ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ​ឆេះ​ផ្ទះ​អស់​៥​ខ្នង​ នៅ​តាម​ប្រឡាយ​ទឹក​ស្អុយ ​បឹង​សាឡា​ង

10 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​ផ្ទះ​ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី​ដែល​សង់​ជាប់​ៗ​គ្នា​ចំនួន ៥​ខ្នង​ តាម​មាត់​ប្រឡាយ​ទឹក​ស្អុយ​បឹង​សាឡា​ង​ ស្ថិត​នៅ​សង្កាត់​បឹង​សាឡា​ង​ ខណ្ឌទួលគោក ​រាជធានី​ភ្នំពេញ​ ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​បណ្ដាល​ឱ្យ​រង​ការ​ខូចខាត​ទាំងស្រុង​។ ហេតុការណ៍​នេះ​បាន​កើតឡើង​និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង…

រាជធានី​ភ្នំពេញ ៖ ​ផ្ទះ​ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី​ដែល​សង់​ជាប់​ៗ​គ្នា​ចំនួន ៥​ខ្នង​ តាម​មាត់​ប្រឡាយ​ទឹក​ស្អុយ​បឹង​សាឡា​ង​ ស្ថិត​នៅ​សង្កាត់​បឹង​សាឡា​ង​ ខណ្ឌទួលគោក ​រាជធានី​ភ្នំពេញ​ ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​បណ្ដាល​ឱ្យ​រង​ការ​ខូចខាត​ទាំងស្រុង​។

ហេតុការណ៍​នេះ​បាន​កើតឡើង​និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ២​រសៀល​ថ្ងៃ​ទី ១​ខែឧសភា​ឆ្នាំ ២០២៦​នេះ ​ហើយ​រថយន្ត​ពន្លត់អគ្គីភ័យ​ជា​ច្រើន​គ្រឿង​បាន​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់​។

តាម​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​ភ្លើង​បាន​ឆាប់ឆេះ​ចេញពី​បន្ទប់​នៅផ្ទះ​ជួល​មួយ​ហើយ​បាន​ឆេះ​រាល​ដាល​​យ៉ាង​សន្ធោសន្ធៅ​ពេញបន្ទុក​ ។ ​ភ្លាម​ៗ​នោះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នាំ​គ្នា​ជញ្ជូន​អីវ៉ាន់​ចេញ​និង​ទាក់ទង​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់​ហើយ​ភ្លើង​បាន​រលត់​ទៅ​វិញ​។

តាម​ព័ត៌មាន​បឋម បាន​ឲ្យ​ដឹង​ថា ផ្ទះ​ចំនួន​៥​ខ្នង​ត្រូវ​បាន​អគ្គី​ភ័យ​ឆាប់ឆេះ​រង​ការ​ខូចខាត​ទាំងស្រុង នៅ​ក្នុង​នោះ​មានផ្ទះ​ជួល​មួយ​ខ្នង​មាន​១០​បន្ទប់​ដែល​ជា​ផ្ទះ​ដើម​ភ្លើង​ត្រូវ​ភ្លើង​ឆេះ​រង​ការ​ខូចខាត​ទាំងស្រុង​និង​ឆេះ​រាល​ដា​ទៅ​ផ្ទះ​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​ដែល​នៅ​ជាប់​ៗ​គ្នា​នោះ ចំនួន​៤​ខ្នង​ទៀត​បណ្ដាល​ឱ្យ​រង​ការ​ខូចខាត​ទាំងស្រុង​។

ពុំ​ទាន់​មាន​ព័ត៌មាន​អះអាង​ថា មាន​មនុស្ស​រងគ្រោះថ្នាក់​ឡើយ​នៅ​ក្នុង​ហេតុការណ៍​នៃ​គ្រោះ​អគ្គិភ័យ​នេះ​។ ទោះបីជា​យ៉ាងណា​ គេ​ពុំ​ទាន់​ដឹង​ពី​មូលហេតុ​នៃ​ការ​កើត​មាន​អគ្គី​ភ័យ​នេះ​ឡើយ​។

បើ​តាម​ព័ត៌មាន​ខ្លះ​អះអាង​ថា បណ្ដាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​នៅ​បន្ទប់​ជួល​ដែល​ជា​ផ្ទៈ ដើម​ភ្លើង​នោះ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ