ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាមអ៊ុយក្រែន៖ ភាពតានតឹងជាមួយអាមេរិកចាប់ផ្តើមមានសង្ឃឹមឡើងវិញ ក្រោយជំនួបនៅន័រវែស

2 ម៉ោង មុន

សង្គ្រាម​អ៊ុយ​ក្រែន ៖ តើ​ទំនាក់ទំនង​កាន់តែ​តានតឹង​ រវាង​អ៊ុយ​ក្រែ​ន​និង​សហរដ្ឋអាមេរិក​ កំពុង​តែ​មានការ​កែ​លំអ​ឡើង​វិញ​ឬ​យ៉ាងណា? កាលពី​យប់​ថ្ងៃ​ទី​២០ ​តុលា​ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ​លោក​វ៉ូ​ឡូ​ឌី​មៀរ​ ហ្សេ​ឡេ​ន​ស្គី បាន​ជួប​ជាមួយ​បេសកជន​ពិសេស​អា​មេ​រិ​ក​ លោក​ STEVE WITKOFF នៅ​ក្រុង​អូ​ស្លូ​ន័​រ​វែ​ស​ ។

នា​ឱកាស​នោះ​ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ឲ្យ​ដឹង​ថា ការ​ចែករំលែក​ព័ត៌មាន​ស៊ើប​ការណ៍​របស់​អា​មេ​រិ​ក មានដំណើរ​ការ​ល្អជា​ថ្មី ដែល​អាច​ឲ្យ​ប្រទេស​លោក​ដឹង​មុន​ពី​ការ​វាយប្រហារ​របស់​រុ​ស្ស៊ី​នា​ពេល​ខាង​មុខ ​។ លោក​ក៏​និយាយ​ដែរ​​ពី​ទំនុកចិត្ត ដែល​ការ​ពិភាក្សា​ស្ដី​ពី​ STARLINK និង​ការ​ផ្ដល់​មី​ស៊ី​​ល​ប៉ា​ទ្រី​យ៉ូ​ត​ ក៏​នឹង​ទទួល​បាន​ច្រកចេញ​ជា​វិជ្ជមាន​មួយ​ដែរ​ ។

ទំនាក់ទំនង​រវាង​លោក​ហ្សេ​ឡេ​ន​ស្គី​ និង​ប្រធានាធិបតី​អា​មេ​រិ​ក​ លោក​ដូ​ណា​ល់​ត្រាំ​ មាន​ភាព​តានតឹង​ ។ លោក​ត្រាំ​ធ្លាប់​និយាយ​ថា ធ្វើការ​ជាមួយ​លោកពូ​ទី​ន​ស្រួល​ជាង​ធ្វើការ​ជាមួយ​លោក​ហ្សេ​ឡេ​ន​ស្គី​ ។ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ កាលពី​ថ្ងៃ​ទី​១៩​ តុលា​ បាន​ចោទប្រកាន់​អា​មេ​រិ​កថា មានការ​យឺតយ៉ាវ​ក្នុង​ការ​ផ្ដល់​ដល់​ប្រទេស​លោក​បណ្ដា​មី​ស៊ី​​ល​ស្ទាក់​កម្ទេច​ ។

លោក​ហ្សេ​ឡេ​ន​ស្គី​បរិហារ​ផង​ដែរ​ថា ប្រទេស​លោក​មិន​ទទួល​បានការ​ព្រមាន​ឲ្យ​ដឹង​មុន​ពី​ការ​វាយប្រហារ​របស់​រុ​ស្ស៊ី​​ពី​សំណាក់​បណ្ដា​សម្ព័ន្ធមិត្ត និង​ថា​ ការ​ភ្ជាប់់​ទំនាក់ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណប​ស៊ើ​ប​ការណ៍​ STARLINK នៅ​មាន​កម្រិត​ក្នុង​តំបន់​មួយ​ចំនួន​នៃ​រណសិរ្ស​ ។

នៅ​មុខ​ព្រឹទ្ធសភា​អា​មេ​រិ​ក​លោក​ហ្សេ​ឡេ​ន​ស្គី​អះអាង​ថា មន្ទីរ​ប៉ង់​តា​ហ្គោ​ន​មានការ​យឺតយ៉ាវ ក្នុង​ការ​ផ្ដល់​មី​ស៊ី​​ល​ដែល​បង់ប្រាក់​រួច​ហើយ ដោយ​បណ្ដា​ប្រទេស​អឺរ៉ុប​ ។ ពេល​ដែល​ទំនាក់ទំនង​របស់​លោក​ជាមួយ​ប្រធានាធិបតី​អា​មេ​រិ​ក​កំពុង​ធ្លាក់​ចុះ លោក​ហ្សេ​ឡេ​ន​ស្គី​វាយតម្លៃ​ថា ប្រមុខ​សេត​វិមាន​កាន់តែ​ខិត​ទៅ​ជិត​ស្និទ្ធ​ជាមួយ​លោកពូ​ទី​ន​និង​ធ្វើ​សេចក្ដី​សម្រេចចិត្ត​ខាង​នយោបាយ​មួយ កាត់​បន្ថយ​ការ​ទ្រទ្រង់​ចំពោះ​ក្រុង​គៀវ​ ។

ប្រធានាធិបតី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់​ត្រាំ​អះអាង​ថា​ លោក​គ្រោង​ជួប​ជាមួយ​សម​ភាគី​រុ​ស្ស៊ី ​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន ​និង​សម​ភាគី​ចិន លោក​ស៊ី​​ជី​ន​ពីង ​នា​ខែ​ខាង​មុខ​នេះ​នៅ​ចិន​ ។ ពិត​ណាស់ ​ការ​ជួប​គ្នា​កំពូល​ត្រី​ភា​គិ​នោះ​នឹង​ផ្ដោត​ជា​ពិសេស​ លើ​ការ​រក​ច្រកចេ​​ញ​សម្រាប់​បញ្ចប់សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ​៕