ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សម្តេច​ធិ​បតី​ ហ៊ុន ម៉ា​ណែ​ត ៖ ​ដរាបណា​គណបក្ស​ប្រជាជន​កម្ពុជា ​នៅ​តែ​មានការ​គាំទ្រ​ពី​ប្រជាជន​ ​ដី​កសិកម្ម​នៅ​តែ​មិន​យកពន្ធ

2 ម៉ោង មុន

ខេត្ត​ត្បូ​ឃ្មុំ ៖ ​ថ្លែង​ពី​ខេត្ត​ត្បូងឃ្មុំ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​ថ្លែង​ឱ្យ​ដឹង​ថា ដរាប ណា​គណបក្ស​ប្រជាជន​កម្ពុជា នៅ​មានការ​គាំទ្រ​របស់​ប្រជាជន​ ឱ្យ​ដឹកនាំ​ប្រទេស ពន្ធ​ដី​កសិកម្ម​នៅ​តែ​មិន​យក ហើយ​នេះ​ គឺជា​គោលនយោបាយ​ច្បាស់លាស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ។

ការ​លើក​ឡើង​របស់សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នា​ឱកាស​អញ្ជើញ​ជា​អធិបតី​សម្ពោធ​រោងចក្រ​ផលិត​កែ​ច្នៃ​កៅស៊ូ របស់​ក្រុមហ៊ុន គី​ម​ស៍ រ៉ាប់​ប៊ើ​រ (​ខេ​ម​បូ​ឌា​) ស្ថិត​នៅ​ខេត្ត​ត្បូងឃ្មុំ នា​ព្រឹក​ថ្ងៃ​ពុធ ទី​២៧ ខែឧសភា ឆ្នាំ​២០២៦ ​។

សម្ដេច​ធិ​បតី​នាយក​រដ្ឋមន្ដ្រី ​បាន​គូសបញ្ជាក់​ថា ​៖ «​រាជរដ្ឋាភិបាល នៅ​តែ​បន្ដ​ជួយ​ជា​ពិសេស​ក្នុង​វិស័យ​កសិកម្ម​របស់​យើង ការ​មិន​យកពន្ធ​ទៅ​លើ​ដី​កសិកម្ម ដរាបណា គណបក្ស​ប្រជាជន​កម្ពុជា នូវ​តែ​មានការ​គាំទ្រ​របស់​ប្រជាជន​ឱ្យ​ដឹកនាំ​ប្រទេស យើង​នៅ​តែ​មិន​យកពន្ធ​ដី​កសិកម្ម​ពី​ប្រជាពលរដ្ឋ​នោះ​ទេ​»​ ។

សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ក៏​បាន​លើក​ឡើង​អំពី​គោលដៅ​ក្នុង​ការ​បង្កើត​សួន​ឧស្សាហកម្ម ​នៅ​តាម​បណ្ដា​ខេត្ត គឺ​ដើម្បី​រក្សា​ទីផ្សារ​ដែល​មាន​តម្លៃ​ខ្ពស់ និង​ស្ថិរភាព​ឱ្យ​កសិករ ព្រោះ​បើ​យក​ខ្សែ​ចង្វាក់​ផលិតកម្ម និង​អ្នកទិញ​មក​ដាក់​នៅ​ក្នុងស្រុក រាជរដ្ឋាភិបាល​នឹង​ជួយ​អ្នក​វិនិយោគ​នោះ តាម​រយៈ​ការ​ឱ្យ​ពន្ធ​ទាប ដើម្បី​មាន​លទ្ធភាព​ទៅ​ទិញ​ផលិតផល​សិ​កម្ម​របស់​កសិករ​ខ្មែរ ទិញ​ឱ្យ​បាន​តម្លៃ​ខ្ពស់ និង​មាន​ទីផ្សារ​ថេរ​ពី​កសិករ​នៅ​ក្នុងស្រុក​នេះ​ហើយ​ជា​អ្វី ​ដែល​រាជរដ្ឋាភិបាល​កំពុង​ធ្វើ​ ៕