ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនម្នាក់ធ្វើគុ.ត​ព្រះសង្ឃមួយក្នុងវត្ត លុះចាប់បាន សារភាពប្រាប់មូលហេតុ​

59 វិនាទី មុន
  • ព្រះសីហនុ

​ខេត្តព្រះសីហនុ ៖ ព្រះ​ស​ង្ឃ​មួយ​អង្គ ត្រូវ​បាន​ជនសង្ស័យ​ម្នាក់កាប់សម្លាប់ រួច​ដឹកសពយកទៅដុតនៅក្រោយសាលាវិទ្យុវត្ត ​បង្កការភ្ញាក់ផ្អើល​​កើត​​ឡើង នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២៦ នៅ​វត្ត​ថ្មដា​ក្រោម ស្ថិត​ក្នុងភូមិ​សំរុង ឃុំ​សំរុង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

តាម​សមត្ថកិច្ច​ប្រាប់​ឲ្យ​ដឹង​ថា ឃាតករ​ជា​ជន​ដៃដល់ ​ត្រូវ​បាន​សមត្ថកិច្ច ចាប់​ឃាត់ខ្លួន​បាន​ភ្លាម​ៗ ក្រោយ​ពេល​កើតហេតុ ដោយ ជន​បង្ក​មិន​បាន​រត់គេច​ខ្លួន​ពី​ក្នុង​វត្ត​នោះ​ទេ ។

តាមប្រភពព័ត៌មានបាន​ឱ្យដឹងថា នៅ​ថ្ងៃ​ទី​២១ តុលា ឆ្នាំ​២០២៦ វេលា​ម៉ោង​៣និង​២០​នាទី​ទៀប​​ភ្លឺ ត្រង់​ចំណុច​វត្ត​ពុទ្ធ​គី​រី​ថ្មដា​(​ហៅ​ថ្មដា​ក្រោម​) មាន​ករណី​មនុស្ស​ឃាត​ដោយ​ចេតនា​គិត​ទុកជា​មុន ​(​ដោយ​ប្រើ​ដំបង​វាយ​និង​កាំបិត​អារក​ និង​កាប់​សម្លាប់​រួច​ដឹក​​សព​ទៅ​ក្រោយ​សាលា​វិទ្យុ​វត្ត​ដុត​​សាកសព​ចោល)​ មួយ​កើតឡើង បង្ក​ដោយ​ជន​សង្ស័យ​ម្នាក់ ឈ្មោះ ហឿ​ម សុភា ភេទ​ប្រុស អាយុ​២៦ឆ្នាំ​ មុខរបរ​ធ្វើ​សំណង ស្នាក់នៅ​ចំណុច​កើតហេតុ​ខាង​លើ បាន​ធ្វើ​សកម្មភាព​ប្រើ​ដំបង​វាយ​និង​យក​កាំបិត​កាប់សម្លាប់​ទៅ​លើ​ជនរង​គ្រោះជា​ព្រះសង្ឃ ព្រះនាម សយ សំ​អៀន អាយុ ២២​ឆ្នាំ​ ជា​ព្រះសង្ឃ​គង់នៅ​វត្ថ​សំ​រិ​ទ្ធ​គិរី​ថ្មដា​(​ហៅ​ថ្មដា​ក្រោម​)​ រួច​យក​រទេះដឹក​សព​យក​ទៅ​ក្រោយសាលា​វិទ្យុ​វត្ត ហើយ​យក​សាំង​១​ប៊ីដុង​​ចំណុះ ៣០​លី​ត្រ​រួច​ដុត​​សាកសព​ចោល​តែ​ម្ដង​។

ក្រោយ​ពី​បាន​ទទួល​ព័​ត៌មានខាងលើ​​ភ្លាម កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ បាន​សហការ​ជា មួយ​កម្លាំង​ប៉ុ​ស្តិ៍នគរបាល​សំរុង បាន​ចុះ​មក​ដល់ទីកន្លែង​កើតហេតុ រួច​ក៏​ធ្វើ​ការ​ស្រាវជ្រាវ​ហើយ​ឃាត់​ខ្លួន​ជនសង្ស័យ​ខាងលើ​បាន​តែ​ម្តង​។

បន្ទាប់​ពី​សាកសួរ​ចម្លើយ​​ ជនសង្ស័យ​បាន​សារ​ភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ សកម្មភាព​ប្រើ​ដំបង​និង​កាំបិត​​កាប់​ទៅ​លើ​ជន​រង គ្រោះ​បណ្តាល​ឱ្យ​ស្លាប់ រួច​យក​រទេះ​ដឹក​សព​យក​ទៅ​ក្រោយ​សាលា​វិទ្យុ​វត្ត ហើយ​យក​សាំង​១​​ប៊ីដុង​​ចំណុះ ៣០ លី​ត្រ​ដុត​សាកសព​ចោល​ពិតប្រាកដ​មែន​។ ​មូលហេតុ​ដោយសារ​ជន​សង្ស័យ​មាន​គំនុំជា​មួយ​ជន​រង​គ្រោះ​។

បច្ចុប្បន្ន​ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង​កំពុង​យក​មក​អធិការ​នគរបាល​ស្រុក​ព្រៃ​នប់ ដើម្បី​កសាង​សំណុំ​រឿង​តាម​និ​តិ​វិធី​ច្បាប់​ ៕​