ក្រសួងទេសចរណ៍ និងស្ថានទូតចិន រួមគ្នាបង្ហាញសិល្បៈក្បាច់គុនល្បុក្កតោ និងសៅលីង ដើម្បីជំរុញទេសចរណ៍
- សៀមរាប
ខេត្តសៀមរាបះ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០២៦ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះ រៀបចំ «មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» ក្នុងក្របខ័ណ្ឌនៃការអនុវត្តយុទ្ធនាការ «ឆ្នាំទេស ចរណ៍កម្ពុជា-ចិន ២០២៦» ក្រសួងទេស ចរណ៍ សហការជាមួយស្ថានទូតនៃសាធារណ រដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំកម្មវិធីមហោស្រពនេះឡើង ដោយមានការចូលរួមបង្ហាញពីសិល្បៈក្បាច់ គុន នៃក្រុមក្បាច់គុនល្បុក្កតោ កម្ពុជា និងក្រុមព្រះសង្ឃសៅលីង នៃប្រទេសចិន នៅបរិវេណប្រាសាទបាយ័ន ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងវិស័យទេសចរណ៍ វប្បធម៌ កីឡា និងការផ្លាស់ប្ដូរប្រជាជនទៅវិញទៅមក រវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅ មានគុណភាព និងចីរភាព។
លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប បានចាត់ទុកព្រឹត្តិការណ៍នេះ ថាជាជាសញ្ញាបង្ហាញយ៉ាងច្បាស់ពីចំណងមិត្តភាពដ៏រឹងមាំ និងយូរអង្វែងរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ដែលត្រូវបានគេហៅថា “មិត្តភាពដែកថែប”។ ទំនាក់ទំនងនេះ បានរីកចម្រើនលើគ្រប់វិស័យ រួមមាន នយោបាយ សេដ្ឋកិច្ច វប្បធម៌ ការ អប់រំ ហេដ្ឋារចនាសម្ព័ន្ធ និងជាពិសេសវិស័យទេសចរណ៍ ដែលជាកម្លាំងជំរុញសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវ ភាពប្រជាជន។ ក្នុងបរិបទសកលថ្មី ក្រោយវិបត្តិជាច្រើន កម្ពុជាបានបន្តខិតខំធ្វើបច្ចុប្បន្ន ភាពវិស័យទេសចរណ៍ តាមរយៈការលើក កម្ពស់គុណភាពសេវាកម្ម ការអភិវឌ្ឍផលិត ផលទេសចរណ៍ថ្មីៗ ការពង្រឹងហេដ្ឋារចនា សម្ព័ន្ធ និងការបង្កើនសុវត្ថិភាព និងភាពងាយស្រួលសម្រាប់ភ្ញៀវទេសចរអន្តរជាតិ។
លោក ង៉ូវ សេងកាក់ មានប្រសាសន៍ថា អ្វីដែលយើងឃើញជាក់ស្ដែង គឺទីផ្សារទេសចរចិន ត្រូវបានចាត់ទុកជាទីផ្សារយុទ្ធសាស្ត្រដ៏សំខាន់ ដែលមានឥទ្ធិពលខ្ពស់ក្នុងការជំរុញកំណើនទេសចរណ៍កម្ពុជា។ ហើយតាមរយៈការរៀបចំព្រឹត្តិការណ៍នេះ បានចូលរួមយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយសក្តានុពលទេស ចរណ៍របស់ខេត្តសៀមរាប ជាពិសេសតំបន់បេតិកភណ្ឌអង្គរ ទៅកាន់ទីផ្សារទេសចរចិន និងអន្តរជាតិ ព្រមទាំងបង្ហាញថា “សៀមរាប” មិនត្រឹមតែជាទីកន្លែងប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែជាគោលដៅទេសចរណ៍សម័យថ្មី ដែលរួមបញ្ចូលទាំងវប្បធម៌ កីឡា សិល្បៈ និងព្រឹត្តិការណ៍អន្តរជាតិដ៏រស់រវើក។
ទន្ទឹមនេះ រដ្ឋបាលខេត្តសៀមរាប នឹងបន្តប្ដេជ្ញាចិត្តក្នុងការលើកកម្ពស់គុណភាពសេវា កម្មទេសចរណ៍ ការពង្រឹងសុវត្ថិភាព សណ្ដាប់ ធ្នាប់សាធារណៈ ការអភិរក្សបរិស្ថាន និងការអភិវឌ្ឍទីក្រុងឱ្យមានភាពស្រស់ស្អាត និងទាក់ទាញ ដើម្បីធានាថា ភ្ញៀវទេសចរទាំង អស់ទទួលបានបទពិសោធន៍ល្អប្រសើរ ប្រកបដោយភាពកក់ក្ដៅ និងអនុស្សាវរីយ៍មិនអាចបំភ្លេចបាន។
ក្នុងឱកាសនោះដែរ ព្រះតេជគុណ សី យ៉ានស៊ូ (Shi Yan Shu) ព្រះចៅអធិការមជ្ឈមណ្ឌលវប្បធម៌វត្តសៅលីងប្រចាំកម្ពុជា មានថេរដីកាថា មហោស្រពក្បាច់គុននាពេលនេះ គឺជាភាពរស់រវើកនៃចំណងមិត្តភាព សាមគ្គីភាពប្រទេសទាំងពីរ តាមរយៈក្បាច់គុន និងវប្បធម៌កម្ពុជាចិន។ ក្នុងចំណោមប្រទេស ៥៦ ដែលបានចូលរួមប្រកួតក្បាច់គុននៅទូទាំងពិភពលោក កម្ពុជាមានភាពលេចធ្លោជាងគេ ដោយក្បាច់គុនខ្មែរបង្កើតឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ចាប់តាំងពីមជ្ឈ មណ្ឌលបានបង្កើតនៅខែឧសភា ឆ្នាំ២០២៤ មក យើងតែងតែប្រើប្រាស់សមាធិ ក្បាច់គុន វិជ្ជាពេទ្យ សិល្បៈ ជាមធ្យោបាយដើម្បីបន្តផ្សព្វផ្សាយវប្បធម៌ប្រពៃណីចិន និងករលើកស្ទួយការផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិន។
ក្នុងឱកាសនោះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមាន ប្រសាសន៍ថា «មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» អមដោយការបង្ហាញវប្បធម៌ប្រទេសទាំងពីរ នាពេលនេះ គឺដើម្បីចូលរួមអបអរសាទរខួបលើកទី៦៨ឆ្នាំ នៃការបង្កើតចំណងការទូតរវាងប្រទេសកម្ពុជា-ចិន និងបានប្រព្រឹត្តទៅក្នុងបរិការណ៍ដែលទំនាក់ទំនងប្រទេសទាំងពីរ កំពុងត្រូវបានពង្រឹង ពង្រីក ពូនជ្រំ និងធ្វើឱ្យស៊ីជម្រៅថែមទៀត នូវភាព ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ រវាងប្រទេសទាំងពីរ រួមទាំងកិច្ចសហប្រតិបត្តិការផ្នែកទេសចរណ៍ បានក្លាយជាសសរស្ដម្ភដ៏រឹងមាំមួយ ដែលគាំទ្រដល់មិត្តភាពដែកថែប។ ជាពិសេសក្រោមគំនិតផ្ដួចផ្ដើម «ខ្សែក្រវាត់ និងផ្លូវ» របស់ ឯកឧត្តម ស៊ី ជីនពីង ប្រធា នាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន។
ឯកឧត្តម ហួត ហាក់ មានប្រសាសន៍ថា ជាការពិតមិនអាចប្រកែកបាន អនាគតនៃវិស័យទេសចរណ៍កម្ពុជា គឺមិនអាចកាត់ផ្ដាច់ពីការស្រូបទាញកំណើននៃលំហូរទេសចរ និងវិនិយោគិនចិនបានឡើយ។ កម្ពុជាបានត្រៀម លក្ខណៈសម្បត្តិគ្រប់គ្រាន់ និងរួចរាល់ក្នុងការទទួលស្វាគមន៍ការត្រឡប់មកវិញនូវភ្ញៀវទេស ចរ និងវិនិយោគិនចិន តាមរយៈការសម្រួលបរិយាកាសទទួលបដិសណ្ឋារកិច្ចដល់ភ្ញៀវទេសចរ និងវិនិយោគិន របស់មិត្តចិននៅកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ជាមួយនឹងការត្រៀមទទួលស្វាគមន៍នេះ កម្ពុជាក៏សូមស្នើដល់ភាគីមិត្តចិន បន្តចូលរួមសហការជាមួយក្រសួងទេសចរណ៍កម្ពុជា និងជួយសម្របសម្រួលជាមួយភាគីចិន គ្រប់លំដាប់ថ្នាក់ ដើម្បីជំរុញការអនុវត្តឆ្នាំទេស ចរណ៍នេះ ឱ្យបានប្រកបដោយផ្លែផ្កាក៏ដូចជាជំរុញឱ្យបណ្តាខេត្តក្រុងនានារបស់ចិន សហ ការ រៀបចំព្រឹត្តិការណ៍ខាងលើរួមគ្នាជាមួយក្រសួងទេសចរណ៍កម្ពុជា។
ឯកឧត្តមក៏សូមអំពាវនាវដល់មិត្តចិនទាំងអស់ ដែលមានវត្ត មានក្នុងព្រឹត្តិការណ៍នេះ ជួយផ្សព្វផ្សាយពីសភាពការណ៍ ពិតរបស់ប្រទេសកម្ពុជា។ ប្រទេសកម្ពុជា គឺជាគោលដៅទេសចរណ៍ អន្តរជាតិ ប្រកបដោយសុវត្ថិភាព មិត្តភាព និងភារតភាព ជាមួយបដិសណ្ឋារកិច្ចដ៏កក់ ក្ដៅ សក្ដានុពលទេសចរណ៍ដ៏ទាក់ ទាញ ព្រមជាមួយស្នាមញញឹមដ៏រួសរាយរាក់ទាក់ ដែលជា “ស្នាមញញឹមកម្ពុជា”៕


















ចែករំលែកព័តមាននេះ