ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាល ស្រុកបាទីថ្មី
- តាកែវ
ខេត្តតាកែវ ៖ នៅថ្ងៃទី៣០ខែមេសា ឆ្នាំ២០២៦ នេះបានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាល ស្រុកបាទីថ្មី ក្រោមអធិបតីភាព លោក យស…
ខេត្តតាកែវ ៖ នៅថ្ងៃទី៣០ខែមេសា ឆ្នាំ២០២៦ នេះបានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាល ស្រុកបាទីថ្មី ក្រោមអធិបតីភាព លោក យស…
ខេត្តតាកែវ ៖ នៅថ្ងៃទី៣០ខែមេសា ឆ្នាំ២០២៦ នេះបានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាល ស្រុកបាទីថ្មី ក្រោមអធិបតីភាព លោក យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក វ៉ី សំណាង អភិបាលនៃគណៈអភិបាល ខេត្តតាកែវ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រីអភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត មន្ត្រីរាជការ ក្រុមប្រឹក្សាក្រុង អាជ្ញាធរមូលដ្ឋាន និងតំណាងលោកគ្រូអ្នកគ្រូជាច្រើនរូបផងដែរ ។
គួរំលឹកផងដែរថាលោកសាយ វណ្ណះ បានចូលកាន់ដំណែងជាអភិបាលរងស្រុកត្រាំកក់នៅឆ្នាំ២០១៨រហូតមកដល់ពេលនេះមានរយ:ពេល៨ឆ្នាំមកហើយៗនៅថ្ងៃនេះបានប្រកាសអោយចូលកាន់តំណែងជាអភិបាលស្រុកបាទីថ្មី ជំនួសកន្លែងលោកភួន ឈីន បានផ្ទេរភារកិច្ចទៅកាន់តំណែងជាអភិបាលស្រុកកោះអណ្តែត ។
លោកអភិបាលខេត្ត បានមានប្រសាសផ្ដាំផ្ញើដល់ លោក សាយ វណ្ណះ ដែលជាអភិបាលស្រុកបាទីថ្មី នូវចំណុចគន្លឹះសំខាន់ៗរួមមាន ត្រូវបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់ និងប្រើប្រាស់អស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដើម្បីបម្រើផលប្រយោជន៍សាធារណៈ។ ត្រូវបន្តចុះជួប និងដោះស្រាយបញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ៕






ចែករំលែកព័តមាននេះ