ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​គោរព​វិញ្ញាណក្ខន្ធ និង​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ចំពោះ​វីរ​យុទ្ធ​ជន​ពលី លោក​អនុសេនីយ៍ឯក សុក ណា​វុន

4 ម៉ោង មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ​៖ នៅ​រសៀល​ថ្ងៃ​ទី​ព្រហស្បតិ៍ ១៤​កើត ខែ​ពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃ​ទី​៣០ ខែមេសា…

ខេត្តព្រះវិហារ​៖ នៅ​រសៀល​ថ្ងៃ​ទី​ព្រហស្បតិ៍ ១៤​កើត ខែ​ពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០២៦ ឧត្តមសេនីយ៍ទោ ឈឺ​ន វ​ណ្ណី មេបញ្ជាការ​រង កងពលធំ​អន្តរាគមន៍​លេខ​៣ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ស្រី ឌឹ​ក មេ​បញ្ជ​ការ​រង កងទ័ពជើងគោក មេបញ្ជាការ កងពលធំ​អន្តរាគមន៍​លេខ​៣ បាន​អញ្ជើញ​ដឹកនាំ​ជំនាញ ការិយាល័យ​ទី​៥ កងពលធំ​អន្តរាគមន៍​លេខ​៣ និង​ជំនាញ ការិយាល័យ​ទី​៥ កងពលតូច​អន្តរាគមន៍​លេខ​៧,​លេខ​៨,​លេខ​៩ និង​ប្រតិភូ​អមតំណើរ បាន​អញ្ជើញ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ វី​រៈ​យុទ្ធ​ជន លោក អនុសេនីយ៍ឯក សុក ណា​វុន ដែល​បាន​ពលី​ជីវិត​នា​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០២៥ ។ សព​បាន​តម្កល​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​នៅ​ក្នុង​វត្ត​គោក​បេង ស្ថិត​នៅ​ក្នុងភូមិ​គោក​បេង សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះ​វិហារ ខេត្តព្រះវិហារ ។

ក្នុង​ឱកាស​ដ៏​ក្រៀមក្រំ​បំផុត​នេះ ឯកឧត្តម មេបញ្ជាការ​រង បាន​ពាំនាំ​ពាក្យ​ផ្តាំផ្ញើ​សួរសុខទុក្ខ និង​រំលែក​ទុក្ខ ពី​សំណាក់​ឯ​ល​ឧត្តម មេបញ្ជាការ ក្នុង​នាម​ថ្នាក់ដឹកនាំ ក៏​ដូច​ជា​កងកម្លាំង កងពលធំ​អន្តរាគមន៍​លេខ​៣ និង​កងពលតូច​អន្តរាគមន៍​លេខ​៧, កងពលតូច​អន្តរាគមន៍​លេខ​៨,​កងពលតូច​អន្តរាគមន៍​លេខ​៩ ទាំងអស់ សូម​ចូលរួម​សម្ដែង​នូវ​មរណៈទុក្ខ ដ៏​ក្រៀមក្រំ​នេះ ព្រមទាំង​សោកស្តាយ​ជា​ពន់ពេក ចំពោះ​ការ​បាត់បង់​យោធិន​សំខាន់​មួយ​រូប ដែល​កន្លង​មក​លោក​បាន​លះបង់​កម្លាំង​ការ​យកចិត្ត បំពេញភារកិច្ច​ជូន​ជាតិ​មាតុភូមិ និង​ប្រជាជន ទៅ​តាម​បទបញ្ជា​របស់​ថ្នាក់លើ​ប្រគល់​ជូន​បាន​យ៉ាង​ល្អ ទន្ទឹម​នឹង​នោះ ឯកឧត្តម មេបញ្ជាការ​រង ក៏​បាន​នាំ​យក​នូវ​ថវិកា​មួយ​ចំនួន ក្នុង​នោះ​ថវិកា​មូលនិធិ​មរណភាព របស់​កងពលធំ​អន្តរាគមន៍​លេខ​៣ ចំនួន​១០​លាន​រៀល ថវិកា​មូលនិធិ​មរណភាព របស់​កងពលតូច​អន្តរាគមន៍​លេខ​៧ ចំនួន​១​លាន​រៀល និង​ថវិកា​មូលនិធិ​មរណភាព របស់​កងពលតូច​អន្តរាគមន៍​លេខ​៨ ចំនួន​៥០​ម៉ឺន​រៀល និង​ថវិកា​មូលនិធិ​មរណភាព របស់​កងពលតូច​អន្តរាគមន៍​លេខ​៩ ចំនួន​៥០​ម៉ឺន​រៀល​សរុប ចំនួន​១២​លាន​រៀល ប្រគល់​ជូន​ដល់​គ្រួសារ​នៃ​សព ៕ ប្រភព ៖ កងទ័ពជើងគោក​នៃ​កង​យោធពល​ខេ​មរ​ភូមិ​ន្ទ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ