ក្រសួងសុខាភិបាលបានចេញសេចក្តីជូនដំណឹងឲ្យអ្នកប្រើប្រាស់ប្រយ័ត្នផលប៉ះពាល់ លើសុខភាព ហើយអ្នកលក់ប្រយ័ត្នអស់អាជ្ញាប័ណ្ណពាក់ព័ន្ធនឹងឱសថផលិតនៅឥណ្ឌាឈ្មោះ Deovan ។
តាមសេចក្តីជូនដំណឹងចុះថ្ងៃទី៣០ខែមេសា ឆ្នាំ២០២៦ បានឲ្យដឹងថា នៅក្នុងចំណោមឱសថដែលគេបានបញ្ជូនទៅវិភាគគុណភាពក្រសួងបានរកឃើញថា ឱសថប្រភេទនេះ ត្រូវបានចាត់ទុកថាជាឱសថអន់គុណភាព ។
ប្រភពដដែលបានបន្តថា ឱសថនេះត្រូវបាននាំចូលនិងចែកចាយនៅកម្ពុជា ដោយក្រុមហ៊ុន អាហរ័ណ នីហរ័ណឱសថ បេយកូ មីឌីខន ឯ.ក តែបានហួសសុពលភាពបញ្ជិការពីក្រសួងតាំងពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២មក ។
ក្រសួងបានបញ្ជាឲ្យក្រុមហ៊ុននេះប្រមូលយកឱសថខាងលើពីឱសថស្ថាន និងគ្រឹះស្ថានលក់ឱសថនានា ជាបន្ទាន់ ហើយគ្រប់សេវាលក់ឱសថត្រូវឈប់លក់ ប្រជាពលរដ្ឋគួរឈប់ប្រើប្រាស់វា ។
ក្រសួងបានអះអាងថា ក្រសួងនឹងមានវិធានការបើកន្លែងណានៅបន្តលក់ឫចែកចាយឱសថនេះបន្ត ។
Deovan គឺជាប្រភេទឱសថដែលត្រូវគេដឹងថា ធ្លាប់ប្រើប្រាស់សម្រាប់អ្នកជំងឺមានបញ្ហាសំពាធឈាម ខ្សោយបេះដូង ៕


ចែករំលែកព័តមាននេះ