្ទប់​ដោយ​ទូរ​កុងតឺន័រ នៅ​ផ្នែក​ខ្លះ​នៃ​ភូមិ​មួយ​ចំនួន មិន​អនុញ្ញាត​ឱ្យ​ប្រជាជន​កម្ពុជា​យើង​ត្រឡប់​ទៅ​ផ្ទះសម្បែង​របស់​ខ្លួន​វិញ ដែល​ផ្ទុយ​នឹង​អ្វី​ដែល​បាន​ឯកភាព​គ្នា​នៅ​ក្នុង​សេចក្តី​ប្រកាស​រួម​នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) កាលពី​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥​។ រាជរដ្ឋាភិបាល​កម្ពុជា ក៏​ដូច​ជា​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ជា​ពិសេស​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ចេញ​លិខិតតវ៉ា​ជា​ផ្លូវការ​តាម​រយៈ​សេចក្តីថ្លែងការណ៍ កំណត់​ទូត និង​សុន្ទរកថា​នានា នៅ​គ្រប់​វេទិកា​អន្តរជាតិ​ដែល​តំណាង​កម្ពុជា​បាន​ចូលរួម​។

ឯកឧត្តម​ថា​កន្លង​ទៅ​កម្ពុជា​បាន​អត់ធ្មត់​ខ្លាំង​ណាស់ ដើម្បី​ថ្នាក់ថ្នម​សភាពការណ៍ និង​រក្សា​បទ​ឈប់​បាញ់ ដើម្បី​បើកផ្លូវ​ឆ្ពោះទៅ​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី​ជាមួយ​គ្នា​។ ប៉ុន្តែ កម្ពុជា​ត្រូវ​តែ​និយាយ ត្រូវ​តែ​លើក​បញ្ហា​ទាំង​អស់នេះ ពីព្រោះ​វា​ពាក់ព័ន្ធ​ដល់​អធិបតេយ្យ​ជាតិ បូ​រណ ភាព​ទឹកដី​របស់​កម្ពុជា និង​ដី ឬ​ផ្ទះ​ស ម្បែ​ង​របស់​ប្រជាពលរដ្ឋ​កម្ពុជា​។ ដូច្នេះ បើ​ចង់ឱ្យ​កម្ពុជា​ឈប់​លើក​អំពី​បញ្ហា​ទាំង​អស់នេះ យោធា​ថៃ​ត្រូវ​ឈប់​ប្រព្រឹត្ត​អំពើ​ខុសច្បាប់​មក​លើ​កម្ពុជា​តទៅ​ទៀត​គឺជា​ការ​ស្រេច​។ នេះ​ជា​ការ​បញ្ជាក់​របស់​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ការ​បរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ ប្រាប់​ទៅ​សម​ភាគី​ថៃ នៅ​ក្នុង​ជំនួប​ពិភាក្សា​គ្នា​កាលពី​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០២៦ នៅ​រដ្ឋធានី​បាន​ដា ស៊េរី​បេ​ហ្គា​វ៉ា​ន់ នៃ​ប្រទេស​ប្រ៊ុ​យ​ណេ​ដា​រុយ​សាឡា​ម​។ ការ​បញ្ជាក់​បែប​នេះ​របស់​ប្រមុខ​ការទូត​កម្ពុជា​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​សារព័ត៌មាន​ថៃ​បាន​ចាត់​ទុក​ការ​លើក​ឡើង​របស់​កម្ពុជា​អំពី​បញ្ហា​ព្រំដែន​នៅ​តាម​វេទិកា​ពិភាក្សា​ថ្នាក់​តំបន់ និង​អន្តរជាតិ ថា​ជា​សុន្ទរកថា ដែល​មិន​អំណោយផល​ដល់​បទ​ឈប់​បាញ់​។

ជាមួយ​គ្នា​នេះ​ឯកឧត្តម​អ្នកនាំពាក្យ​ថា​ការ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ឆ្នាំ​២០០១ ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​នយោបាយ​ពិតប្រាកដ និង​បំណង​រួម​របស់​ប្រទេស​កម្ពុជា​និង​ថៃ ក្នុង​ការ​អនុវត្ត​ដោយ​សុចរិត​ភាព​នូវ​ក្របខ័ណ្ឌ​មួយ​ដែល​អាច​ទទួលយក​បាន​សម្រាប់​ភាគី​ទាំង​ពីរ ដើម្បី​ទាញ​យក​ផលប្រយោជន៍​រួម​ពី​ធនធាន​នៅ​ក្នុង​តំបន់​ដែនសមុទ្រ​ត្រួត​គ្នា (OCA) ក្នុង​ពេល​ដំណាលគ្នា​នោះ ក៏​ជំរុញ​ការ​កំណត់ព្រំដែន​សមុទ្រ​ស្រប​តាម​គោលការណ៍​ច្បាប់​អន្តរជាតិ​។

ដូច្នេះ វា​ជា​រឿង​គួរ​ឱ្យ​សោកស្តាយ​បំផុត​ប្រសិនបើ​ភាគី​ថៃ​សម្រេច​ដកខ្លួន​ជា​ឯកតោភាគី​ពី MoU-2001 ដែល​ជា​ជំហាន​មួយ​ងាក​ចេញពី​ស្មារតី​សហ​ប្រ តិ​ប​ត្តិ​ការ ដែល​គាំទ្រ​ការ​រៀបចំ​នេះ​។

ទោះបីជា​យ៉ាងណា​ក៏​ដោយ កម្ពុជា​នៅ​តែ​ប្រកាន់ខ្ជាប់​យ៉ាង​មុតមាំ និង​ឥត​ងាករេ​ចំពោះ​ទាំង​ខ្លឹមសារ​និង​ស្មារតី​នៃ​អនុស្សរណៈ​នេះ ព្រមទាំង​ចំពោះ​សុច្ឆន្ទៈ​និង​ភាព​ស្មោះត្រង់​ដែល​បាន​នាំ​ឱ្យ​អនុស្សរណៈ​នៃ​ការ​យោ គ​យល់​គ្នា​នេះ សម្រេច​បាន​កាលពី​ឆ្នាំ​២០០១​។ កម្ពុជា​នឹង​បង្ហាញ​ជំហរ​ផ្លូវការ​បន្ថែម​ទៀត​នៅ​ពេល​ខាង​មុខ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្ត រ​ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ