បុរសវ័យជាង៦០ឆ្នាំ ត្រូវតុលាការសម្រេចឃុំខ្លួន ពាក់ព័ន្ធករណីបំពា.នស្ត្រីគរថ្លង់ម្នាក់ នៅខេត្តកំពត
- កំពត
ខេត្តកំពត ៖ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ក្រោមការបញ្ជាដឹកនាំពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធិ ស្នងការនគរបា លខេត្តកំពត កម្លាំងសមត្តកិច្ចនគរបាលជំនាញ បានធ្វើការស្រាវ ជ្រាវនិងឈានដល់ការឃាត់ខ្លួន បុរសវ័យចំណាស់ម្នាក់ជាទណ្ឌិត ដែលមានសាលក្រមរបស់តុលាការខេត្តកំពត ផ្តន្ទាទោសដាក់ពន្ធ នាគារកំណត់៤ ឆ្នាំ ដោយជាប់ចោទពីបទ.រំលោភសេពសន្ថវៈលើជនរងគ្រោះជាស្ត្រី គរថ្លង់ ។
ជនជាប់ចោទ”ទណ្ឌិត”ឈ្មោះ ស៊ុង ណោស អាយុ៦៥ ឆ្នាំ រស់នៅភូមិដំណាក់ត្រយឹង ឃុំខ្នាយ ស្រុកបន្ទាយមាស ខេត្តកំពត ត្រូវបានសមត្តកិច្ចឃាត់ខ្លួនតាមដីកាបង្គាប់ឲ្យចាប់ និងឃុំខ្លួនរបស់លោក សំម ប្ញទ្ធីរដ្ឋា តំណាងអយ្យការអមសាលាដំបូងខេត្តកំពត ។ ការចាប់ខ្លួនទណ្ឌិតខាងលើនេះ លោកឧត្តមសេនីយ៍ទោស្នង ការនគរបាលខេត្តកំពត បានបញ្ជាក់ផងដែរថា “សូមជំរាបជូនសាធារណៈជនឲ្យបានជ្រាបថា ករណីនេះ សមត្ថកិច្ចយើងខ្ញុំឃាត់ ខ្លួនជនល្មើសបានហើយ” ករណីរំលោពសេពសន្ថវៈលើមនុស្សស្រីគរថ្លង់ ។
ដោយយោងតាមដីកាបង្គាប់ឲ្យចាប់ និងឃុំខ្លួនរបស់តំណាងអយ្យការ បានបញ្ជាក់ថា ទណ្ឌិតឈ្មោះ ស៊ុង ណោល អាយុ៦៥ ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ.រំលោភសេពសន្ថវៈ មានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ ប្រព្រឹត្តនៅភូមិដំណាក់ត្រយឹង ឃុំខ្ជាយខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត កាលពីអំឡុងឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា២៤១ នៃក្រមព្រហ្មទណ្ឌ ។ សាលក្រមបានសម្រេចផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ ស៊ុង ណោស ដាក់ពន្ធនាគារកំណត់រយៈពេល៤ ឆ្នាំ និងបង្គាប់ឲ្យសងសំណងជំងឺចិត្ត ទៅដើមបណ្តឹងរដ្ឋប្បវេណីចំនួន ៩ ០០០.០០០ រៀល ។
ប៉ុន្តែគិតមកដល់ថ្ងៃចាប់ខ្លួន ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ជន រងគ្រោះនៅមិនទាន់ទទួលបានសំណងនោះនៅឡើយទេ ។
ក្រោយការចាប់ខ្លួនទណ្ឌិតខាងលើ សមត្តកិច្ចបានបញ្ជូនជនជាប់ ចោទទៅឃុំខ្លួនពន្ធនាគារ តាមអំណាចសាលក្រមផ្តន្ទាទោសចូលជាស្ថាពរ ។ ក្រោមការទទឹងរង់ចាំជាច្រើនខែមកហើយ ម្តាយជន រងគ្រោះ និងសាច់ញាតិបងប្អូន បានថ្លែងអំណរគុណដល់កម្លាំងនគរបាលខេត្តកំពត ដែលបានតាមចាប់ជនល្មើសយកទៅដាក់គុក ជាការផ្តល់យុត្តិធម៌ជូននារីរងគ្រោះជាមនុស្សគរថ្លង់ម្នាក់ ៕



ចែករំលែកព័តមាននេះ